Loading...
អាហារដែលអាចជួយឆ្អឹងនិងធ្មេញរបស់អ្នក
Cc
ថ្ងៃ​ចេញ​ផ្សាយ៖ តុលា 06, 2018
ចំនួន​ទស្សនា៖ 1035 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីដែលតែងតែតាមដានទស្សនានៅគេហទំពរ័របស់ខ្ញុំ។ ថ្ងៃនេះជួបគ្នាសារជាថ្មីជាមួយអត្ថបទ អាហារដែលអាចជួយឆ្អឹងនិងធ្មេញរបស់អ្នកមានភាពរឹងមាំ និងត្រលប់មករកសភាពធម្មតាវិញ​ដោយមិនមានការស្រៀវធ្មេញ ចំពោះអ្នកកង្វះវីតាមីន D កាល់ស្យូម និងមានអារម្មណ៍ថាឆ្អឹងរបស់អ្នកមានសភាពពុកម្តងបន្តិចៗដោយគ្រាន់តែសង្កេតតាមលក្ខណៈរបស់ធ្មេញដែលមានសភាពឆែបតាមគល់ធ្មេញ ឬ មានបាក់នៃចំនែករបស់ធ្មេញ។ អាចការពារឆ្អឹងនិងធ្មេញតាមរយៈរបបអាហារងាយៗជាប្រចាំតាមការបរិភោគអាហារ បើទោះជាមិនអាចជួយបានទាំងស្រុង តែក៏អាចកាត់បន្ថយបានខ្លះៗដែរ។

 

១) Yogurt (ទឹកដោះគោជូរ)

គឺជាអាហារដែលផលិតដោយភេសជ្ជៈទឹកដោះគោដែលមានបាក់តេរី ដោយបាក់តេរីទាំងនេះផលិតអាស៊ីត lactic ដែលដើរតួរនៅលើការជួយដល់ប្រូតេអ៊ីនក្នុងទឹកដោះគោដើម្បីផ្តល់នូវ វីតាមីន D និង កាល់ស្យូម ជួយពង្រឹងឲ្យធ្មេញ និងឆ្អឹងស្រូបយកសារជាតិដែលរាងកាយមានការខ្លះខាត។

 

២) Milk (ទឹកដោះគោស្រស់)

ផឹកទឹកដោះគោស្រស់ក្នុង១ថ្ងៃ១កែវជារៀងរាល់ព្រឹក នោះនិងធ្វើឲ្យឆ្អឹង និងធ្មេញមានភាពរឹងមាំ។ ទឹកដោះគោគឺជាអាហារសម្បូរជីវជាតិជាជាតិរាវដែលផលិតដោយក្រពេញថនិកសត្វនៃថនិកសត្វ។ វាគឺជាប្រភពសំខាន់នៃអាហារបំប៉ន ជាអាហារងាយស្រួលរំលាយចំណីអាហារផ្សេងៗ។

 

៣) Cheese (ឈីស)

ឈីសជាអាហារដែលសំបូរទៅដោយ កាល់ស្យូមខ្ពស់ គឺជាផលិតផលទឹកដោះគោមួយប្រភេទដែលទទួលបានពីទឹកដោះគោដែលត្រូវបានផលិត ឡើងដោយ ទឹកដោះគោ ប្រូតេអ៊ីន casein  វារួមមានប្រូតេអ៊ីននិងជាតិខ្លាញ់ពីទឹកដោះគោជាទូទៅគេចំរាញ់ឈីសចេញ ពីទឹកដោះគោសត្វគោ ក្របី ពពែ ឬចៀមជាដើម។ ប៉ុន្តែអ្នកក៏ត្រូវបរិភោគឈីស តិចតួចតាមការគួរពីព្រោះឈីសក៏អាចឲ្យយើងឡើងទង្ងន់ដែរ។

 

៤) Sardines (ត្រីសាឌីន)

សាឌីនគឺជាត្រីដែលមានជាតិខ្លាញ់ និងសម្បូរជាតិខ្លាញ់ត្រីដែលសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលអាចជួយព្យាបាលឆ្អឹងនិងធ្មេញដែលបានពុកស្រួយឲ្យមានភាពរឹងមាំវិញបាន។ ត្រូវបានគេប្រើប្រាស់ជាអាហារចាំបាច់ដោយអាចរកបានយ៉ាងងាយពីព្រោះត្រីសាឌីនត្រូវយកមកធ្វើជាត្រីខកំប៉ុង។

 

៥) Egg (ស៊ុត)

ប្រសិនបើអ្នកចង់ទទួលបាននៅ សារជាតិ កាល់ស្យូម ច្រើននៅក្នុងស៊ុតអ្នកគួរតែបរិភោគតែស៊ុតពណ៌លឿង ពីព្រោះ ស៊ុតពណ៌លឿងផ្ទុកនៅសារជាតិជំនួយឆ្អឹងជាច្រើន។ ហើយក៏ងាយស្រួលក្នុងការរកទិញ និងជាអាហារប្រចាំថ្ងៃរបស់យើងគ្រប់គ្នា។

 

៦) Salmon (ត្រីសាម៉ុង)

ជាត្រីដែលត្រូវបានទទួលស្គាល់ដោយថា ត្រីនេះជាត្រីដែលជួយដល់សុខភាពរាងកាយដ៏សំខាន់ជាច្រើន ក្នុងនោះ ត្រីសាម៉ុងក៏ជួយដល់ឆ្អឹងនិងធ្មេញ។  ត្រីសាម៉ុងជាអាហារដែលដើរតួរនាទី ព្យាបាលឆ្អឹង​និងសន្លាក់ឲ្យបានធូរស្រាលប្រសិនបើអ្នកបរិភោគ ១០០ក្រាមក្នុង១ថ្ងៃនោះធ្វើឲ្យសុខភាពឆ្អឹងនិងធ្មេញរបស់អ្នកកាន់តែប្រសើរបាន១កម្រិតទៀត៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes