Loading...
អាហារូបករណ៍​​​​អនុអធិបការបតី​​ សម្រាប់​និស្សិត​​ឆ្នើម​អន្តជាតិ (ប្រទេស​អូស្ដ្រាលី)
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ កញ្ញា 08, 2017
ចំនួន​ទស្សនា៖ 853 លើក

សាកលវិទ្យាល័យ​អូស្ដ្រាលី​ខាង​ត្បូង (University of South Australia) សូម​ប្រកាស​ជ្រើស​រើស​សិស្ស​និស្សិត ដែល​មាន​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​ដាក់​ពាក្យ​ប្រលង​យក​អាហារូបករណ៍​ថ្នាក់ ឧត្ដម (បរិញ្ញាប័ត្រ) និង​ក្រោយ​ឧត្ដម (អនុបណ្ឌិត) ក្រោម​លក្ខ័ណ្ឌ​ជ្រើសរើស​ដូច​ខាង​ក្រោម៖

សញ្ជាតិ៖ មាន​សញ្ជាតិ​អន្តរជាតិ (មិនមែន​ជា​ជន​ជាតិ​អូស្ដ្រាលី)

ទីកន្លែង​សិក្សា៖ សាកលវិទ្យាល័យ​អូស្ដ្រាលី​ខាង​ត្បូង (University of South Australia)

អាហារូបករណ៍៖ ៥០% ទៅ​លើ​ថ្លៃ​សិក្សា សំរាប់​រយៈ​ពេល​ ៤ឆ្នាំ

 

ពត៌មាន​សំខាន់ៗ​ផ្សេង​ទៀត

  • បេក្ខជនទាំង​អស់​ត្រូវ​ទទួល​បាន​នូវ​ការ​ស្វាគមន៍ ប្រសិន​បើ​ពួក​គេ​ជា​សិស្ស​អន្តរជាតិ​ដែល​ពូកែ​និង​លេចធ្លោ និង​អាច​មាន​លទ្ធភាព​ធ្វើ​ដំណើរ​ទៅ​សិក្សា​នៅ​ក្នុង​ប្រទេស​អូស្ដ្រាលី​បាន
  • បេក្ខជន​មិន​ធ្លាប់​ទទួល​បាន​អាហារូបករណ៍​ពី​សាកលវិទ្យាល័យ​មួយ​នេះ​កាល​ពី​មុន​មក
  • បេក្ខជន​ត្រូវ​មាន​​ដឹង​ភាសា​អង់គ្លេស​ និង​អាច​ប្រើ​ប្រាស់​បាន ហើយ​សម​ស្រប​ទៅ​តាម​កម្រិត​ដែល​ត្រូវ​ការ​ពី​ខាង​សាកលវិទ្យាល័យ
  • បេក្ខជន​ដែល​ជាប់​ត្រូវ​ចូល​រៀន​ពេញម៉ោង​នៅ​ក្នុង​សាកលវិទ្យាល័យ
  • មុខវិជ្ជា​ដែល​ផ្ដល់​ជូន​រួម​មាន៖ ពាណិជ្ជកម្ម ការ​អប់រំ វិទ្យាសាស្ដ្រ​សង្គម&សិល្បៈ វិទ្យាសាស្ដ្រ​សុខភាព ពត៌មានវិទ្យា វិស្វកម្ម និង​បរិស្ថាន
  • អាហារូបករណ៍​នេះ​មិន​មាន​សំរាប់​បេក្ខជន​កម្រិត​ថ្នាក់​បណ្ឌិត​ទេ
  • មុន​ពេល​ស្នើសុំ​អាហារូបករណ៍​នេះ បេក្ខជន​តម្រូវ​អោយ​ធ្វើ​ការ​ត្រួត​ពិនិត្យ​អោយ​បាន​ត្រឹម​ត្រូវ​ក្នុង​ការ​ជ្រើស​រើស​មុខ​វិជ្ជា​សិក្សា ហើយ​និង​តម្រូវ​ការ​តាម​មុខេវិជ្ជា​នីមួយៗ។

 

ដើម្បីដាក់​ពាក្យ​ស្នើ​សុំ​៖ បេក្ខជន​ត្រូវ​ធ្វើ​ការ​បំពេញ​បែប​បទ​ និង​ដាក់​ពាក្យ​ស្នើសុំ​តាម​ប្រព័ន្ធ Online (ចុចទីនេះ​ដើម្បី​ធ្វើ​ការ​បំពេញ​បែប​បទ​ពាក្យ​ស្នើ​សុំ)។

បញ្ជាក់៖ ពាក្យ​ស្នើ​សុំ​ត្រូវ​តែ​ដាក់​អោយ​បាន​មុន​រយៈ​ពេល​ពីរ​ខែ​មុន​ថ្ងៃ​ចូល​រៀន៕

(ចុចទីនេះ​ដើម្បី​ចូល​ទៅ​គេហទំព័រ​ដើម)


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes