Loading...
អាហារដែលជួយព្យាបាលសំរាប់អ្នកដែលមានអការៈឈឺក្រពះ
Ccc
ថ្ងៃ​ចេញ​ផ្សាយ៖ តុលា 09, 2018
ចំនួន​ទស្សនា៖ 946 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីដែលតែងតែតាមដានទស្សនានៅគេហទំពរ័របស់ខ្ញុំ។ ថ្ងៃនេះជួបគ្នាសារជាថ្មីជាមួយអត្ថបទ អាហារដែលជួយព្យាបាលសំរាប់អ្នកដែលមានអការៈឈឺក្រពះ។ ប្រសិនបើអ្នកមានជម្ងឺក្រពះរាំរ៉ៃមានការឈឺចាប់ឬចុកណែនក្នុងក្រពះពេលដែលបរិភោគអាហារម្តងៗ នោះបណ្តាលឲ្យរាងកាយនិងសុខភាពអ្នកទ្រុឌទ្រោម ពីព្រោះក្រពះមានមុខងារយ៉ាងសំខាន់ក្នុងការរំលាយអាហារ។ អការៈដែលបណ្តាលឲ្យធ្វើឲ្យក្រពះអ្នកចុះអន់ថយមកពីចំណីអាហារប្រចាំថ្ងៃខ្លះៗដែរ ដែលបណ្តាលឲ្យអាស៊ីតក្នុងក្រពះបញ្ចេញមកច្រើនហួសកំណត់ ជាពិសេសការផឹកទឹកមួយចំនួនដែលបណ្តាលឲ្យឡើងអាស៊ីតក្នុងខ្លួនមានការកើនឡើង (ស្របៀរ ទឹកសុទ្ធដែលចំរុះមកមិនបានត្រឹមត្រូវ ខុសស្តង់ដារ)។ អ្នកគួរតែមានវិធីងាយៗដើម្បីទប់ស្កាត់កុំឲ្យក្រពះមានបញ្ហាគួរបរិភោគអាហារមួយចំនួនដែលអាចកាត់បន្ថយអាស៊ីតបាន។

 

១) Apple (ផ្លែប៉ោម)

បរិភោគផ្លែប៉ោមមុនពេលញ៉ាំអាហារ វាអាចជួយឲ្យរំលាយអាហារបានស្រួលលែងទល់លាមក ធ្វើឲ្យអាស៊ីតក្នុងក្រពះវិលមកសភាពធម្មតាវិញ។

 

២) Banana (ចេក)

ចេកគឺជាប្រភពដ៏ប្រសើរដែលមានជាតិ ប៉ូតាស្យូម ជាតិសរសៃនិង ម៉ាញ៉េស្យូម ដូច្នេះវាបំពេញនូវតម្រូវការនៃសារធាតុចិញ្ចឹមផ្សេងៗនៅក្នុងរាងកាយនិងក្រពះ។

 

៣) Bread (នំបុ័ង)

នំបុ័ងគឺជាអាហារសំខាន់ដែលបានផ្សំឡើងពីម្សៅនំបុ័ង ពីព្រោះម្សៅនំបុ័ងអាចធ្វើឲ្យក្រពះដែលបានរលាកដោយសារតែអាស៊ីត បានធូរស្រាលឡើងវិញ ហើយព្យបាលការស្តើងក្រពះដែលបង្ករដោយអាស៊ីតក្នុងក្រពះ។

 

៤) Carrot (ការ៉ុត)

ញ៉ាំការ៉ុតមើមក្នុង១ផ្លែ ឬក៏អាចផឹកទឹកការ៉ុត១កែវក្នុង១ថ្ងៃអាចទប់ស្កាត់កោសិការមហារីកក្រពះបាន និងធ្វើឲ្យក្រពះបានធូរស្រាលលែងធ្វើការធ្ងន់ដើម្បីបញ្ចេញទឹកអាស៊ីតក្នុងក្រពះ។

 

៥) Papaya (ល្ហុង)

ការញ៉ាំផ្លែល្ហុងអាចជួយបន្ថយអាស៊ីត និងកំដៅក្នុងក្រពះ ធ្វើឲ្យការបន្ទោរបង់មានភាពងាយស្រួលលាមក ទន់ កាត់បន្ថយបាក់តេរីអាក្រក់ក្នុងក្រពះ និងជួយដល់បាក់តេរីល្អៗក្នុងក្រពះវិញ។

 

៦) Pork Meat (សាច់ជ្រូក)

សាច់ជ្រូកគឺជាសាច់ដែលមានមេរោគច្រើនជាងសាច់ណាៗទាំងអស់ ប៉ុន្តែបើយើងចម្អិនឲ្យបានឆ្អិនល្អនិងបរិភោគតាមចំនួនតំណត់ក្នុង១ថ្ងៃ(១០០ក្រាម) នោះសុខភាពក្រពះរបស់អ្នកនិងបានការព្យាបាលជាប្រចាំថ្ងៃ៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes