Loading...
អាហារ៥ប្រភេទដែលជួយថ្លើមសំអាតជាតិពុលចេញពីក្នុងរាង្គកាយ
Liver anatomy
ថ្ងៃ​ចេញ​ផ្សាយ៖ សីហា 27, 2018
ចំនួន​ទស្សនា៖ 799 លើក

សូមស្វាគមន៍ប្រិយមិត្តដែលតែងតែទស្សនានៅគេហទំពរ័របស់យើងខ្ញុំ ថ្ងៃនេះជួបគ្នាសាជាថ្មីជាមួយនិងអត្ថបទមួយដែលស្ដីអំពីអាហារ៥យ៉ាងដែរបណ្ដេញជាតិពុល ធ្វើឲ្យថ្លើមមានសុខភាពល្អ។មនុស្សគ្រប់គ្នាពុំសូវបានគិតដឹកដល់នូវការថែទាំសុខភាពថ្លើមនោះទេជាហេតុធ្វើឲ្យជំងឺផ្សេងៗជ្រៀតចូលបាន ពីព្រោះថ្លើមមានតួរនាទីយ៉ាងសំខាន់ក្នុងការបំលែងជាតិពុលអាក្រក់ចេញពីក្នុងខ្លួនយើងបាន។ ប្រសិនបើថ្លើមយើងមិនបានបំលែងជាតិពុលចេញពីក្នុងរាងកាយយើងបានល្អទេ​ នោះវាអាចទាញឲ្យគ្រឿងក្នុងដ៏ទៃទៀតមានការអន់ថយទៅៗបណ្តាលឲ្យយើងមានជំងឺលើសឈាម  ខ្លាញ់រំបេះដូង ខ្សោយក្រលៀន ជាពិសេសគឺជំងឺទឹកនោមផ្អែមដែលជាជំងឺមិនអាចព្យាបាលបាននិងជំងឺផ្សេងៗទៀតជាច្រើន ហេតុដូច្នេះយើងគួរទប់ស្កាត់និងកាត់បន្ថយជៀសផុតបានពីជំងឺទាំងអស់នេះជាមួយអាហារជួយទ្រទ្រង់ថ្លើមបានល្អដូចជា:

 

 

១) Walnuts ​ ជាប្រភេទគ្រប់ធុញ្ញជាតិ​ ដែលមានសារធាតុសំខាន់ៗ​ដូចជា សូដ្យូម២ ប៉ូតាស្យូម៤៤១mg កាបូអ៊ីដ្រាត១៤g​ ជាតិសរសៃចំណី៧g ប្រូតេអ៊ីន654 កាលស្យូម៩%  ម៉ាញ៉េស្យូម ដែក វីតាមីន A D C B6 B12 ដែលធ្វើឲ្យថ្លើមរបស់យើងបំលែងជាតិពុលបានល្អ។

 

២) Avocado ជាប្រភេទរុក្ខជាតិដែរមានដើមកំណើតដើមនៅខាងជើងប្រទេសមិចស៊ីកូ ដែរមានសារធាតុចិញ្ចឹមជាច្រើន មានកាលូរី ១៦០ កាបូអ៊ីដ្រាត៧mg ប៉ូតាស្យូម៤៨៥mg ​ ជាតិសរសៃចំណី7g ប្រូតេអ៊ីន2g វីតាមីន A D C B6 B12។ 

 

 ៣) ការ៉ុតជាប្រភេទបន្លែដែលមាន កាឡូរី៤១.៤៥ ប្រូតេអ៊ីន៩៣០mg វីតាមីនC ប៉ូតាស្យូម៣២០mg ដែក សូដ្យូម៦៩mg។  

 

៤) ក្រូចថ្លុងជាផ្លែឈើដែលផ្ទុកសារជាតិ ប៉ូតាស្យូម១៣៥mg ជាតិសរសៃចំណី១.៦g កាបូអ៊ីដ្រាត១១g ប្រូតេអ៊ីន០.៨g វីតាមីន A C B៦ កាលស្យូម២%។  

 

៥) ខ្ទឹមបារាំងជាប្រភេទបន្លែមានសារជាតិ កាបូអ៊ីដ្រាត៩g ប៉ូតាស្យូម១៤៦mg សូដ្យូម៤g ជាតិសរសៃចំណី១.៧g មានវីតាមីន C B6។  ទាំងអស់នេះសុទ្ធតែជាអាហារជួយថែរក្សាសុខភាពថ្លើមរបស់អ្នក បើអ្នកទទួលវាជាប្រចាំ​នោះថ្លើមរបស់អ្នកនិងមានសុខភាពល្អ៕

 

 


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes