Loading...
 រុក្ខជាតិអព្ភូតហេតុ Spekboom ដែលបានរកឃើញថាជារុក្ខជាតិអាចជួយសង្គ្រោះដល់ពិភពលោក
2
ថ្ងៃ​ចេញ​ផ្សាយ៖ មីនា 07, 2020
ចំនួន​ទស្សនា៖ 119 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីដែលតែងតែតាមដានទស្សនានៅគេហទំពរ័របស់ខ្ញុំ ថ្ងៃនេះជួបគ្នាសារជាថ្មីជាមួយអត្ថបទ រុក្ខជាតិដ៏អស្ចារ្យដែលអ្នកស្រាវជ្រៀវរកឃើញថាជារុក្ខជាតិដែលជាថ្នាំអាចជួយសង្គ្រោះដល់ពិភពលោកបាននាពេលខាងមុខ។ នៅជាយក្រុង Stellenbosch នៃស្រុកកំណើតលោក Peter Shrimpton លោកបានប្រទាំងឃើញប្រជាជននៅតំបន់នោះនាំគ្នាដាំដើមឈើ Spekboom រាប់សែនដើម រុក្ខជាតិដែលត្រូវបានគេហៅថា Portulacaria afra ធ្លាប់ដុះគ្របដណ្ដប់លើតំបន់ Cape ភាគខាងកើតនៃទ្វីបអាហ្រ្វិកខាងត្បូង វាគ្រាន់តែជាអាហារសំរាប់សត្វ ពពែនិងចៀម ប៉ុណ្ណោះ។

 

 

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះវាត្រូវបានអះអាងថាវាជារុក្ខជាតិអព្ភូតហេតុ ដែលរារាំងសារធាតុ កាបូន មិនឲ្យសាយភាយបានទូទាំងប្រទេសបាន នេះពិតជារុក្ខជាតិដ៏អស្ចារ្យមួយ លោក Shrimpton បាននិយាយថារយៈពេល ៣ ឆ្នាំក្នុងការដាំដើមរុក្ខជាតិ Spekboom ហើយតាមរយៈបណ្តាញអ្នកដាំដុះនៅតំបន់អនាធិបតេយ្យរបស់អាហ្វ្រិកខាងត្បូង ដើម្បីលក់រុក្ខជាតិនេះទៅឱ្យបុគ្គលនិងក្រុមហ៊ុនដែលចង់កាត់បន្ថយការកាត់បន្ថយកាបូនរបស់ពួកគេដ ដើម្បីទទួលបានប្រាក់កំរ៉ៃដល់ប្រជាជន។

 

 

នៅទីបំផុតលោកសង្ឃឹមថារដ្ឋាភិបាលអាហ្វ្រិកខាងត្បូងនិថអំពាវនាវដល់ប្រជាជនរបស់ខ្លួនប្តេជ្ញាចិត្តដាំកូនឈើ Spekboom ឲ្យបានរាប់ពាន់លានសំរាប់ប្រទេសរបស់ពួកគេ។ លោក Shrimpton មិនមែនជាមនុស្សតែម្នាក់ដែលដឹងអំពីអត្ថប្រយោជន៍របស់រុក្ខជាតិ spekboom នោះទេ លោកបានចែកនិងបង្ហោះពត័រមានដល់បណ្តាញសង្គមផងដែរ ទីក្រុង Cape Town បានសន្យាថានឹងដាំដើម Spekboom ឲ្យបាន៥០០០ ដើមក្នុងកំឡុងខែមេសា ហើយហាងនានាបានផ្តល់ឱ្យពួកគេដោយឥតគិតថ្លៃ ដើម្បីកាត់បន្ថយកាភាយរបស់ កាបូនបានគ្រប់តំបន់ និងចាកចាយដំណឹងទាំងនេះដើម្បីឲ្យរុក្ខជាតិនេះមានវត្តមាននៅគ្រប់តំបន់ នឹងប្រទេសទាំងអស់ទូរទាំងពិភពលោកក្នុងការបន្ថយនៅសារធាតុកាបូន៕


ប្រភព៖ huffpost.com
មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes