Loading...
ផ្លែ​ឈើទាំង៧ ដែលជួយដល់សុខភាពភ្នែក
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ កញ្ញា 07, 2018
ចំនួន​ទស្សនា៖ 1158 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីដែលតែងតែតាមដានទស្សនានៅគេហទំពរ័របស់ខ្ញុំ ថ្ងៃនេះជួបគ្នាសារជាថ្មីជាមួយអត្ថបទ ដែលទាក់ទងទៅនិងសុខភាពភ្នែក មនុស្សជាច្រើននៅលើពិភពលោក តែងតែជួបនៅបញ្ហាភ្នែកស្រវាំង ភ្នែកស្រអាប់ ងងឹតនៅពេលយប់ មើលអ្វីពុំសូវច្បាស់។ ទាំងអស់នេះសុទ្ធសឹងតែរោគសញ្ញាខ្វះនៅ  Vitamin ដែលធ្វើឲ្យមានបញ្ហាភ្នែក ឥលូវជួបជាមួយ ផ្លែឈើទាំង៧ ដែលជួយដល់សុខភាពភ្នែក។

 

១) Strawberry

ផ្លែស្ត្រប៊ឺរីដែលមានផ្ទុកនៅ Vitamin A១% C៩០% ជាច្រើនជំនួយដល់ភ្នែក  វាត្រូវបានគេដាំដុះនៅទូទាំងពិភពលោកសម្រាប់បរិភោគ ផ្លែឈើនេះត្រូវបានគេកោតសរសើរយ៉ាងទូលំទូលាយ ចំពោះក្លិនធម្មជាតិរបស់វា ដែលមានពណ៌ក្រហមភ្លឺពណ៌លឿងនិងរសជាតិផ្អែម។

 

២) Grape

ផ្លែទំពាំងបាយដែលមានផ្ទុកនៅ Vitamin A៤% C៩៧% B6 ៣% ផ្លែទំពាំងបាយជូរអាច បរិភោគស្រស់បាន ហើយទំពាំងបាយជូរ គេអាចយកមកធ្វើ ស្រា ចាហ៊ួយ ដំណាប់ជាដើម។

 

៣)​ Kiwi

ផ្លែគីវី ដែលមានផ្ទុកនៅ Vitamin A២% C១៥៤% B6 ៥% ជាផ្លែឈើមានដើមកំណើតនៅប្រទេសចិន មានរាងពងក្រពើទំហំប៉ុនស៊ុត វាមានសំបកពណ៌ប្រផេះ និងសាច់ខាងក្នុងមានពណ៌បៃតង ដែលមានគ្រាប់តូចៗខ្មៅអាចបរិភោគ មានរសជាតិផ្អែម។

 

៤) Mango

ផ្លែស្វាយទុំ ដែលមានផ្ទុកនៅ Vitamin A២១% C៦០% B6 ៥% ជាផ្លែឈើងាយស្រួលដាំដុះនិងថែទាំ មានដាំនៅតំបន់អាស៊ីច្រើន ទទួលបានផល២ដងក្នុងមួយឆ្នាំ មានរសជាតិជូរអែម អាចយកធ្វើជាទឹកផ្លែឈើ និងដំណាប់បាន។

 

៥) Apricot

ដែលមានផ្ទុកនៅ Vitamin A៣៨% C១៦% ជាប្រភេទផ្លែឈើមាននៅឥណ្ឌាដែលបានរកឃើញនៅឆ្នាំ១៧៧០​ដោយលោក Prunus armeniaca ហើយលោកបានដាក់ឈ្មោះផ្លែឈើ Apricot ដែលឈ្មោះនេះជាឈ្មោះកូនរបស់លោកផ្ទាល់។

 

៦) Papaya

ជាផ្លែល្ហុង ទទួលទាន១០០ក្រាមបាន Vitamin C ៦០ ក្រាម ផ្លែល្ហុងគឺជារុក្ខជាតិដែលមានដើមកំណើតប្រភពដើមរបស់វាគឺស្ថិតនៅតំបន់ត្រូពិចនៃទ្វីបអាមេរិច ភាគខាងត្បូងម៉ិកស៊ិកនិងអាមេរិចកណ្តាល។

 

៧)​ Blueberry

ដែលមានផ្ទុកនៅ Vitamin A១% C១៦% B6 ៥%  ប្រភេទផ្លែឈើនេះគឺជារុក្ខជាតិដែលមានអាយុច្រើនឆ្នាំមានពណ៌ខៀវ ពួកវាត្រូវបានផ្សំជាដំណាប់ ទឹកផ្លែឈើ៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes