Loading...
កោះដែលថ្លៃជាងគេបំផុតលើពិភពលោក
Wq
ថ្ងៃ​ចេញ​ផ្សាយ៖ ឧសភា 15, 2020
ចំនួន​ទស្សនា៖ 27 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីដែលតែងតែតាមដានទស្សនានៅគេហទំពរ័របស់ខ្ញុំ ថ្ងៃនេះជួបគ្នាសារជាថ្មីជាមួយអត្ថបទ កោះដែលថ្លៃជាងគេបំផុតលើពិភពលោកគិតមកត្រឹមបច្ចុប្បន្ន។ ​​ - ក្នុងពេលលោកអ្នកនិងបានស្គាល់នៅកោះឯកជន ដែលជាកន្លែងឯកជនដែលមានតែមហាសេដ្ឋីលើពិភពលោកទេដែលអាចមានលទ្ធភាពទិញកោះទាំងនេះបាន។ ក្នុងពេលបច្ចុប្បន្ននេះជំងឺ Covid-19 កំពុងរាត្បាតនៅលើពិភពលោកយើងនេះ ដោយមនុស្សគ្រប់គ្នាត្រូវតែការពារខ្លួនពេលចេញក្រៅ និងខ្លាចឆ្លងពេលនៅតំបន់ប្រជុំជន ជាពិសេសកន្លែងដែលមានមនុស្សច្រើនក្នុងទីក្រុងនីមួយៗក្នុងពិភពលោក តែសំរាប់អ្នកមាន រឺ មហាសេដ្ឋីមួយចំនួនដែលពួកគេបានទៅនៅលើកោះឯកជនរបស់ពួកគេ ដើម្បីគេចខ្លួនពីមនុស្សទាំងអស់ ដើម្បីគេចឲ្យផុតពីជំងឺនេះ។ 

១០) កោះ Shelter ប្រទេស Montana ដែលមានតម្លៃ ៥៩.៥ លានដុល្លារ ដីទំហំ ២៤ ហិចតាគឺជាការរៀបចំសម្រាប់ផ្ទះឯកជនធំបំផុតនៅម៉ុនតាណាដែលមានទំហំ ៣២,០០០ ហ្វីត។

 

 

៩) កោះ Omfori ប្រទេស Greece ដែលមានតម្លៃ ៦០ លានដុល្លារ ដោយសារតែវិបត្តិហិរញ្ញវត្ថុប្រទេសនេះកំពុងតែលក់នៅកោះតូចៗជាច្រើននៅក្នុងប្រទេស។

 

 

៨) កោះ Caye Chapel នៃទីក្រុង Belize តម្លៃ ៦៥ លានដុល្លារ កោះឯកជនដែលមានចម្ងាយ ១៦ ម៉ាយល៍ពីទិសពាយព្យនៃទីក្រុង Belize ជាដែនសមុទ្រដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់យូណេស្កូ។

 

 

៧) កោះ D Arros ប្រទេស Seychelles ដែលមានតម្លៃ ៩៤ លានដុល្លារ កោះ D Arros គឺជាផ្នែកមួយនៃក្រុមកោះ Amirante ដែលស្ថិតនៅក្នុងប្រជុំកោះផ្កាថ្ម Outer Islands នៃប្រទេស Seychelles

 

 

៦) កោះ Macapule ស្ថិតនៅសមុទ្រ Cortez ដែលមាន តម្លៃ ៩៥ លានដុល្លារ កោះដែលមានប្រវែង ២៣ គីឡូម៉ែត្រជាកោះដែលនៅតែមិនទាន់អភិវឌ្ឍនៅឡើយ ប៉ុន្តែមានអ្នកវិនិយោគទឹកប្រាក់ប្រហែល ៩៥ លានដុល្លារដើម្បីប្រែក្លាយកោះ Macapule ទៅជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងពិតប្រាកដ។

 

 

៥) កោះ Ronde (Grenada ជាប្រទេសនៅសមុទ្រ Caribbean) ដែលមានតម្លៃ ១០០ លានដុល្លារ កោះ Ronde គឺជាកោះឯកជនដែលមានផ្ទៃដី ២,០០០ ហិចតានៅក្នុងខ្សែសង្វាក់សមុទ្រការ៉ាប៊ីន កោះនេះត្រូវបានចុះបញ្ជីកាលពីខែតុលា ក្នុងតម្លៃ ១០០,០០០,០០០ ដុល្លារ ដែលកោះជាប់ជាកោះដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោកកាលពីឆ្នាំ ២០០៧។

 

៤) កោះ Necker ជាទឹកដីរបស់អង់គ្លេស ដែលមានតម្លៃ ១០០ លានដុល្លារ ជាកោះឯកជនរបស់លោក Richard Branson ដោយលោកបានចំណយលើការរៀបចំ និងការលំអរកោះនេះចំនួនទឹកប្រាក់ ត្រឹមតែ ១៧៥,០០០ ផោន ស្មើនិង ២៧៥,០០០ ដុល្លារ ឲ្យក្លាយជាគម្រោងដ៏អស្ចារ្យនិងទទួលបានប្រាក់ចំណេញខ្ពស់ពិវិស័យទេសចរណ៍របស់លោកផងដែរ។

 

 

៣) កោះ Rangyai ស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានតំលៃ ១៦០ លានដុល្លារ  ប្រទេសថៃបានក្លាយជាចំណុចទាក់ទាញទេសចរណ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ  ដូច្នេះកោះដែលទាក់ទាញលើក្រសែរភ្នែកអ្នកវិនិយោគដ៏ធំនៅក្នុងវិស័យអចលនទ្រព្យដើម្បីមកវិនិយោគលើកោះនេះ។

 

 

២) កោះ Lisbon នៅប្រទេស Portugal ដែលមានតម្លៃ ៣១០ លានដុល្លារ កោះនេះមានទំហំជាង ៣,០០០ ហិចតា រហូតដល់ការចុះបញ្ជីជាកោះដែលថ្លៃជាងគេបំផុតនៅលើពិភពលោកឥឡូវជាប់ចំណាត់ថ្នាក់លេខ ២ ។

 

 

១) កោះ Lanai រដ្ឋហាវ៉ៃ ដែលមានតម្លៃ ៦១០ លានដុល្លា  កោះ Lanai ដែលបានឡើងកប់ពពកក្លាយជាកោះដែលមានតំលៃថ្លៃជាងគេបំផុតនៅលើពិភពលោក គំរោងរបស់លោក Larry Ellison គ្រោងវិនិយោគទឹកប្រាក់រហូតដល់ ៥០០ លានដុល្លារទៀតដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកោះនេះនិងសក្តានុពលកសិកម្ម។


ប្រភព៖ alux.com
មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes