Loading...
ជាង ២០០ ឆ្នាំដែលអ្នកភូមិជនជាតិចិនរស់នៅខេត្ត Sichuan បានរស់លើកំពូលភ្នំដែលមានកំពស់ជាង ២,៦០០ ហ្វីត
%e1%9f%a2
ថ្ងៃ​ចេញ​ផ្សាយ៖ ឧសភា 16, 2020
ចំនួន​ទស្សនា៖ 19 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីដែលតែងតែតាមដានទស្សនានៅគេហទំពរ័របស់ខ្ញុំ ថ្ងៃនេះជួបគ្នាសារជាថ្មីជាមួយអត្ថបទ អស់រយៈពេល ២០០ ឆ្នាំមកហើយ ដែលអ្នកភូមិដែលរស់នៅខេត្ត Sichuan ប្រទេសចិនរស់នៅលើច្រាំងថ្ម ដែលមានកំពស់ជាង ២,៦០០ ហ្វីត។ ​​ - អ្នកភូមិដែលរស់នៅលើច្រាំងថ្មដែលមានចម្ងាយ ៨០០ ម៉ែត្រ ស្មើនិង ២,៦២៤ ហ្វីតនៅភាគនិរតីនៃប្រទេសចិន ធ្វើឲ្យមានការចាប់អារម្មណ៏ពេញពិភពលោក។ ភូមិ Atule'er មានអាយុ ២០០ ឆ្នាំនៅខេត្ត Sichuan បានធ្វើឱ្យមានការចាប់អារម្មណ៍ទូទាំងពិភពលោក នៅពេលដែលរូបថតមួយបានលេចចេញនៅឆ្នាំ ២០១៦ របស់សិស្សសាលាកំពុងចុះពីលើជ្រោះលើជណ្តើរផ្តៅដែលមើលទៅមិនមានភាពរឹងមាំទល់តែសោះ ដែលអ្នកភូមិនៅទីនោះដាក់ឈ្មោះ ជណ្តើរផ្តៅនោះថាជណ្តើរមេឃ។ 

 

 

ការឡើងភ្នំរយៈពេល ២ ម៉ោងគឺជាមធ្យោបាយតែមួយគត់របស់អ្នកភូមិ ដើម្បីទៅកាន់ពិភពខាងក្រៅរបស់ភូមិ ហើយពួកគេត្រូវដឹកកសិផលចុះច្រាំងថ្មចោទដើម្បីលក់នៅជិតផ្សារដែលនៅជិតបំផុត។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះអាជ្ញាធរមូលដ្ឋានបានជំនួសកាំជណ្ដើរថ្មី ដែលធ្វើដោយដៃ(ឫស្សី)របស់អ្នកភូមិ ដោយប្រើដែកថែបដែលបានបំពាក់ជំនួសវិញ ដោយកាត់បន្ថយរយៈពេលធ្វើដំណើរយ៉ាងខ្លីជំនួសវិញ។

 

 

ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានរាយការណ៍ថាទោះជាយ៉ាងណានៅសប្តាហ៍នេះប្រជាជនចំនួន ៨៤ គ្រួសារនៃ Atule'er បានចាកចេញពីភូមិទៅតាំងទីលំនៅជាថ្មីនៅក្នុងប្លុកផ្ទះល្វែងដែលនៅជិតទីប្រជុំជននៃទីប្រជុំជន Zhaojue ចម្ងាយ ៧៥ គីឡូម៉ែត្រ។ អាផាតមិនថ្មីរបស់ពួកគេមានទំហំចាប់ពី ២៥ ម៉ែត្រការ៉េ ស្មើនិង ២៦៩ ហ្វីតការ៉េដល់ ១០០ ម៉ែត្រការ៉េ ១,០៧៦ ហ្វីតការ៉េ និងមានផ្ទះបាយទំនើបបង្គន់ទឹកស្អាតទឹកភ្លើងនិងហ្គាសបំពាក់ក្នុងអាផាតមិននោះទៀតផង។ មិនមែនមានអ្នកភូមិទាំងអស់ត្រូវបានផ្លាស់ប្តូរទីលំនៅនោះទេ តែប្រហែលជា ៣០ គ្រួសារដែលមានគំរោងស្នាក់នៅលើច្រាំងថ្មនោះដរដែលដោយពួកគាត់មិនចង់ចាកឆ្ងាយពីផ្ទះកំណើតរបស់ពួកគេ៕


ប្រភព៖ edition.cnn.com
មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes