Loading...
រថយន្តប្រណីតទាំង ៩ ដែលមានតំលៃថ្លៃកប់ពពក
9jpg
ថ្ងៃ​ចេញ​ផ្សាយ៖ តុលា 03, 2018
ចំនួន​ទស្សនា៖ 685 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីដែលតែងតែតាមដានទស្សនានៅគេហទំពរ័របស់ខ្ញុំ។ ថ្ងៃនេះជួបគ្នាសារជាថ្មីជាមួយអត្ថបទ រថយន្តទំនើបប្រភេទប្រណីត ទាំង៩  ដែលមានតំលៃថ្លែជាងគេលើពិភពលោក។ យើងគ្រប់គ្នាតែងតែចង់បើកបរនៅឡានទំនើបៗព្រោះឡានទំនើបមិនត្រឹមតែផ្តល់នៅភាពថ្លៃថ្នូរដល់យើងនោះទេ ឡានទំនើបៗត្រូវបានរចនយ៉ាងផ្ជិតផ្ចង់ ដោយផ្តោតលើប្រពន្ធ័សុវត្តិភាពដល់អ្នកបើកបរជាម្ចាស់របស់វាថែមទៀតផង។

 

១) Bugatti Chiron

ដែលមានតំលៃរហូតដល់ ២.៧ លានដុល្លា ជាប្រភេទឡាន (Sport) មានធ្វា ២ កំលាំងមានស៊ីន៧១៦X cc ប្រភេទសាំង ៨.០L  អាចរត់បាន ៤២០គម ក្នុង១ម៉ោង ។ ប្រវែងឡាន ៤,៥៤៤មម (១៧៨,៩ អ៊ីង) ទទឹង ២,២៣៨ មម កម្ពស់១,២២១ មម ទម្ងន់ ១,៩៩៦ គីឡូក្រាម ។

 

២) Pagani Huayra BC

ដែលមានតំលៃរហូតដល់ ២.៨លានដុល្លា ជាប្រភេទឡាន (Sport) មានធ្វា ២ កំលាំងម៉ាស៊ីន ១២ ប្រភេទសាំង ៦.០L អាចរត់បាន ៣៨៣គម ក្នុង១ម៉ោង។ ប្រវែង ៤,៦០៥ ​មម ទទឹង ២,០៣៦ មម កម្ពស់ ១,១៦៩ មម ទំងន់ ១,៣៥០ គីឡូក្រាម ។

 

៣)​ Ferrari Pininfarina Sergio

ដែលមានតំលៃរហូតដល់ ៣ លានដុល្លា ជាប្រភេទឡាន (Sport) មានធ្វា ២ កំលាំងម៉ាស៊ីន ៨ ប្រភេទសាំង ៤.៥L អាចរត់បាន ៣១២គម ក្នុង១ម៉ោង។ ប្រវែង ៤,៥៥០ មម ទទឹង ១,៩៤០ មម កម្ពស់ ១,១៤០មម ទម្ងន់ ១,២៨០គីឡូក្រាម។

 

៤) Aston Martin Valkyrie

ដែលមានតំលៃរហូតដល់ ៣.២ លានដុល្លា ជាប្រភេទឡាន (Sport) មានធ្វា ២ កំលាំងម៉ាស៊ីន ១២ ប្រភេទសាំង ៦.៥L អាចរត់បាន ៤០២គម ក្នុង១ម៉ោង ទម្ងន់ ១,០៣០គីឡូក្រាម។

 

៥) Lykan Hypersport  

ដែលមានតំលៃរហូតដល់ ៣.៤ លានដុល្លា ជាប្រភេទឡាន (Sport) មានធ្វា ២ កំលាំងម៉ាស៊ីន ១២ ប្រភេទសាំង ៣.៧L អាចរត់បាន៣៩០គម ក្នុង១ម៉ោង។ ប្រវែង ៤,៤៨០ មម  ទទឹង ១,៩៤៤ មម  កម្ពស់ ១,១៧០មម  ទម្ងន់ ១,៣៨០ គីឡូក្រាម។

 

៦) McLaren P1 LM

ដែលមានតំលៃរហូតដល់ ៣.៦ លានដុល្លា ជាប្រភេទឡាន (Sport) មានធ្វា ២ កំលាំងម៉ាស៊ីន ៨ ប្រភេទសាំង ៣.៨L អាចរត់បាន៣៥០គម ក្នុង១ម៉ោង។ ប្រវែង ៤,៥៨៨ មម  ទទឹង ១,៩៤៦ មម  កម្ពស់ ១,១៨៨ មម ទម្ងន់ ១.៥៤៧គីឡូក្រាម។

 

៧) Lamborghini Veneno Roadster

ដែលមានតំលៃរហូតដល់ ៤.៥ លានដុល្លា ជាប្រភេទឡាន (Sport) មានធ្វា ២ កំលាំងម៉ាស៊ីន ១២ ប្រភេទសាំង ៦.៥L អាចរត់បាន៣៥៦គម ក្នុង១ម៉ោង។ ប្រវែង ៤,៧៨០ មម ទទឹង ២,០៣០ មម  កម្ពស់ ១,១៣៦ មមទម្ងន់ ១,៥៧៥ គីឡូក្រាម។

 

៨) koenigsegg ccxr trevita

ដែលមានតំលៃរហូតដល់ ៤.៨ លានដុល្លា ជាប្រភេទឡាន (Sport) មានធ្វា ២ កំលាំងម៉ាស៊ីន ៨ ប្រភេទសាំង ៤.៧L អាចរត់បាន៣៩៥គម ក្នុង១ម៉ោង។ ប្រវែង ៤.២៩៣ មម  ទទឹង ១,៩៩៦ មម  កម្ពស់ ១,១២០ មម  ទម្ងន់ ១.៤៥៦ គីឡូក្រាម។

 

៩) Sweptail by Rolls Royce

ដែលមានតំលៃរហូតដល់ ១៣ លានដុល្លា ជាប្រភេទឡាន ប្រណីត មានធ្វា ២ កំលាំងម៉ាស៊ីន១២ ប្រភេទសាំង ៦.៧៥L អាចរត់បាន៣៩៥គម ក្នុង១ម៉ោង៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes