Loading...
អាហារសុខភាពដែលជំនួយដល់ខួរក្បាលឲ្យមានការចងចាំល្អ
Coverjpg
ថ្ងៃ​ចេញ​ផ្សាយ៖ កញ្ញា 18, 2018
ចំនួន​ទស្សនា៖ 625 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីដែលតែងតែតាមដានទស្សនានៅគេហទំពរ័របស់ខ្ញុំ។ ថ្ងៃនេះជួបគ្នាសារជាថ្មីជាមួយអត្ថបទ អាហារសុខភាពដែលជំនួយដល់ខួរក្បាលរបស់អ្នកឲ្យមានកាចងចាំល្អ​ និង ជួយឲ្យខួរក្បាលគិតបានរហស័។ ពិតណាស់ខួរក្បាលមនុស្សយើងបីដូចជា កន្លែងផ្ទុកនៅទិន្ននយ័ជាច្រើនដែលមិនចេះអស់ និងការចងចាំជាច្រើនក្នុងមួយឆាកជីវិតរបស់យើង។ ខួរក្បាលប្រើសំរាប់គិត ទាំងការចងចាំល្អ ការចងចាំអាក្រក់ ទាំងការរកស៊ីចញ្ចឹមជីវិត ការរស់នៅ ស្នេហា និងការប្រស្រយ័ទាក់ទងមនុស្សនៅជុំវិញខ្លួនយើង សុទ្ធតែចាំបាច់ត្រូវពឹងផ្អែកទៅលើខួរក្បាលរបស់យើងទាំងស្រុង។ ហេតុដូច្នេះខួរក្បាលមានមុខងារយ៉ាងសំខាន់ បើសិនជាកាចងចាំយើងមិនល្អឬ ក៏គិតយឺត នោះវាធ្វើឲ្យយើងមានការលំបាកច្រើនក្នុងការរស់នៅ បើសិនជាយើងចង់ឲ្យខួរក្បាលយើងនៅតែមានភាពឆ្លាតវៃ និងគិតអ្វីៗរហស័ដូចបំណងអ្នកគួរទទួលទានអាហារ ប៉ុន្មានមុខនៅខាងក្រោមមុខនេះដើម្បីឲ្យខួរក្បាលយើងនៅតែមានសុខភាពល្អ។

 

១) Dark Chocolate (សូកូឡាខ្មៅ)

សូកូឡាខ្មៅ គឺជាប្រភេទសូកូឡាដែលមានផ្ទុកជាតិកាកាវនិងម្សៅកាកាវខ្ពស់ជាងសូកូឡាទឹកដោះ ហើយមាន សារធាតុនិង ប្រតេអ៊ីនច្រើនជាងទឹកដោះគោទៅទៀត។
សូកូឡាខ្មៅមាន ជាតិដែក ១១,៩ មីលីក្រាម ក្នុង ១០០ ក្រាម ម៉ាញ៉េស្យូម ២២៨ មីលីក្រាម ក្នុង ១០០ ក្រាម ប្រូតេអ៊ីន ៧,៧៩ ក្រាម ក្នុង ១០០ ក្រាម ប៉ូតាស្យូម ៧១៥ មីលីក្រាម ក្នុង ១០០ ក្រាម ស័ង្កសី ៣,៣១ មីលីក្រាម ក្នុង ១០០ ក្រាម។

 

២) Egg (ស៊ុត)

ញ៉ាំស៊ុតមួយថ្ងៃឲ្យបាន ២ទៅ៣គ្រាប់នោះវាអាចធ្វើឲ្យការចងចាំនិងខួរក្បាលរ​បស់យើងមានភាពវៃឆ្លាតខ្ពស់អាចកើនឡើងដល់ ៧០%ទៅ៨០%នៃការចុះអន់ថយរបស់ខួរក្បាល។ ហើយមានផ្ទុកនៅសារធាតុបំប៉នដូចជា ជាតិខ្លាញ់មានជាតិខ្លាញ់ ៣.៣ក្រាម ១៦% ខ្លាញ់ Polyunsaturated ១.៤ ក្រាម មានជាតិខ្លាញ់ទាប Monounsaturated ៤,១ ក្រាម កូឡេស្តេរ៉ុល ៣៧៣ មីលីក្រាម  សូដ្យូម ១២៤មីលីក្រាម ប៉ូតាស្យូម ១២៦មីលីក្រាម ប្រូតេអ៊ីន ១៣ ក្រាម កាល់ស្យូម ៥% ជាតិដែក ៦% វីតាមីន D ២១% វីតាមីន B-6 ៥% វីតាមីន B-12 ១៨% ម៉ាញេស្យូម ២%។

 

៣) Broccoli

Broccoli ជាបន្លែដែលមានមុខងារដ៏សំខាន់ជួយឲ្យខួរក្បាលគិតលឿនជាង ៥ ដង​ប្រសិនបើអ្នកបរិភោគជារៀងរាល់ថ្ងៃ។ Broccoli មានសារជាតិដូចជា ប៉ូតាស្យូម ៣១៦មីលីក្រាម ៩% ស្ករ ១,៧ក្រាម ប្រូតេអ៊ីន ២.៨ ក្រាម ៥% វីតាមីន A ១២% វីតាមីន C ១៤៨% កាល់ស្យូម ៤% ជាតិដែក ៣% វីតាមីន B-6 ១០% ម៉ាញ៉េស្យូម ៥%។

 

៤) Blueberry

Blueberry ជាផ្លែឈើដែលជួយបង្កើតឲ្យមានការចងចាំល្អ ជាអាហារខួរក្បាលដែលសំខាន់ចាំបាច់ដែលយើងមិនអាចខ្វះបានសំរាប់ខួរក្បាល ដែលខួរក្បាលត្រូវការជារៀងរាល់ថ្ងៃ។ Blueberry មានសារជាតិដូចជា ប៉ូតាស្យូម ៧៧ មីលីក្រាម ២% កាបូអ៊ីដ្រាតសរុប ១៤ ក្រាម ៤% ជាតិសរសៃចំណី ២.៤ ក្រាម ៩% ស្ករ ១០ ក្រាម ប្រូតេអ៊ីន ០,៧ ក្រាម ១% វីតាមីនអា ១% វីតាមីន C ១៦% ជាតិដែក ១% វីតាមីន B-6 ៥%។

 

៥) Celery

Celery ជាប្រភេទរុក្ខជាតិដែលគ្មានជាតិកូឡេស្តេរ៉ុល ហើយជាអាហារដែលខួរក្បាលត្រូវការជាចាំបាច់ ព្រោះជាអាហារជួយឲ្យមាន អ៊ុកស៊ីសែនក្នុងសរសៃឈាមខួរក្បាល ជួយឲ្យខួរក្បាលមានការចងចាំល្អ និងគិតបានរហស័។ Celery មានសារជាតិដូចជា ថាមពល ១៦,០១ កាឡូរី ក្នុង ១០០ ក្រាម សូដ្យូម  ៨០ មីលីក្រាម ក្នុង ១០០ក្រាមប៉ូតាស្យូម  ២៦០ មីលីក្រាម ក្នុង ១០០ ក្រាម ប្រូតេអ៊ីន  ៦៩០ មីលីក្រាម ក្នុង ១០០ ក្រាម។

 

៦) Salmon (ត្រីសាម៉ុង)

ត្រីសាម៉ុង ជាអាហារជំនួយដល់ខួរក្បាលយ៉ាងសំខាន់ មិនត្រឹមតែជួយដល់ខួរក្បាលឲ្យមានភាពវៃឆ្លាត និង មានការចងចាំបានល្អនោះទេ។ ត្រីសាម៉ុងក៏អាចជួយទប់ស្កាត់ជំងឺមហារីកខួរក្បាលបានទៀតផង ព្រមទាំងមានសារជាតិច្រើនសំបូរបែបដូចជា omega-3៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes