Loading...
កោះដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងពិភពលោក
32
ថ្ងៃ​ចេញ​ផ្សាយ៖ កុម្ភៈ 08, 2020
ចំនួន​ទស្សនា៖ 81 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីដែលតែងតែតាមដានទស្សនានៅគេហទំពរ័របស់ខ្ញុំ ថ្ងៃនេះជួបគ្នាសារជាថ្មីជាមួយអត្ថបទ កោះដែលគួរឱ្យចាប់អារម្មណ៍និងទាក់ទាញភ្ញៀវទេសចរណ៍ដើរកំសាន្តបំផុតនៅក្នុងពិភពលោក។ ទាក់ទងនិងដំណើរកំសាន្តរបស់មនុស្សយើងភាគច្រើន យើងគ្រប់គ្នាតែងតែចង់ដើរកំសាន្តកន្លែងដែលមានធម្មជាតិស្រស់បំព្រងដើម្បីរំសាយទុក្ខកង្វល់ពីសំពាតការងារប្រចាំថ្ងៃ ហើយកន្លែងដែលមនុស្សភាគច្រើនចង់រកកន្លែងបែបនេះភាគច្រើនស្ថិតនៅកោះដែលមាននៅលើភពផែនដី។ ដែលភាគច្រើនកោះទាំងអស់នោះ មានទាំងធម្មជាតិនិងមានទាំងសមុទ្រ។

 

១) កោះ Viti Levu គឺជាកោះធំបំផុតដែលមាននៅប្រទេសហ្វីជី(Fiji)ស្ថិតនៅសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ដែលទើបបំបែកខ្លួនពីប្រទេសអង់គ្លេស។ ជាទីប្រជុំជននៃទីក្រុងស៊ូវ៉ា ហ្វីជីជាប្រទេសដែលមានកោះជាង ៣០០  វាល្បីល្បាញដោយសារទេសភាពនៃឆ្នេរខ្សាច់ដ៏សរក្បោះនិងថ្មប៉ប្រះទឹកផ្កាថ្មដែលមានទឹករលកថ្លាដូជាកញ្ចក់។

 

២) កោះ Capri Capri ជាកោះមួយនៅជាប់ឈូងសមុទ្រ Naples របស់ប្រទេសអ៊ីតាលីដែលមានភាពល្បីល្បាញដោយសារទេសភាពដ៏រឹងមាំ រួមជាមួយសណ្ឋាគារដែលមានសេវាកម្មល្អឥខ្ចោះនិងការដើរទិញឥវ៉ាន់ម៉ូដសំលៀកបំពាក់ដែលច្នៃម៉ូដស្បែកជើងស្បែកនិងស្បែកជើងធ្វើដោយដៃ។ ជាកន្លែងធម្មជាតិមួយក្នុងចំណោមកន្លែងធម្មជាតិដែលល្បីជាងគេគឺ នៅតំបន់ Blue Grotto ដែលមានរូងភ្នំងងឹតមួយដែលសមុទ្របានបញ្ចេញពន្លឺពណ៌ខៀវស្រងាត់ ដែលទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ឲ្យលង់និងសម្រស់ដ៏ស្រស់ត្រកាលនៅទីនោះ។

 

៣) កោះ (La digue)​ គឺជាកោះមួយជាបើមហាសមុទ្រឥណ្ឌាជាប់និងប្រទេសអាហ្វ្រិចខាងកើត វាត្រូវបានគេស្គាល់ឆ្នេរខ្សាច់ឈ្មោះ អាសេ (Anse) ដែលមានប្រជាជនរស់នៅប្រមាណ ២០០០​ នាក់ប៉ុណ្ណោះដែលរស់នៅក្នុងភូមិនៃកោះនោះ។ កោះនេះមានបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរណ៍មកច្រមុះទឹកមើលសត្វជាច្រើន ព្រោះតំបន់នេះត្រូវបានអភិរក្សដោយរាជរដ្ឋាភិបាលផងដែរ។

 

៤)  កោះ (saint lucia) ជាកោះតូចមួយដែលស្ថិតនៅជិតតំបន់ភ្នំភ្លើងនៅសមុទ្រ (Caribbean) ដែលកោះនេះត្រូវបានគេស្គាល់ដោយសារតែមានភ្ញៀវទេសចរណ៍ដើរកំសាន្តរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។ ដោយសារតែកោះនេះមានភ្លៀងធ្លាក់និងអមដោយភ្នំក្នុងកោះនោះផងទើបធ្វើឲ្យតបន់មានទឹកធ្លាក់ជាច្រើនធ្វើឲ្យកោះនេះកាន់តែមានភាពទាក់ទាញថែមទៀត។

 

៥) កោះ (Bora Bora) បូរ៉ាបូរ៉ាគឺជាកោះតូចមួយនៅសមុទ្រប៉ាស៊ីហ្វិកខាងត្បូងប៉ែកតំបន់នៃតាហ៊ីទីក្នុងរដ្ឋប៉ូលីនេស៊ី ប្រទេសបារាំង។ ព័ទ្ធជុំវិញដោយកូនកោះនិងឆ្នេរខ្សាច់ថ្មប៉ប្រះទឹកមានផ្កាថ្មវាត្រូវបានគេស្គាល់ថាជាកន្លែងមុជទឹកដ៏ស្រស់ស្អាតក្នុងពិភពលោក ជាពិសេសកោះនេះមានភាពល្បីល្បាញជាគោលដៅ សំរាប់នាក់មកក្រេបទឹកឃ្មុំដែលទើបតែរៀបការ ដែលមានសង់បឹងហ្គាឡូបែបប្រណីតដ៏ទំនើបនៅលើផ្ទៃនៃឆ្នេរ។


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes