Loading...
ភោជនីយដ្ឋានប្លែកៗទាំង៧ដែលអ្នកមិនជឿថាមាន
Bangkok cabbagesandcondoms restaurant
ថ្ងៃ​ចេញ​ផ្សាយ៖ សីហា 28, 2018
ចំនួន​ទស្សនា៖ 594 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីដែលតែងតែតាមដានទស្សនានៅគេហទំពរ័របស់ខ្ញុំ ថ្ងៃនេះជួបគ្នាជាមួយអត្ថបទភោជនីយដា្ឋនឆ្កួតៗទាំង៧ ដែលអ្នកមិនជឿថាមាននៅលើពិភពលោក។ ការទទួលទានអាហារប្រចាំថ្ងៃ ជាកាចាំបាច់សំរាប់មនុស្សគ្រប់គ្នា ប៉ុន្តែបើសិនជាការទទួលទៀននេះប្រកបដោយរូបភាពចំលែកៗនោះវាធ្វើឲ្យយើងមានការខ្ពើមរអើមមិនចង់ទទួលទាននោះទេ។

 

១) ភោជនីយដ្ឋាន Modern toilets ជាប់ចំណាត់ថ្នាក់លេខ៧ គ្រាន់តែលើឈ្មោះហាងអាហារបែបនេះលោកអ្នកច្បាស់ជាមានអារម្មណ៍ថាវាគួរឲ្យខ្ពើមមុនបាត់ទៅហើយ ហើយគិតថាវាមិនអាចមានភោជនីយដ្ឋានបែបនេះទេ ពីព្រោះបើសិនជាមានប្រហែលជាគ្មាននណារគេហ៊ានចូលបរិភោគនោះទេ ប៉ុន្តែភោជនីយដ្ឋាននេះវាមានពិតមែនដែលមាននៅក្នុងប្រទេស Taiwan ដែលភោជនីយដ្ឋានបានតុបតែងនៅគ្រឿងបរិខារបន្ទប់ទឹកទាំងអស់រួមមានចាននិងកៅអីសុទ្ធសឹងតែមានរូបរាងបង្គន់ទាំងអស់។

 

២) ភោជនីយដ្ឋានDinner in the sky ជាប់ចំណាត់ថ្នាក់លេខ៦ អាហារពេលល្ងាចនៅលើមេឃគឺជាសេវាកម្មភោជនីយដ្ឋានថ្មីដែលមានមូលដ្ឋាននៅប្រទេស Belgian (បែលហ៊ិ្សក) ពេលដែលអ្នកទាំងអស់គ្នាចង់សាកបរិភោគអាហារនៅភោជនីយដ្ឋានមួយនេះអ្នកត្រូវប្រឹងប្រើក្រឡើករបស់អ្នកដើម្បីរុញច្រានអាហាររបស់ខ្លួននៅពេលអ្នកចង់សាកល្បងនៅរស់ជាតិអាហារនៅភោជនីយដ្ឋាននេះ  ពីព្រោះភោជនីយដ្ឋាននេះមានកំពស់ផុតពីដី១៥០feet នៅលើអាកាស ត្រូវបានទស្សនាវដ្ដី Forbes បានហៅវាថាជាភោជនីយដ្ឋានមួយក្នុងចំណោមភោជនីយដ្ឋានមិនធម្មតាបំផុតចំនួន ៧ ក្នុងពិភពលោក។ 

 

 ៣)ភោជនីយដ្ឋាន funny sex ជាប់ចំណាត់ថ្នាក់លេខ៥ ចំនែកឯភោជនីយដ្ឋាននេះវាក៏មិនធម្មតាដែរដោយការរចនាម៉ូតអាហារព្រមទាំងសំភារៈរបស់វាគឺសុទ្ធសឹងតែមានរូបរាងដូចជាលិង្គ​និងដើមទ្រូងរបស់មនុស្សស្រី និងតុក្កតាSex ដែលធ្វើដូចច្នេះបានទាកទាញនៅភ្ញៀវក្នុងស្រុកនិងក្រៅស្រុកផងដែរ ភោជនីយដ្ឋានមានទីតាំងស្ថិតនៅ ផ្ទះ៤៤៦ ផ្លូវZhongshan២ ស្រុកLingya Taiwan បើសិនជាលោកអ្នកបានចូលសាករស់ជាតិអាហារក្នុងហាងនេះលោកអ្នកនិងមិនមានអារម្មណ៍ថាលោកអ្នកមិនបានស្ថិតនៅក្នុងភោជនីយដ្ឋានទេ តែលោកអ្នកមានអារម្មណ៍ថាលោកអ្នកស្ថិតនៅកន្លែងបំរើសេវាកម្មផ្លូវភេទទៅវិញ។ 

 

 ៤)​ ភោជនីយដ្ឋាន Dining pod Tree ជាប់ចំណាត់ថ្នាក់លេខ៤ ទីតាំងនៃភោជនីយដ្ឋាននេះមាននៅរមណីយដ្ឋាន Soneva Kiri លើកោះKukuda ដែលស្ថិតនៅក្នុងប្រទេសថៃមានកំពស់១៦feet ពីដីការបរិភោគអាហារនៅលើនេះលោកអ្នកអាចទស្សនាជាធម្មជាតិស្រស់ត្រកាលបាន​ ជាមួយនិងអាហារដែរត្រូវបានក្មេងរត់តុយកមកឲ្យដោយការជិះខ្សែររ៉ត ហើយអ្វីដែលពីសេសគឺគេបានរចនាម៉ូត​ ភោជនីយដ្ឋាននេះដូចជាសំបុកចាបដែលធ្វើពីឬស្សី វាធ្វើឲ្យអ្នកបរិភោគអាហារមានអារម្មណ៍ប្លែក។ 

 

 ៥) )​ ភោជនីយដ្ឋាន Dalu Robot ជាប់ចំណាត់ថ្នាក់លេខ៣ សេវាកម្មជាមួយស្នា​មញញឹ មនិងមិនមានការត្អូញត្អែរទទួលរាក់ទាក់ស្វាគមន៍ភ្ញៀវយ៉ាងរាក់ទាក់ ហើយនៅតែស្វាហាប់ក្នុងការងារ ដែលជាសំលេងអេឡិចត្រនិចលឺចេញពីមនុស្សយន្តផងដែរ។ ដែលមានទីតាំងស្ថិតនៅភាគខាងកើតប្រទេស China លក្ខណៈពិសេសហាងនេះគឺរាល់សេវាកម្មការបំរើអតិថិជន និង កត់មុខម្ហូប​ត្រូវបានធ្វើដោយមនុស្សយន្តទាំងអស់ លោកអ្នកគ្រាន់តែយកអាហារដែលអ្នកចង់ញ៉ាំពីដៃមនុស្សយន្តពេលដែលវាឆ្លងកាត់តុរបស់អ្នក។ 

 

 ៦) )​ ភោជនីយដ្ឋាន Waterfall ជាប់ចំណាត់ថ្នាក់លេខ២ ចំពោះភោជនីយដ្ឋាននេះតែងតែផ្ដល់នៅការចងចាំដែលមិនអាចបំភ្លេចបានជាមួយនិងបទពិសោធល្អសម្រាប់ភ្ញៀវដើម្បីទទួលបានភាពជិតស្និទ្ធរបស់ទេសភាពស្រស់ត្រកាលខណៈពេលដែលអ្នកកំពុងរីករាយជាមួយអាហាររបស់អ្នកដែលអ្នកកំពុងតែអង្គុយញ៉ាំអាហារក្បែរទឹកធ្លាក់ ដែលមាននៅតែប្រទេស Philippines តែប៉ុណ្ណោះដែលអាចញ៉ាំអាហារក្នុងទិដ្ឋភាពបែបនេះ។  

 

៧) )​ ភោជនីយដ្ឋាន Cabbages and Condoms ជាប់ចំណាត់ថ្នាក់លេខ១ ឈ្មោះ ​ គំនិតច្នៃប្រឌិតខ្ពស់ដែលបានទាក់ទាញនៅភ្ញៀវមកញ៉ាំជាច្រើន រួមជាមួយកន្លែងទាក់ទាញ ជាមួយរសជាតិអាហារបែបថៃ ភោជនីយដ្ឋាននេះស្ថិតនៅឆកសមុទ្រហួងប្រទេសថៃ ដែលមានទេសភាពដ៏ស្អាត ជាមួយខ្សាច់ដ៏ម៉ត់រួមទាំងមានទឹកថាផងដែរ ពាក់កណ្ដាលនៃភោជនីយដ្ឋាននេះត្រូវបានរចនាម៉ូតឡើងជាមួយនិងស្រោមអ​នាមយ័  ដែរធ្វីឲ្យមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍បានច្រើន៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes