Loading...
ហេតុការណ៍ពិតនៃដើមកំណើតរបស់ទិវានៃក្តីស្រឡាញ់
Sdsd
ថ្ងៃ​ចេញ​ផ្សាយ៖ កុម្ភៈ 11, 2020
ចំនួន​ទស្សនា៖ 85 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីដែលតែងតែតាមដានទស្សនានៅគេហទំពរ័របស់ខ្ញុំ ថ្ងៃនេះជួបគ្នាសារជាថ្មីជាមួយអត្ថបទ រឿងពិតនៅក្រោយទិវានៃក្តីស្រឡាញ់  ទិវានៃក្ដីស្រលាញ់នេះមនុស្សគ្រប់គ្នាប្រហែលជាគិតថាជាថ្ងៃបុណ្យសង់សា ហើយត្រូវទិញកាដូរ ផ្ញើផ្កាឬក៏ធ្វើរឿងមិនគាប់បីដែលក្មេងៗយុវវយ័តែងតែគិតស្ទើរគ្រប់គ្នាពេលដែលមានសង្សារ (Teen) នៅក្នុងថ្ងៃ ១៤ កុម្ភះនេះ។ ប៉ុន្តែផ្ទុយទៅវិញថ្ងៃឈប់សម្រាករបស់យើងដែរមានរឿងរាវជាច្រើនដែលនៅពីក្រោយវា ក្រៅពីកាតនិងអំណោយ។ មានរឿងរ៉ាវជីវិតពិតរបស់ទិវានៃក្ដីស្រលាញ់ វាជារឿងដែលបង្រៀនយើងជាច្រើនអំពីសេចក្ដីស្រឡាញ់ការលះបង់និងការប្តេជ្ញាចិត្តដែលជាអត្ថន័យពិតនៃទិវានៃក្តីស្រឡាញ់។

 

 

នៅសតវត្សរ៍ទី ៣ ចក្រភពរ៉ូមត្រូវបានគ្រប់គ្រងដោយអធិរាជក្លូឌាសទី ២ គាត់ត្រូវបានគេដាក់ឈ្មោះក្រៅថាក្លូឌាសជាមនុស្សឃោរឃៅដោយសារតែភាពជាអ្នកដឹកនាំដ៏ឃោរឃៅរបស់គាត់ក្នុងការចូលទៅក្នុងសង្គ្រាមនិងការរំលោភបំពានលើប្រជាជនរបស់គាត់។ គាត់ចូលចិត្តធ្វើសង្រ្គាមពង្រីកអំណាចរបស់ខ្លួន នៅក្នុងកំឡុងសតវត្សទី ៣ ដែលគាត់មានការលំបាកក្នុងការជ្រើសរើសទាហានឲ្យបានគ្រប់គ្រាន់តាមព្រះទយ័របស់ព្រះអង្គ។ ទ្រង់ចាប់អារម្មណ៍ឃើញថាការជ្រើសរើសកងទ័ពគឺមានការធ្លាក់ចុះដោយសារតែបុរស រ៉ូម៉ាំងភាគច្រើនមិនចង់ទុកចោលស្នេហាឬគ្រួសាររបស់ពួកគេទេ ដូច្នេះទ្រង់ក៏បានលុបចោលច្បាប់អាពាហ៍ពិពាហ៍ និងការចូលរួមទាំងអស់នៅក្នុងទីក្រុងរ៉ូម។ គូស្វាមីភរិយារាប់ពាន់គូបានអស់ក្តីសង្ឃឹមចំពោះអាពាហ៍ពិពាហ៍របស់ពួកគេ ដែលត្រូវបានបំផ្លាញដោយទង្វើតែមួយរបស់ស្ដេចផ្តាច់ការ។ 

 

 

ប៉ុន្តែបូជាចារ្យគ្រីស្ទានសាមញ្ញម្នាក់ដែលមានឈ្មោះថា Valentine បានចេញមុខហើយក្រោកឈរឡើងដើម្បីស្នេហា។ គាត់បានចាប់ផ្តើមរៀបការឲ្យទាហានរ៉ូមដោយសម្ងាត់មុនពេលពួកគេចេញទៅធ្វើសង្គ្រាម ទោះបីមានការបញ្ជាយ៉ាងតឹងរឹងពីអធិរាជក៏ដោយ។ បន្ទាប់នៅឆ្នាំ ២៦៩  អធិរាជក្លូឌាសបានដឹងអំពីពិធីសំងាត់នោះ គាត់បានឲ្យគេចាប់ខ្លួន Valentine ដាក់ពន្ធធានាគាររងចាំការដាក់ទោសប្រហារជីវិតគាត់។

 

 

នៅពេលដែល Valentine កំពុងរង់ចាំការប្រហារជីវិតគាត់បានលង់ស្រលាញ់ក្មេងស្រីពិការភ្នែកម្នាក់ដែលជាកូនស្រីរបស់អ្នកទោសម្នាក់ នៅមុនថ្ងៃនៃការកាត់ទោសប្រហារជីវិតរបស់គាត់។គាត់ចង់សរសេររៀបរាប់រឿងក្នុងចិត្តគាត់ទៅដល់នាង។ ដោយមិនមានឧបករណ៍ប្រើបាន Valentine គឺមានទុកនៅសំណេររៀបរាប់ជាចុងក្រោយដល់នាង ដោយប្រើទឹកខ្មៅដែលគាត់បានច្របាច់ចេញមកពីឧ៍បករណ៍តន្ត្រី។ រឿងព្រេងរបស់គាត់មាននៃចំពោះស្ត្រីពិការភ្នែកម្នាក់ព្រៀបដូចជាធ្វើឲ្យនាងមើលឃើញម្តងទៀតអញ្ជឹង វាជាមនោសញ្ចេតនាដ៏ខ្លីព្រោះនៅថ្ងៃបន្ទាប់ Valentine ត្រូវបានគេយកទៅសម្លាប់ដោយពេជ្ជឃាដរ៉ូម៉ាំង។

 

 

ថ្វីត្បិតតែ Valentine គាត់បាត់បង់ជីវិតក៏ពិតមែនក៏ប៉ុន្តែ រឿងព្រេងរបស់គាត់និងការលះបង់ចំពោះក្ដីស្រលាញ់ នៅតែត្រូវបានមនុស្សគ្រប់គ្នាចងចាំមិនភ្លេចរហូតមកដល់សព្វថ្ងៃ។ នៅទីបំផុតរឿងរបស់គាត់ត្រូវបានទទួលស្គាល់ដោយព្រះវិហារ កាតូលិក និងបានបង្កើតថ្ងៃរំលឹកដល់រូបគាត់ ដោយលើកយកថ្ងៃ ១៤ កុម្ភះ មកប្រារព្ធពិធីនេះ ដោយតំណាងឲ្យរូបទីទុយនិង ព្រាបសជាជំនឿតាំងពីបុរាណមក។ រឿងមួយនេះចង់បញ្ជាក់ប្រាប់មនុស្សគ្រប់គ្នាអំពីការ ភាពនៃក្តីស្រលាញ់ទាំងអស់ មិនថាគ្រួសារ បងប្អូន ប្ដីប្រពន្ធ គូរសង្សារ ​មិត្តភក្ត័ សុទ្ធតែអាចបញ្ជាក់បាននៅថ្ងៃ ១៤ កុម្ភះបាន៕

 

 

 

 

 

 

 

 


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes