Loading...
អាហារទាំង៥ដែលអ្នកមិនគួរបរិភោគ
Cover fjpg
ថ្ងៃ​ចេញ​ផ្សាយ៖ កញ្ញា 06, 2018
ចំនួន​ទស្សនា៖ 823 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីដែលតែងតែតាមដានទស្សនានៅគេហទំពរ័របស់ខ្ញុំ។ ថ្ងៃនេះជួបគ្នាសារជាថ្មីជាមួយអត្ថបទ អាហារទាំង៥ដែលអ្នកមិនគួរបរិភោគ។ អ្វីដែលអ្នកចង់បរិភោគគឺអ្នកចង់ហូបនៅអាហារដែលឆ្ងាញ់ៗនិងផ្តល់គុណប្រយោជន៍ដល់សុខភាពរបស់អ្នក ប៉ុន្តែមនុស្សមួយចំនួនតែងតែមិនបានយល់ដឹងច្បាស់លាស់នៅរបបអាហារប្រចាំថ្ងៃរបស់ពួកគេ។ ជួនកាលពួកគេបរិភោគអាហារគ្មានជីវជាតិ ដែលអាហារនេះវាប៉ះពាល់ដល់អ្នកបរិភោគ ព្រោះវាជាអាហារដែលកើតឡើងពីការច្នៃឡើងពីគីមីនិងថែមរសជាតិនៅក្នុងអាហាររបស់ក្រុមហ៊ុនដែរផលិត។

 

១) American Cheese ឈីសអាមេរិចគឺជាប្រភេទឈីសកែច្នៃ វាអាចមានពណ៌ទឹកក្រូចលឿងឬពណ៌សមានរសជាតិផ្អែមប្រៃនិងទន់ ក្នុងរសជាតិមានស្ថេរភាពមធ្យមនិងមានចំណុចរលាយទាបដែលធ្វើឲ្យប៉ះពាល់ដល់ក្រពះនិងធាត់ខ្លាំង។

 

២) Margarine គឺជាការ៉េប៊ឺ ក្លែងក្លាយដែលត្រូវបានប្រើសម្រាប់ដុតនំនិងការចម្អិនអាហារ ប៊ឺនេះត្រូវបានផលិតឡើងនៅឆ្នាំ១៨៦៩ប្រទេសបារាំងគោលបំណងចង់ជំនួសសាច់គោ អាហារនេះប៉ះពាល់ខ្លាំងដល់រាងកាយ។

 

៣) Chicken Tikka Masala ប្រភេទអាហារនេះត្រូវបានធ្វើឡើងជំនួសការី​ ដែលផ្សំឡើងពីសាច់មាន់ ខ្ទឹមបារាំង ខ្ទឹមស ប៉េងប៉ោះ ទឹកដោះគោយ៉ាអួ ក្រែម ម្រេច ខ្ញី ម្ទេស ដូង អាហារនេះជាអាហារដែលធ្វើឲ្យអ្នកហូបមានជំងឺខ្លាញ់រំបេះដូង។

 

៤) Potato chips អាហារនេះជាប្រភេទបន្ទះដំឡូងស្តើងៗ ដែលត្រូវបានបំពងចៀន ហើយផ្សំគ្រឿងនិងវេចខ្ចប់ក្នុងថង់និងកំប៉ុងរួចជាស្រេច។ អាហារនេះត្រូវបានហូបជាទូទៅជំនួសអាហារ ជាអាហារសម្រន់ឬចំណីសំរាប់ញ៉ាំលេង ប៉ុន្តែអាហារនេះគ្រាន់តែជាអាហារសប្បនិមិត គ្មានអ្វីជួយដល់រាងកាយទេ ផ្ទុយទៅវិញវាមានតែផល់ប៉ះពាល់តែប៉ុណ្ណោះ។

 

៥) Canned beverages ជាប្រភេទភេសជ្ជះផលិតឡើងក្នុងកំប៉ុង ឬប្រអប់ស្រាប់ដែលមានជាតិស្ករខ្លាំងដែលរាងកាយយើងមិនអាចទទួលបាន គួរកាត់បន្ថយខ្លះៗលើភេសជ្ជះដែលត្រូវបានវិចខ្ចប់ស្រាប់ ព្រោះវាជាប្រភេទភេសជ្ជះបានផ្សំឡើងពីគីមី និងថែមរសជាតិ មានកាប៉ះពាល់រាងកាយហើយឡើងអាស៊ីតក្នុងក្រពះ៕

 

 


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes