Loading...
សាលារដ្ឋក្រុងញូវយ៉កនៅតែបន្តបិទទ្វារសម្រាប់ឆ្នាំសិក្សាដែលនៅសល់
%e1%9e%86%e1%9f%81%e1%9e%b9%e1%9f%81%e1%9e%b9
ថ្ងៃ​ចេញ​ផ្សាយ៖ មេសា 12, 2020
ចំនួន​ទស្សនា៖ 41 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីដែលតែងតែតាមដានទស្សនានៅគេហទំពរ័របស់ខ្ញុំ ថ្ងៃនេះជួបគ្នាសារជាថ្មីជាមួយអត្ថបទ សាលារដ្ឋក្រុងញូវយ៉កនៅតែបន្តបិទទ្វារសម្រាប់ឆ្នាំសិក្សាដែលនៅសល់។ លោក Bill de Blasio អភិបាលក្រុងញូវយ៉ក បាននិយាយកាលពីថ្ងៃសៅរ៍ថាសាលារដ្ឋ នឹងនៅតែបិទទ្វារសម្រាប់រយៈពេលពេញមួយឆ្នាំទៀត នៅពេលដែលទីក្រុងនេះកំពុងតែប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសថ្មីនេះ។

 

 

តាមពាក្យរបស់លោក Bill de Blasio ត្រូវប្រាប់អ្នកថាយើងមិនអាចនាំសាលារបស់យើងត្រឡប់មកវិញ សម្រាប់ឆ្នាំដែលនៅសល់នៃឆ្នាំសិក្សានេះទេ គឺជាការឈឺចាប់ប៉ុន្តែខ្ញុំក៏ត្រូវធ្វើដែរ លោក de Blasio បានប្រាប់សន្និសិទ្ធសារព័ត៌មានមួយ ថាវាជារឿងត្រឹមត្រូវដែលខ្ញុំត្រូវធ្វើសម្រាប់ការពារដល់ការឆ្លង។

 

 

លោក De Blasio បានបញ្ជាឱ្យសាលារដ្ឋបិទ នៅថ្ងៃទី ១៦ ខែមីនាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ដោយគោលដៅដំបូងនៃការបើកឡើងវិញនៅថ្ងៃទី ២០ ខែមេសា ប៉ុន្តែលោកអភិបាលក្រុងបាននិយាយថា វាឆាប់ច្បាស់ណាស់ថាគោលដៅកាលបរិច្ឆេទ គឺមិនប្រាកដប្រជាទេ ព្រោះទីក្រុងនេះលេចចេញជាចំណុចក្តៅគរគុកនៃការរីករាលដាលមេរោគ ជាកន្លែងឆ្លងដ៏សំខាន់របស់សហរដ្ឋអាមេរិក។


ប្រភព៖ global.chinadaily.com.cn
មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes