Loading...
ប្រាក់ចំណូលធ្លាក់ចុះរបស់ក្រុមហ៊ុននាំចេញផ្កាធំជាងគេនៅ Beijing Jing
2323
ថ្ងៃ​ចេញ​ផ្សាយ៖ កុម្ភៈ 15, 2020
ចំនួន​ទស្សនា៖ 64 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីដែលតែងតែតាមដានទស្សនានៅគេហទំពរ័របស់ខ្ញុំ ថ្ងៃនេះជួបគ្នាសារជាថ្មីជាមួយអត្ថបទ ការធ្លាក់ចុះប្រាក់ចំណូលរបស់      ក្រុមហ៊ុននាំចេញផ្កាដែលធំជាងគេនៅទីក្រុង Beijing Jing ។ នៅថ្ងៃ ១៤​កុម្ភះ ជារៀងរាល់ឆ្នាំនៅលើពិភពលោកយើងតែងតែប្រារព្ធពិធីទិវានៃក្ដីស្រលាញ់យ៉ាងណាម៉ិញសិប្បះកម្មលក់ផ្កាពិតជាមានការលក់ដាច់ទាំងក្នុងស្រុកនិងក្រៅស្រុក ក្រុមហ៊ុន Jing Ke Hong Xiang Trading & Ltd ដែលនៅទីក្រុង Beijing Jing ជាក្រុមហ៊ុនដែលធំបំផុតក្នុងការនាំចេញយកផ្កាស្រស់យកទៅលក់នៅក្រៅប្រទេសផងដែរ។

 

 

ឥទ្ធិពលនៃការរីករាលដាលនៃមេរោគឆ្លងមេរោគថ្មី (Corona)ជះឥទ្ធិពលលើអាជីវកម្មលក់ផ្កាជាខ្លាំង ដែលជាកត្តាឲ្យជនជាតិចិននៃអ្នកជំនួញផ្កាទាំងអស់ពិបាកក្នុងការនាំចេញទៅក្រៅស្រុកដោយសារ វ៉ីរុសថ្មីនេះ ធ្វើឲ្យមនុស្សម្នាជាច្រើនខ្លាចមិនហ៊ានចេញពីផ្ទះ ដើម្បីកាត់បន្ថយក្នុងការឆ្លង។

 

ទិវានៃក្តីស្រឡាញ់នៅថ្ងៃទី ១៤ ខែកុម្ភះជាធម្មតាជាពិធីបុណ្យណូដែលប្រារព្ធឡើងហើយត្រូវការផ្កាជាចាំបាច់ក្នុងការប្រារព្ធពិធី។ សម្រាប់អ្នកលក់ផ្កានៅប្រទេសចិនដែលត្រូវនាំចេញមកលក់ក្រៅស្រុក ត្រូវបានរដ្ឋាភិបាលចិនផ្អាកជើងហោះហើរជាច្រើនក្នុងស្រុកចិនមិនឲ្យធ្វើដំណើរចេញទៅក្រៅប្រទេស នេះមានន័យថាការធ្លាក់ចុះនៃតម្រូវការផ្កាមានការថយចុះជាខ្លាំង។

 

លោក Guo Yanchun នាយកប្រតិបត្តិកំពូលរបស់ក្រុមហ៊ុនដែលផលិតផ្កាដែលមានការិយាល័យកណ្តាលនៅប្រទេសហូល្លង់ ដោយលោកបាននិយាយថាការប្រើប្រាស់ផ្កានិងមានតម្រូវកាផ្កាមិនសូវជាចាំបាច់ប្រើប្របាច់ប្រចាំថ្ងៃនោះទេ។ ហើយក្រុមហ៊ុនរបស់យើងមានជំនាញថែរក្សាផលិតផលផ្កាដែលងាយស្រួលក្នុងការស្តុកទុក យើងកំពុងឆ្លងកាត់ឥទ្ធិពលនៃការរីករាលរបស់វ៉ីរុសនេះ Corona រួចទៅហើយ ទោះយ៉ាងណាឥទ្ធិពលសម្រាប់សហគ្រាសផ្កាស្រស់គឺកាន់តែធំជាងនេះទៅទៀត បច្ចុប្បន្ននេះសមត្ថភាពដឹកជញ្ជូនផ្កាទាក់ទងនឹងទីផ្សារចិនត្រឹមតែថយចុះអស់ ១០ ភាគរយនៃកម្រិតធម្មតា។

 

លោក Chen Yingxu អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន  Jing Ke Hong Xiang  Trading Co Ltd បាននិយាយថាការដឹកជញ្ជូនផ្កាកុលាបដែលត្រូវបានគេរំពឹងថានឹងដឹកទៅកាន់ប្រទេសចិនចន្លោះពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែកុម្ភៈមិនទាន់ត្រូវបានដឹកជញ្ជូនដោយសារតែការលុបចោលជើងហោះហើរជាច្រើន។

 

អ្នកដំណាងចែកចាយផ្កានៅខេត្តយូណានភាគនិរតីនៃប្រទេសចិនបាននិយាយថា ដោយសារតែការផ្ទុះឡើងនៃមេរោគថ្មីនេះអាជីវកម្មរបស់យើងមិនល្អដូចកាលពីឆ្នាំមុនទេព្រោះថាប្រជាជនទាំងអស់កំពុងស្នាក់នៅក្នុងផ្ទះ។ (អតិថិជន) បច្ចុប្បន្នផ្កាកាត់ស្រស់មកពីខេត្តយូណានដណ្តើមចំណែកទីផ្សារចំនួន ៧០ ភាគរយនៅតាមទីក្រុងធំ ៗ ក្នុងប្រទេសចិន វាក៏ត្រូវបាននាំចេញទៅកាន់ ៤៦ ប្រទេសនិងតំបន់ទូទាំងពិភពលោក។

 

លោក Wang ប្រធានផ្នែកទីផ្សារបានមានប្រសាសន៍ថា ប្រទេសចិនកំពុងទទួលបានកំណើនសេដ្ឋកិច្ចដែលមានគុណភាពខ្ពស់ ហើយជាទូទៅនិយាយថាឧស្សាហកម្មផ្កាទទួលបានផលចំណេញច្រើន។ លោកបានមានប្រសាសន៍ថាជាមួយនឹងការធ្វើឱ្យប្រសើរឡើងនៃកំណើនឡើងក្នុងលក់ឲ្យមានការរីកចំរើនខ្លាំងក្នុងឱកាសពិសេសដូចជាទិវាសិទ្ធិនារីនាពេលខាងមុខនេះ នឹងមើលឃើញពីការបន្តកំណើននិងទូទាត់នឹងការខាតបង់ពីមុន ៗ៕

 


ប្រភព៖ global.chinadaily.com.cn
មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes