Loading...
បន្ទប់សណ្ឋាគារទាំង៧ដែលមានតំលៃថ្លៃជាងគេលើពិភពលោក
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ កញ្ញា 13, 2018
ចំនួន​ទស្សនា៖ 422 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីដែលតែងតែតាមដានទស្សនានៅគេហទំពរ័របស់ខ្ញុំ។ ជួបគ្នាជាមួយនិង អត្ថបទ  សណ្ឋាគារស្នាក់នៅថ្លៃបំផុតទាំង ៧នៅលើពិភពលោក។ ប្រសិនបើលោកអ្នកមានដំណើរកំសាន្តទៅក្រៅប្រទេសច្រើន ហើយចង់រកកន្លែងស្នាក់នៅជាសណ្ឋាគារបែបប្រណិត ឲ្យសាកសម​ កិត្តិយស និងភាពស៊ីវិលយ័របស់អ្នក សូមកំភ្លេចចូលសំរាកនៅសណ្ឋាគារទាំង៧ នេះ។

 

១) សណ្ឋាគារ Park Hyatt Hotel

សណ្ឋាគារ Park Hyatt ស្ថិតនៅទីក្រុងប៉ារីស ប្រទេសបារាំង មានតំលៃ​ ១៥០០០$ ក្នុងមួយយប់។ សណ្ឋាគារ Park Hyatt Paris គឺជាសណ្ឋាគារដ៏ប្រណិតបំផុតមួយនៅប៉ារីសដែលមានទីតាំងស្ថិតនៅក្នុងអគារប្រវត្តិសាស្ត្រជិត Place Vendomeនិង Palais Garnier នៅកណ្តាលទីក្រុងប៉ារីស។ ជាមួយនឹងបរិយាកាសដ៏ល្អស្អាតការតុបតែងល្អនិងភាពឆើតឆាយមិនធ្លាប់មាន ប្រសិនបើអ្នកបានសំរាកនៅទីនោះអ្នកនិងមិនអាចបំភ្លេចបាន។

 

២)​ សណ្ឋាគារ Four Seasons George V Hotel

សណ្ឋាគារ Four Seasons George V ស្ថិតនៅទីក្រុងប៉ារីស ប្រទេសបារាំង មានតំលៃ​ ១៥៥០០$ ក្នុងមួយយប់។ គឺជាសណ្ឋាគារដែលមានតំលៃខ្ពស់ជាងគេនៅទីក្រុងប៉ារីស ដែលជាប់ជាចំណាត់ថ្នាក់ទី៩ដែលថ្លៃជាងគេលើពិពភលោក។ សណ្ឋាគារនេះត្រូវបានសាងសង់​ និងរៀបចំ​តុបតែងតាមបែបរាជ្យវាំងរបស់ប្រទេសបារាំង។

 

៣) សណ្ឋាគារ Le Richemond Hotel

សណ្ឋាគារ Le Richemond ស្ថិតនៅទីក្រុង Geneve ប្រទេសស្វីស មានតំលៃ ១៧០០០$  ក្នុងមួយយប់។ ត្រូវបានភ្ញៀវដែលចូលស្នាក់នៅសណ្ឋាគារនេះ តែងតែកោតសរសើរបន្ទប់របស់សណ្ឋាគារនិងសេវាកម្មរបស់សណ្ឋាគារដែលបុគ្គលិកមានវិជ្ជាជីវៈ មានជំនាញច្បាស់លាស់ ដែលបានបណ្តុះបណ្តាលចេញមកពីសណ្ឋាគារ Le Richemond។

 

៤) សណ្ឋាគារ Burj Al Arab Hotel

សណ្ឋាគារ Burj Al Arab ស្ថិតនៅទីក្រុង Dubai ប្រទេសអារ៉ាប់មានតំលៃ ១៧៥០០$  ក្នុងមួយយប់។ សណ្ឋាគារនេះត្រូវបានសាងសង់លើសមុទ្ររបស់ទីក្រុង Dubai ជាមួយនិងបន្ទប់សណ្ឋាគារដែលមានផាសុភាព មានបំពាក់អាងទឹកផ្ទាល់ខ្លួននៅក្នុងបន្ទប់ព្រមទាំងមានកន្លែងថែរក្សាសម្ផស្ស របស់សណ្ឋាគារដែលមានបុគ្គលិកមានវិជ្ជាជីវៈខ្ពស់។

 

៥) សណ្ឋាគារ Atlantis resort hotel Dubai & Bahamas

សណ្ឋាគារ Atlantis resort  ស្ថិតនៅ ប្រទេសអារ៉ាប់មានតំលៃ ២៤០០០$  ក្នុងមួយយប់។មានបន្ទប់មួយចំនួនត្រូវបានសាងសង់នៅក្រោមសមុទ្រដែលអ្នកស្នាក់នៅអាចមើលឃើញត្រីជាច្រើនហែលនៅជុំវិញបន្ទប់គេងរបស់អ្នក ដែលភ្ញៀវកោតសរសើរ។ ភ្ញៀវគ្រប់គ្នាដែលបានស្នាកនៅក្នុងបន្ទប់នោះមានកោតសរសើរនិងមិនអាចបំភ្លេចនៅការចងចាំដ៏ល្អនេះបាន។

 

៦) សណ្ឋាគារ President Wilson Hotel

សណ្ឋាគារ President Wilson Hotel ស្ថិតនៅទីក្រុង Geneve ប្រទេសស្វីស មានតំលៃ ៣១៥០០$  ក្នុងមួយយប់។ បន្ទប់មានទេសភាពជាប់សមុទ្រ ភ្ញៀវចូលចិត្តបន្ទប់ស្អាត បើអ្នកចង់ស្នាក់នៅក្នុងសណ្ឋាគារនេះអ្នកត្រូវកក់ទុកមុន៣ទៅ៤ខែ ទើបមាននៅសល់បន្ទប់ មានការថែទាំកែ លម្អយកចិត្តទុកដាក់ចំពោះភ្ញៀវ ​និងគ្រែដែលមានផាសុខភាព។

 

៧) សណ្ឋាគារ The grand resort Lagonissiសណ្ឋាគារ The grand resort Lagonissi ស្ថិតនៅទីក្រុង Athens ប្រទេសក្រិក​មាន ៤៧៥០០$ក្នុងមួយយប់។ សណ្ឋាគារនេះនៅជាប់មណីយដ្ឋានឆ្នេរសមុទ្រជាមួយផ្លូវហាយវ៉េអាធីសានូនី ៩ គីឡូម៉ែត្រដែលសណ្ឋាគារបានទិញយក នៅជិតទីប្រជុំជនអាណាវីសសូចំយាយ ១៥ គីឡូម៉ែត្រពីតំបន់ជាយក្រុង Athenian នៃ ប្រទេសក្រិក៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes