Loading...
ផ្លែឈើដែលមានតំលៃថ្លៃជាងគេទាំង ៩ នៅលើពិភពលោក។
Ccct
ថ្ងៃ​ចេញ​ផ្សាយ៖ កញ្ញា 29, 2018
ចំនួន​ទស្សនា៖ 886 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីដែលតែងតែតាមដានទស្សនានៅគេហទំពរ័របស់ខ្ញុំ។ ថ្ងៃនេះជួបគ្នាសារជាថ្មីជាមួយអត្ថបទ ផ្លែឈើដែលមានតំលៃថ្លៃជាងគេទាំង ៩​ នៅលើពិភពលោក។​ ប្រសិនបើអ្នកដែលចូលចិត្តញ៉ាំផ្លែឬក៏ចង់សាករសជាតិផ្លែឈើទាំងនេះដែលមានឈ្មោះក្នុងអត្ថបទនេះ  អ្នកគួរដឹងពីតំលៃរបស់ផ្លែឈើទាំងនេះសិន។

 

១) Buddha Shaped Pears ដែលមានតំលៃ ៩ដុល្លាក្នុង១ផ្លែ ដែលផ្លែឈើនេះត្រូវគេបានដាំក្នុងពុម្ភដែលមានរូបរាងដូចមនុស្ស។

 

២) Sekai ichi Apple ដែលមានតំលៃ ២១ដុល្លាក្នុង១ផ្លែ ផ្លែ Sekai ichi គឺជាផ្លែប៉ោមដែលបានចេញជាលើកដំបូងពីប្រទេសជប៉ុននៅក្នុងឆ្នាំ ១៩៧៤ ។ វាត្រូវបានគេចាត់ទុកថាជាប្រភេទផ្លែប៉ោមធំបំផុតដែលមានបរិមាណមធ្យមពី៣០ ទៅ ៤៦ សង់ទីម៉ែត្រនិងទម្ងន់ ០,៩០ គីឡូក្រាម។ ។ Sekai ichi មានន័យថា "លេខមួយរបស់ពិភពលោក" នៅក្នុងភាសាជប៉ុន។

 

៣) Dekopon Citrus ដែលមានតំលៃ ៨១ដុល្លាក្នុង១ផ្លែ គឺជាពូជក្រូចដែលគ្មានគ្រាប់ និងផ្អែម ៗ ។ ផ្លែឈើនេះវាគឺជាពូជកូនកាត់ ដែលបានបង្កើតឡើងនៅក្នុងប្រទេសជប៉ុននៅឆ្នាំ ១៩៧២។

 

៤)  Sembikiya Queen Strawberries ដែលមានតំលៃ ៨៥ដុល្លាក្នុង១ប្រអប់មាន១២ផ្លែ គឺជាផ្លែ strawberrie ដែលថ្លៃជាងគេលើពិភពលោក ដែលមានលក់នៅហាង Swanky Fruitតែមួយគត់នៅប្រទេសជប៉ុន និងចែកចាយលក់បន្តទៅកាន់ប្រទេសផ្សេង។

 

៥) Square Watermelon ដែលមានតំលៃ ៨០០ដុល្លាក្នុង១ផ្លែ គឺឪឡឹករីកធំធាត់ទៅជារាងជ្រុង។ ផ្លែឪឡឹកមានរាងជាទូទៅនៅក្នុងប្រទេសជប៉ុនប៉ុន្តែវាមានតម្លៃខ្ពស់។

 

៦) Pineapple Pit ដែលមានតំលៃ ១៦០០ដុល្លាក្នុង១ផ្លែ គឺជាផ្លែម្នាស់ដែលដាំនៅក្នុងអាកាសធាតុត្រជាក់ខ្លាំង។ វិធីសាស្រ្តនៃការដាំដុះនេះត្រូវបានបង្កើតឡើងនៅសួនច្បារនៅចក្រភពអង់គ្លេសរដ្ឋ Victoria។

 

៧) Taiyo no Tamago Mangoes ដែលមានតំលៃ ៣៦៦២ដុល្លាក្នុង១ប្រអប់ដែលមាន ២ផ្លែក្នុងប្រអប់ ផ្លែឈើនេះមានឈ្មោះមួយទៀតគឺ (Sun Eggs) ត្រូវបានគេជ្រើសរើស ដើមឈើល្អបំផុតនៅដើមឈើ ត្រូវបានជ្រើសរើសនៅពេលផ្លែស្វាយទុំ ហើយធ្លាក់ពី ដើមរបស់វាដោយខ្លួនឯង ដែលមានរសជាតិផ្អែមនិងសម្បូរទៅដោយជីវជាតិចិញ្ចឹម។

 

៨) Ruby Roman Grapes ដែលមានតំលៃ ៤០០០ដុល្លាក្នុង១ចង្កោម Ruby Roman គឺជាប្រភេទផ្លែទំពាំងបាយជូរដែលមានការដាំដុះនិងលក់ដាច់នៅក្នុងខេត្ត Ishikawa ប្រទេសជប៉ុន។ វាមានពណ៌ក្រហមនិងទំហំរបស់ផ្លែទំពាំងបាយជូរ១គ្រាប់ធំប៉ុនបាល់ប៉េងប៉ុង។

 

៩) Densuke Watermelon ដែលមានតំលៃ ៤៥០០ដុល្លាក្នុង១ផ្លែ ផ្លែឪឡឹកដែលលូតលាស់នៅ ហុកកៃដូ ប្រទេសជប៉ុន ផ្លែឪឡឹកមានសំបកពណ៌ខ្មៅហើយសាច់ខាងក្នុងមានពណ៌ក្រហមដូចជាឈាម ត្រូវបានគេដឹងថាមានរសជាតិផ្អែមជាងឪឡឹកធម្មតាដែលលក់ដេញថ្លៃនៅកន្លែងផ្សេងៗ។


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes