Loading...
ពេលវេលាដ៏ល្អ និងជាឱកាសសំរាប់ទិញស្តុកក្នុងរយៈពេល ២០ ឆ្នាំនេះ
%e1%9f%a1%e1%9f%a2%e1%9f%a2%e1%9f%a1%e1%9f%a2%e1%9f%a1%e1%9f%a2
ថ្ងៃ​ចេញ​ផ្សាយ៖ ឧសភា 13, 2020
ចំនួន​ទស្សនា៖ 25 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីដែលតែងតែតាមដានទស្សនានៅគេហទំពរ័របស់ខ្ញុំ ថ្ងៃនេះជួបគ្នាសារជាថ្មីជាមួយអត្ថបទ ពេលវេលាដ៏ល្អ និងជាឱកាសសំរាប់ទិញស្តុកក្នុងរយៈពេល ២០ ឆ្នាំនេះ។ ​​ - នេះគឺជាពេលវេលាថ្លៃបំផុតក្នុងការទិញស្តុកក្នុងរយៈពេល ២០ ឆ្នាំនេះ ទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិកមានអត្រាខ្ពស់ជាងមុន ៤% នាពេលបច្ចុប្បន្ននេះបើប្រៀបធៀបទៅនឹងមួយឆ្នាំកន្លងមកទោះបីមានការស្លាប់និងការបំផ្លិចបំផ្លាញដោយជំងឺ coronavirus។ ទោះបីជាជនជាតិអាមេរិកជាង ៨០.០០០ នាក់បានស្លាប់និងជាង ៣៣ លាននាក់បានបាត់បង់ការងារក៏ដោយក៏ Wall Street (គឺជាផ្លូវក្នុងសង្កាត់ហិរញ្ញវត្ថុក្នុងទីក្រុងញូវយ៉ក) ទោះយ៉ាងណា Wall Street ដែលជាតំបន់សេដ្ឋកិច្ចដ៏ធំក្នុងទីក្រុងញូវយ៉ក នៅតែមានភាពរិកចំរើនខាងវិសយ័សេដ្ឋកិច្ចមានការរីកចំរើនខ្លាំង S&P 500(ទីផ្សារភាគហ៊ុនដែល បានចុះបញ្ជីនៅក្នុងផ្សារហ៊ុននៅសហរដ្ឋអាមេរិក) បានកើនឡើង ៣១% ចាប់តាំងពីកំរិតទាបកាលពីថ្ងៃទី ២៣ ខែមីនា។

 

 

ការងើបឡើងវិញយ៉ាងឆាប់រហ័សនៅ Wall Street បានធ្វើឱ្យតម្លៃទីផ្សារភាគហ៊ុនកើនឡើង យោងទៅតាម Refinitiv (ទីផ្សារហិរញ្ញវត្ថុពិភពលោក) ដែលបានចេញផ្សាយដែលប៉ាន់ស្មានថា S&P 500 ឥឡូវរកបាន ២២.៥ ដងនៃប្រាក់ចំណូលដែលបានគ្រោងទុក។ អ្នកជំនាញខ្លះបានព្រមានថាការកើនឡើងនេះអាចជាដំណាក់កាលមួយសម្រាប់ ការថយចុះដ៏ធំមួយនៅក្នុងទីផ្សារភាគហ៊ុនដោយសារបញ្ហាប្រឈមដែលនៅតែអាចកើតឡើងវិញ សូម្បីតែក្រុមហ៊ុន Goldman Sachs ដែលមានការកើនឡើងនៅលើស្តុកក៏កំពុងព្រមានអតិថិជនរបស់ខ្លួន កុំឲ្យមានការលោភលនើក្នុងការសំរុកទិញច្រើនជ្រុលនៅរដូវក្តៅនេះ ធនាគារវិនិយោគរំពឹងថា S&P 500 នឹងធ្លាក់ចុះមកនៅត្រឹម ២៤០០ ក្នុងរយៈពេល ៣ ខែទៀតដែលតំណាងឱ្យការធ្លាក់ចុះ ១៨ ភាគរយ។

 

 

ទោះបីជាអត្ថបទនេះមានភាពផ្ទុយស្រលះពីចំណងជើងក្នុងអត្ថបទនេះ តែការហក់ឡើងខ្ពស់នៃទីផ្សារភាគហ៊ុនក្នុងពេលបច្ចុប្បន្ន ក៏នៅតែអាចមានហាន្និភ័យបើសិនជាអតិថិនជនភាគច្រើនទិញដោយមិនមាន គំនិតនិងចក្ខុវិស័យវែងឆ្ងាយ នោះអ្នកនិងមានការខាតបង់ធ្ងន់ក្នុងវិស័យផ្សារភាគហ៊ុននេះ៕


ប្រភព៖ edition.cnn.com
មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes