Loading...
បុគ្គលិកលក្ខណៈរបស់មនុស្ស៥ប្រភេទស្ដែងចេញនៅកម្រិតជីវភាព
5
ថ្ងៃ​ចេញ​ផ្សាយ៖ សីហា 26, 2018
ចំនួន​ទស្សនា៖ 502 លើក

សូមស្វាគមន៍ប្រិយមិត្តដែលតែងតែតាមដាននៅគេហទំពរ័របស់ខ្ញុំ ថ្ងៃនេះយើងនិងជួបគ្នាជាមួយប្រធានបទមួយ ដែលស្ដែងចេញនៅបុគ្គលិកលក្ខណៈរបស់មនុស្ស៥ប្រភេទ ដែលស្ថិតនៅកម្រិតជីវភាពបែបណា ដែរកម្រិតចែកចេញជា៥នៃបុគ្គលិកលក្ខណៈរបស់មនុស្សទាំងអស់នោះ ១កម្រិតក្រ ២កម្រិតមធ្យម ៣កម្រិតអាចមាន ៤កម្រិតមាន ៥កម្រិតជាមហាសេដ្ឋី បុគ្គលិកលក្ខណៈនៃមនុស្ស៥ប្រភេទនៅលើលោកដែលមានតែ១ប្រភេទគត់ដែលអាចក្លាយជាមហាសេដ្ឋី សំនួរសួរថាបើសិនជាមាននរណាសួរអ្នកថាចង់ក្លាយជាអ្នកមានទេ? មនុស្សគ្រប់គ្នាតែងតែតបទៅវិញថាខ្ញុំចង់មានបាន ប៉ុន្តែសំរាប់ការអនុវត្តន៍ជាក់ស្ដែងគឺផ្ទុយស្រលាស់ខុសពីសំដីចេញពីមាត់។ ឥលូវយើងមកមើលទាំងអស់គ្នារបស់បុគ្គលិកល្ខណៈនីមួយៗ

 

១) បុគ្គលិកលក្ខណៈមនុស្សប្រភេទទី១​ ជាកម្រិតអ្នកក្រដែរគេហៅថា អតិថិជន ឬ អ្នកប្រើប្រាស់ (Consumer) មនុស្សប្រភេទនេះជាប្រភេទមនុស្សចូលធ្វើការឲ្យគេ ចូលចិត្តដើរលេងសប្បាយហ៊ឺហ៉ា ចូលចិត្តទិញឥិវ៉ាន់ជាប្រចាំ ចំណាយលុយខ្ជះខ្ជាយជាជាងធ្វើការសន្សំ មិនចេះសន្សំសំចៃ ចូលចិត្តទិញតែបំណុល ប្រើរបស់ថ្លៃៗរបស់ទំនើបៗដេញសារីរបស់របរប្រើប្រាស់​ឲ្យទាន់សមយ័កាល ដែលចំណាយលើសពីចំណូលដែរខ្លួនរកបានទៅទៀត។ បើសិនអ្នកជាប្រភេទមនុស្សបែបនេះ (Consumer) អ្នកនិងកា្លយជានាក់ក្រអស់មួយជីវិតបើសិនអ្នកមិនចេះសន្សំសំចៃ។

 

 

២) បុគ្គលិកលក្ខណៈមនុស្សប្រភេទទី២ ជាកម្រិតអ្នកមធ្យម មនុស្សនេះជាប្រភេទមនុស្សដែលចូលចិត្តសន្សំលុយ  (Saver) អ្នកតែងតែយល់ថាការសន្សំលុយទុក សន្សំនៅក្នុងធានាគារ​ ទិញមាស សន្សំលុយទុកនៅក្នុងផ្ទះ នៅកូនជ្រូក ការខំប្រឹងសន្សំលុយទុកមិនហ៊ានចាយផ្ដេសផ្ដាស់ ខំប្រឹងត្បិតត្បៀត ស្ទើរតែមិនហ៊ានចំណាយដើម្បីខ្លួនឯងផង។ ការគិតបែបនេះវាជាគំនិតមួយដ៏ល្ងង់ជាទីបំផុត ព្រោះថាបើសិនជាយើងសន្សំលុយក្នុងធានាគារឬទុកក្នុងលុយក្នុងកូនជ្រូកនោះ នោះលុយរបស់អ្នកនិងបាត់តំលៃថយចុះពីមួយឆ្នាំទៅមួយឆ្នាំ ដែរជាអតិផរណា បើសិនជាអ្នកចូលចិត្តសន្សំលុយ គួរតែយកលុយរបស់នាក់ទៅវិនិយោគប្រសើរជាងសន្សំទុក (Saver) ដើម្បីកុំឲ្យជីវភាពរបស់នាក់បានត្រឹមតែមាននៅត្រឹមកម្រិតមធ្យម។

 

 

៣) បុគ្គលិកលក្ខណៈមនុស្សប្រភេទទី៣ ជាកម្រិតដែរក៏អាចជាអ្នកមានដែរ ប្រភេទមនុស្សនេះជាមនុស្សដែលចូលចិត្តតែងខ្លួនបែបស៊ីវិលយ័ហើយបើមើលពីសំបកខាងក្រៅពួកគេហាក់បីដូជាលេចធ្លោណាស់ ប៉ុន្តែធាតុពិតពួកគេធ្វើខ្លួនស្អាតរងចាំតោងនិងចាប់តែនរណាដែលមាន (Gold digger)​ ប្រភេទមនុស្សនេះជាប្រភេទមនុស្សដែលអ្នកត្រូវប្រយ៉ាត់ប្រយែងឲ្យបានខ្ពស់ ពីព្រោះមនុស្សប្រភេទនេះរងចាំឆ្លាតឱកាសទាក់យកពួកនាក់មានដោយសារពួកគេមិនចង់ធ្វើការងារលំបាកៗដោយចង់ពឹងផ្អែកលើនាក់មានៗហើយអាចចញ្ចឹមពួកគេបាន ដែលប្រភេទមនុស្សនេះក៏អាចក្លាយជាអ្នកមានបានដែរ។

 

 

៤) ) បុគ្គលិកលក្ខណៈមនុស្សប្រភេទទី៤  ជាអជីវករ ជាអ្នកបើកមុខរបររកស៊ីដោយខ្លួនឯង(Self​ Employ) ប្រភេទមនុស្សនេះក៏ជាមនុស្សឆ្លាតដែរពីព្រោះពួកគេគឺមានសម្ថភាពបង្កើតនៅមុខរបរផ្ទាល់ខ្លួន ប៉ុន្តែមនុស្សប្រភេទនេះមានកម្រិតអាចក្លាយខ្លួនបានត្រឹមតែមានតែប៉ុណ្ណោះ ពួកគេមិនអាចក្លាយជាមហាសេដ្ឋីបានទេ ដោយសារនពួកគេចេះ ត្រឹមតែប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួន២៤ម៉ោងរបស់ពួក ពួកគេមិនចេះប្រើប្រាស់នៅពេលរបស់នាក់ដ៏ទែយកមកដើម្បីសំរេចគោលដៅរបស់ខ្លួន ដោយសារពួកគេមិនសូវទុកចិត្តឬប្រើអ្នកដ៏ទៃ ពួកតែងតែរកស៊ីខ្លួនឯង លក់ក៏ខ្លួនឯង វិនិយោគក៏ខ្លួនឯង ធ្វើអ្វីគឺពឹងលើខ្លួនឯងនឹងទុកចិត្តខ្លួនឯងតែប៉ុណ្ណោះ ជាហេតុធ្វើឲ្យពួកគេស្ថិតនៅក្នុងកម្រិតមធ្យមតែប៉ុណ្ណោះ។

 

 

៥) បុគ្គលិកលក្ខណៈមនុស្សប្រភេទទី៥ ជាកម្រិតមនុស្សដែលក្លាយខ្លួនជាមហាសេដ្ឋីបាន អ្នកវិនិយោគគិន និងម្ចាស់មុខជំនួញ (Business Man) ប្រភេទមនុស្សនេះគឺចេះប្រើប្រាស់ពេលវេលារបស់នាក់ដ៏ទៃយកមកធ្វើជាប្រយោជន៍របស់ខ្លួន មានទស្សនៈវិសយ័វែងឆ្ងាយ តស៊ូអត់ធ្មត់ប្រឹងប្រែជំនះនៅឱបសគ្គ តែងតែគិតនៅគំនិតវិជ្ជា ពួកគេវិនិយោគលើរបស់ប្រើប្រាស់​ និង វត្ថុដែលពួកគេប្រើប្រាស់ យកមកធ្វើជាប្រយោជន៍និងជាទ្រព្យរបស់ពួកគេ ហ៊ានធ្វើការសំរេចចិត្ត និងប្រឈមមុខនិងបញ្ហា រកនៅកំហុសឆ្គងដែរធ្លាប់បរាជយ័។ បុគ្គលនេះហើយដែលគេហៅថាមនុស្សជោគជយ័និងក្លាយជាមហាសេដ្ឋីបាន៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes