Loading...
អាហារល្អ ៗ ចំនួន៨ មុខជារូបមន្តដើម្បីសម្រកទម្ងន់
%e1%9e%87%e1%9e%87
ថ្ងៃ​ចេញ​ផ្សាយ៖ កញ្ញា 26, 2018
ចំនួន​ទស្សនា៖ 717 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីដែលតែងតែតាមដានទស្សនានៅគេហទំពរ័របស់ខ្ញុំ។ ថ្ងៃនេះជួបគ្នាសារជាថ្មីជាមួយអត្ថបទ អាហារល្អ ៗ ចំនួន៨ មុខជារូបមន្តដើម្បីសម្រកទម្ងន់។ ប្រសិនបើអ្នកចង់សម្រកទម្ងន់រហស័ដោយមិនសូវនឿយអត់ និងមានការឈឺចាប់ខ្លួនប្រាណនិងសាច់ដុំនោះ ជាដំបូងអ្នកគួរត្រូវញ៉ាំអាហារសុខភាពប៉ុន្មានមុខនៅខាងក្រោមអត្ថបទនេះ។ ពីព្រោះអាហារទាំងនេះជួយដត់បំផ្លាញជាតិខ្លាញ់បានរហស័ប្រសិនបើអ្នកខ្ជិលហាត់ប្រាណនិងគ្មានពេលហាត់ប្រាណ ប៉ុន្តែអ្នកចង់ស្រកម្ងន់ អ្នកគួរបរិភោគអាហារទាំងនេះ។ ហើយអាហារទាំងនេះជាអាហារដែលស្រួលរកបំផុតនៅផ្សារទំនើបក្នុងប្រទេសយើង។

 

១) Egg (ស៊ុត)

ជាអាហារដ៏ល្អសំរាប់អ្នកចង់សម្រកទម្ងន់ ដែលស៊ុតសំបូរប្រតេអ៊ីននិងកាឡូរីច្រើន ប៉ុន្តែវាគ្មានផលប៉ះពាល់ដែលបណ្តាលធ្វើឲ្យយើងឡើងទម្ងន់នោះទេប្រសិនបើយើងបរិភោគស៊ុតជារៀងរាល់ថ្ងៃ។

 

២) Chest Chicken (ទ្រូងមាន់)

ទ្រូងមាន់ជាអាហារដែលជួយឲ្យសាច់ដុំរីកលូតលាស់បានល្អ និងទៅបំបែកកោសិការខ្លាញ់ និងជាតិខ្លាញ់ដែលលើសក្នុងខ្លួនយើងបានល្អជួយឲ្យយើងស្រកទម្ងន់បានយ៉ាងឆាប់រហស័ ប្រសិនបើអ្នកព្យាយាមបរិភោគ ២ទៅ៣ដងក្នុង១សប្ដាហ៍។

 

៣) Salmon (ត្រីសាម៉ុង)

ពេលអ្នកទទួលទានត្រីសាម៉ុងអ្នកនិងមានអារម្មណ៍ថាគ្មានជាតិខ្លាញ់នៅក្នុងត្រីសាម៉ុងពេលដាក់ចូលមាត់។ ត្រីសាម៉ុងមានប្រយោជន៍ជាខ្លាំងចំពោះ ស្ត្រី ដែលមានវយ័ពី ១៨ ដល់ ៥០ឆ្នាំឡើងទៅ គួរបរិភោគត្រីសាម៉ុងឲ្យបានច្រើនដើម្បីកំចាត់ជាតិខ្លាញ់អាក្រក់ក្នុងខ្លួន។

 

៤) Yogurt​ (ទឹកដោះគោជូរ)

បរិភោគទឹកដោះគោជូរដើម្បីផលិតអាស៊ីតល្អក្នុងខ្លួន ដែលដើរតួរនាទីកំចាត់ជាតិខ្លាញ់បានល្អ ជួយឆ្អឹង និងមានវីតាមីន B ជួយដល់កោសិការកំចាត់ខ្លាញ់ដែលកករក្នុងរាងកាយបានយ៉ាងរហស័ ប៉ុន្តែគួរបរិភោគ ១សប្តាហ៍២ទៅ៣ដងបានហើយ។

 

៥)  Bean (សណ្តែកដី)

សណ្តែកគឺជាគ្រាប់ពូជមួយក្នុងចំណោមប្រភេទជាច្រើននៃរុក្ខជាតិផ្ការុក្ខជាតិ ដែលត្រូវបានប្រើសម្រាប់ជាអាហារមនុស្សដ៏សំខាន់ បរិភោគសណ្តែកដីជួយដត់បំផ្លាញខ្លាញ់ក្នុងសរសៃឈាម​ និងខ្លាញ់ក្នុងបេះដូង ឲ្យរលាយយ៉ាងឆាប់រហស័ ពីព្រោះសណ្តែកដី មានជាតិសរសៃច្រើន( Fiber)។

 

៦) Grape fruit (ក្រូចថ្លុង)

ក្រូចថ្លុងជាផ្លែឈើដ៏មានរសជាតិ និងជាអាហាររូបត្ថម្ភដ៏សំខាន់ដែលអាចជួយកំចាត់ជាតិខ្លាញ់ ព្រមទាំងបណ្តេញខ្លាញ់អាក្រក់ចេញយ៉ាងឆាប់រហស័ពីរាងកាយ។ អ្នកអាចបរិភោគទឹកក្រូចថ្លុងនៅពេលព្រឹកមុនពេលបរិភោគអាហារ ជារៀងរាល់ថ្ងៃ។

 

៧) Broccoli (ផ្កាខាត់ណាខៀវ)

បរិភោគផ្កាខាត់ណាខៀវ ១ពេលក្នុង១ថ្ងៃ រាល់ពេលល្ងាចឡើងនិងជួយកាត់បន្ថយខ្លាញ់បានយ៉ាងមានប្រសិទ្ធភាព ពីព្រោះពេលល្ងាចរាងកាយរបស់យើងមិនបានបញ្ចេញសកម្មភាពច្រើនដូចពេល ព្រឹកនិងថ្ងៃត្រង់ទេ។ ផ្កាខាត់ណាខៀវមានជាតិសរសៃ(Fiber) ជាអាហារសុខភាពជួយឲ្យខ្លាញ់រលាយជាសាច់ដុំរឹងមាំវិញ។

 

៨) Apple (ផ្លែប៉ោម)

បើរក្សារូបរាង និងទង្ងន់របស់អ្នកគួរបរិភោគផ្លែប៉ោម ២ក្នុង១ថ្ងៃនោះអ្នកចាប់អារម្មណ៍ឃើញថាទង្ងន់​និងរាងរបស់អ្នកស្រកយ៉ាងឆាប់រហស័ ពីព្រោះផ្លែប៉ោមផ្ទុកនៅសារជាតិ សំខាន់ៗជាច្រើនដែលខ្លាញ់មិនអាចតោងជាប់សេរីរាង្គរបស់យើងបាន។


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes