Loading...
ប្រទេសទាំង ១០ នៅលើពិភពលោក ដែលរស់នៅប្រកបដោយសុវត្តិភាព នឹងសុភមង្គល
%e1%9f%a6%e1%9f%a7%e1%9f%a6%e1%9f%a7%e1%9f%a6
ថ្ងៃ​ចេញ​ផ្សាយ៖ មិថុនា 03, 2020
ចំនួន​ទស្សនា៖ 24 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីដែលតែងតែតាមដានទស្សនានៅគេហទំពរ័របស់ខ្ញុំ ថ្ងៃនេះជួបគ្នាសារជាថ្មីជាមួយអត្ថបទ ប្រទេសទាំង ១០ នៅលើពិភពលោក ដែលរស់នៅប្រកបដោយសុវត្តិភាព។ ​​ - កាលពីពេលថ្មីៗនេះអង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍ ប្រទេសដែលរស់នៅប្រកបដោយសុភមង្គល នឹងសុវត្តិភាពប្រចាំឆ្នាំរួមមានបញ្ជីឈ្មោះប្រទេសទាំង ១០ របស់ពិភពលោក។ កត្តាមួយចំនួនដែលបានរួមចំណែកដល់ប្រទេសមួយដែលអាចជាប់ក្នុងបញ្ជីនេះ ថាតើប្រជាជនដែលរស់នៅទីនោះមានការគាំទ្រសង្គម នឹងមានសហគមន៍យ៉ាងរឹងមាំ ជាមួយប្រជាពលរដ្ឋមានអារម្មណ៍ថាពួកគេអាចជឿជាក់លើរដ្ឋាភិបាលរបស់ពួកគេ និងថាតើពួកគេអាចរស់នៅដោយសេរី និងគ្មានការព្រួយបារម្ភណ៍ក្នុងការរស់នៅក្នុងប្រទេសទាំង​នេះ។ ដែលសហរដ្ឋអាមេរិកមិនបានជាប់ឈ្មោះក្នុងបញ្ជីនេះទេ យោងតាមអង្គការសហប្រជាជាតិ បានប្រកាសថាប្រទេសដែលមានរស់នៅមានសុភមង្គលបំផុតទាំង ១០ ក្នុងឆ្នាំ ២០១៩ គឺ

 

 

១) ប្រទេសហ្វាំងឡង់

២) ប្រទេសដាណឺម៉ាក

៣) ប្រទេសន័រវែស

៤) ប្រទេសអ៊ីស្លង់

៥) ប្រទេស​ហូ​ឡង់

៦) ប្រទេស​ស្វីស

៧) ប្រទេសស៊ុយអែត

៨) ប្រទេសនូវែលសេឡង់

៩) ប្រទេសកាណាដា

១០) ប្រទេសអូទ្រីស

 

 

ក្នុងចំណោមអ្នកដែលយកចិត្តទុកដាក់លើបញ្ជីឈ្មោះនេះគឺជា មនុស្សដែលចូលចិត្តការធ្វើដំណើរកំសាន្ត ព្រោះប្រទេសទាំងនេះវាមិនគ្រាន់តែមានសុវត្តិភាពពេលអ្នកដើរកំសាន្តនោះទេ តែប្រទេសទាំងនេះសាកសមសំរាប់អ្នកដែលចង់រស់នៅដោយមានសុភមង្គល និងសុវត្តិភាពខ្ពស់ផងដែរ។ កកត្តាមួយចំនួនដែលធ្វើឲ្យប្រទេសទាំងនេះជាប់ក្នុងបញ្ជី គឺថាបង្កើតឱ្យជីវិតរស់នៅប្រចាំថ្ងៃមានភាពរីករាយ សហគមន៍ដែលមកពីការគាំទ្រផ្នែកសង្គម សេចក្តីថ្លៃថ្នូរដែលបានមកពីការកើនឡើងធ្វើសប្បុរសធម៌ពីរប្រជាជន និងសុភមង្គលទូទៅរបស់មនុស្សដែលជាអ្នកដឹកនាំ នឹងរបៀបរស់នៅប្រកបដោយសុខភាពល្អ។ យោងតាមគេហទំព័រ Travelzoo បានអោយដឹងថា ប្រទេសទាំង ១០ នេះមានឧទ្យានជាតិស្អាតៗជាច្រើនក្នុងទីក្រុង ទីក្រុងដែលស្អាតនឹងមានសុវត្ថិភាព ជាមួយនឹងប្រជាជនដែលប្រកបដោយការគួរសម និងរាកទាក់ស្វាគមន៍ចំពោះភ្ញៀវទេសចរណ៍៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes