Loading...
១៥យ៉ាងដែលអ្នកជាប្រភេទបុរស BETA
Beta cover
ថ្ងៃ​ចេញ​ផ្សាយ៖ សីហា 24, 2018
ចំនួន​ទស្សនា៖ 582 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាដែលតែងតែតាមដាននៅគេហទំពរ័របស់យើងខ្ញុំ   ប្រធានបទថ្ងៃនេះទាក់ទងទៅនិង សញ្ញាទាំង១៥ដែលបញ្ជាក់ថាអ្នកជាប្រភេទបុរសBETA ពេលបានមើលអត្ថបទនេះអ្នកនិងយល់ថា អ្នកជាមនុស្សប្រុសកំសត់និងគួរឲ្យសង្វាកជាទីបំផុត ពីព្រោះអ្នកតែងតែរស់នៅដូចជាពពុះសាប៊ូអណ្តែតតាមខ្យល់និងរស់នៅគ្មានគោលដៅក្នុងជីវិត រស់នៅគ្មានប្រយោជន៍កំដរតែជីវិតរស់១ថ្ងៃគិត១រស់បានប៉ុណ្ណាយកប៉ុណ្ណឹង មិនបានគិតផែនការទៅថ្ងៃខាងមុខ ដែលទាំងនេះហើយដែរធ្វើឲ្យអ្នកក្លាយជាប្រភេទបុរស BETA។

 

១) អ្នកមិនមានអារម្មណ៍ថាជីវិតរបស់អ្នកនឹងកាន់តែល្អប្រសើរទេ។ សញ្ញាទី១បង្ហាញថាអ្នកជាប្រភេទមនុស្សប្រុសBETA គឺរឿងដែលអ្នកមិនសប្បាយចិត្តជាមួយនិងជីវិតរបស់អ្នក អ្នកមិនបានពេញចិត្តក្រោកឡើងជាមួយអ្វីមួយដែលអ្នកទទួលបាននិងការ
រស់នៅក្នុងជីវិតធុញទ្រាន់ជាមួយការងារច្រំដែលៗ ដែរជារបាំងមិនអនុញ្ញាតឱ្យអ្នកមានពេលសំរាក់នៅចុងសប្តាហ៍ធ្វើការដើម្បីបង់ថ្លៃឈ្នួលផ្ទះនិងដោះតែបំណុលប្រចាំខែ គ្មានដំណើរកំសាន្តក្រៅប្រទេសប្រៀបបីដូចជាជាប់គុកនៅក្នុងប្រទេសខ្លួនអញ្ជឹង។

 

 

២) អ្នកគេចមិនហ៊ានប្រឈមមុខនិងបញ្ហានឹងអាកប្បកិរិយារបស់អ្នកដ៏ទៃដែលតែងតែមើលងាយអ្នកជាមនុស្សទន់ជ្រាយគ្មានបានការ ដែលអារម្មណ៍នេះបានដក់ជាប់ក្នុងចិត្តអ្នកតាំងពីកុមារភាព រហូតមកដល់ជីវិតពេញវ័យរបស់អ្នក ភាគច្រើនមនុស្សណាក៏តែងតែទទួលរងការគំរាមកំហែងនៅក្នុងជីវិត អតីតកាលធ្វើឲ្យអ្នកមានកាភយ័ខ្លាច​ និងមិនហ៊ានក្រោកឈរដែលធ្វើឲ្យការចង់សំរេចគោដៅរបស់អ្នកមានការថយចុះ ពីព្រោះអ្នកជាគោរដៅដែលគេចង់ធ្វើបាប​ អ្នកគួរហ៊ានក្រោកឈរប្រឈមមុខជាមួយបញ្ហា និងបំភ្លេចសំដីគ្មានបានការជុំវិញខ្លួន។ 

 

 

 ៣)  អ្នកពឹងផ្អែកលើអ្នកដទៃនិងគ្រួសាររបស់អ្នកក្នុងការសម្រេចចិត្តអ្វីមួយសម្រាប់អ្នក សូម្បីតែរឿងធម្មតាៗដែលធ្វើឲ្យអ្នកក្លាយជាប្រភេទបុរស BETA កង្វះការសម្រេចចិត្តគឺជាកំលាំងដែលធ្វើឲ្យពួកគេបរាជ័យនៅក្នុងការគ្រប់គ្រងជីវិតរបស់ពួកគេ ហើយពួកគេភយ័ខ្លាចក្នុងការសម្រេចចិត្តធ្វើរឿងអ្វីមួយ ជាធម្មតាឱ្យអ្នកដទៃធ្វើរឿងពួកគេសម្រាប់ពួកគេ រីឯសកលវិទ្យាលយ័ត្រូវបានជ្រើសរើសដោយឪពុកម្តាយ​សូម្បីតែការណាត់ជួបគ្នាត្រូវមានការអនុញ្ញាតិពីឪពុកម្តាយ​ អ្នកនិងមិនមានពេលឯកជនគ្រប់គ្រាន់សំរាប់ខ្លួនឯង ធ្វើឲ្យអ្នកបាត់បង់ភាពជាម្ចាស់ការលើខ្លួនឯង​និងពិបាកចូលចុះក្នុងសង្គម ក្លាចអ្នកជុំវិញខ្លួនដែលអ្នករស់នៅសព្វថ្ងៃវាមិនមែនជាជីវិតរបស់អ្នក។ 

 

 

 ៤) អ្នកជាមនុស្សប្រុសមានរាងកាយទន់ខ្សោយ  ដែលរាងកាយរបស់អ្នកធ្វើឲ្យខ្លួនអ្នកបាត់បង់នៅទំនុកចិត្ត វាជាបញ្ហាមួយយ៉ាងធំសំរាប់ខ្លួនអ្នកជាមួយនិងសុខភាពខ្សោយ ដែលគ្មានភាពទាក់ទាញចំពោះមនុស្សផ្ទុយភេទ(មនុស្សស្រី) ត្រូវចាប់ផ្ដើមគោលបំណងដើម្បីបង្កើតលក្ខណៈពិសេសក្នុងការយកចិត្តទុកដាក់ចំពោះសុខភាពខ្លួនឯង ព្យាយាមផ្លាស់ប្ដូរខ្លួនឯងជាមួយការហាត់ប្រាណដើម្បីទាញយកទុំនុកចិត្តមកវិញ និងមិនក្លាយខ្លួនជាមនុស្សប្រុសប្រភេទ BETA។ 

 

 

 ៥) មនុស្សផ្ទុយភេទទុកនាក់ត្រឹមជាមិត្ត វាមិនមែនជាការងាយស្រួលទេប្រសិនបើមនុស្សស្រីទុកអ្នកត្រឹមជាមិត្តដោយគេយល់ឃើញថាអ្នកជាមនុស្សប្រុសធម្មតាៗទន់ជ្រាយមិនអាចពឹងពាក់បាន ដែលអ្នកតែងតែធ្វើនៅទង្វើដែរដៃគូររបស់អ្នកមិនអាចទទួលយកបាន ឧទាហរណ៍ អ្នកជាមនុស្សតែងតែចាំយកចិត្តអ្នកដ៏ទៃ ជាមនុស្សប្រុសស្លូតពេកដែលគេប្រើឲ្យធ្វើអីធ្វើនិង តាមការរៀបចំរបស់គេ មិនមានការសំរេចចិត្តជារបស់ខ្លួនឯង គ្មានគោលដៅ ដែលធ្វើឲ្យអ្នកត្រូវបានជាប់គាំងជាប្រភេទមនុស្សប្រុសBETA ដែលមនុស្សស្រីមិនមានទំទុកចិត្តលើខ្លួនអ្នកជាហេតុផលដែលគេទុកអ្នកត្រឹមជាមិត្តតែប៉ុណ្ណោះ ។ 

 

 

 ៦)​ អ្នកមិនដែលនិយាយថាទេនិងចំពោះការងារខ្លួនឯង   ប្រភេទមនុស្សប្រុសBETA មិនដែលហ៊ានបដិសេធន៍ចំពោះនរណាម្នាក់នោះទេ បើទោះបីជាពួកគេមិនចង់ចូលរួមកម្មវិធីជាមួយគ្រួសារ ជប់លៀងកម្មវិធីរបស់សាលា និងកម្មវិធីណាដែលពួកគេគ្មានចំណាប់អារម្មណ៍ ឬក៏ធ្វើរឿងដែលពួកគេមិនចូលចិត្តក៏ដោយក៏ពួកគេគ្មានការប្រឆាំងតវ៉ាទេ ប្រុសBETAគ្រាន់តែរស់នៅដើម្បីគិតនៅអារម្មណ៍របស់អ្នកដ៏ទៃ។ 

 

 

 ៧) នៅក្នុងចំណោមមិត្តភក្ត័របស់អ្នក ពួកគេតែងតែសើចចំអកឲ្យអ្នក  សូម្បីតែនៅក្នុងចំណោមមិត្តរបស់អ្នកពួកគេតែងតែយល់ថាអ្នកជាមនុស្សខ្សោយ ហើយទន់ជ្រាយជាងពួកគេដែលជាហេតុផលតែមួយគត់ដែរពួកគេចង់ធ្វើបាបនាក់និងសើចចំអក មើលងាយ​ និងធ្វើបាបនាក់ ហើយក៏មានមិត្តមួយចំនួនតូចដែលេពួកតែងតែនៅជាមួយនាក់និងលើកទឹកចិត្តអ្នកនោះគឺក្រុមការងារ និងបងប្អូនជិតស្និតរបស់នាក់។

 

 

 ៨)​ មនុស្សដែលចូលចិត្តចំណាយពេលទៅលើរឿងគ្មានប្រយោជន៍ច្រើន លក្ខណៈរបស់បុរសBETA គឺ ចូលចិត្តចំណាយពេលទៅលើការលេងវីដេអូហេ្គង អ៊ីនធឺណិត មើលតុក្កតា ឬចូលចិត្តមើលទូរទស្សន៍ច្រើន ស្ដាប់ចំរៀងនិងច្រៀង ទោះបីជាអ្វីដែលពួកគេកំពុងធ្វើសព្វថ្ងៃគិតថាជារឿងធម្មតាតិចតួចក្ដី​  ជិវភាពដែលរស់នៅបែបនេះគឺធ្វើឲ្យពួកគេមិនមានពេលធ្វើរឿងផ្សេងនិងផ្លាស់ប្ដូរខ្លួនឯងជាហេតុផលធ្វើឲ្យពួកគេឃ្លាតឆ្ងាយពីសង្គមនិងនាក់នៅជុំវិញខ្លួនក្លាយជាមនុស្សខ្ជិល។ 

 

 

 ៩) អ្នកជាមនុស្សចូលចិត្តរកលេស ប្រសិនបើអ្នកនិយាយថាអ្នកកំពុងធ្វើរឿងមួយដែលល្អជាងនរណាម្នាក់ ដែលពួកគេកំពង់តែកត់សំគាល់អ្នក នៅពេលដែលអ្នកជួបនៅបញ្ហាដោះស្រាយមិនបានឬ មិនចង់ទទួលកំហុសដែលខ្លួនបានប្រព្រិត្ត អ្នកតែងតែរកលេសដោះសារប្រកែកមិនព្រមទទួលនៅកំហុស ដោយសារតែអ្នកក្លាចបាក់មុខនិងក្លាចនាក់ដ៏ទៃស្ដីឲ្យអ្នកតែងតែរកលេសមិនទទួលស្គាល់នៅការពិត និងក្លាយជាបុរសBETA។ 

 

 

 ១០) អ្នកជាមនុស្សដែលគ្មានសិល្បៈក្នុងការស្លៀកពាក់ ប្រភេទបុរសBETA ការស្លៀកពាក់របស់ពួកគេមានភាពរញេរញៃមិនមានការរៀបចំខ្លួនឲ្យបានសមរម្យ ស្លៀកពាក់មិនចំកាលៈទេសៈ ការស្លៀកពាក់របស់ពួកគេគឺស្លៀកឲ្យតែបានៗ ការស្លៀកពាក់ឥរិយាបទអកប្បកិរិយាមិនសមរម្យខុសឆ្ងាយពីនាក់ដែលនៅជុំវិញខ្លួនដែលចូលរួមនៅក្នុងកម្មវិធីផ្សេងៗជាមួយអ្នក ការធ្វើដូចច្នេះគឺមិនផ្ដល់កិត្តិយសដល់កម្មវិធីនិងមិនឲ្យតំលៃដល់ខ្លួនឯង។ 

 

 

 ១១) អ្នកភយ័ខ្លាចមិនហ៊ានមើលភ្នែកនាក់ដ៏ទៃខណៈពេលដែលអ្នកកុំពង់តែនិយាយជាមួយពួកគេ បុរសBETA ភាគច្រើន បាទដៃរបស់អ្នកតែងតែបែកញើសពេលដែលមាននាក់ដ៏ទៃសំលឹងមើលភ្នែកអ្នក ការគិតឆ្គួតបាបនេះគឺធ្វើឲខ្លួនឯងបាត់បងជំនឿចិត្តខ្លួនមិនអាចធ្វើឲ្យយើងគ្មានឱកាសបញ្ចេញសម្ថភាពនិងពាក្យសំដីដែលយើងបំរិងនិងនិយាយ មិនត្រឹមប៉ុណ្ណឹងទេអ្នកធ្វើឲ្យដៃគូរដែរអ្នកកំពង់តែពិភាគសារជាមួយអ្នកបាត់បង់ជំនឿចិត្តលើខ្លួនអ្នកហើយពួកគេនិងមិនចង់សន្ទនាជាមួយអ្នក ពីព្រោះពួកគេគិតថាសូម្បីតែភ្នែកក៏អ្នកមិនហ៊ានទាំងមើលពួកគេផង មានរឿងអីដែរពួកគេទុកចិត្តអ្នកនិងគិតថាជាមនុស្សកុហក់បោកប្រាស់មានបំណងមកចង់ទាញផលប្រយោជន៍ពីពួកគេ ជាសំដីគ្មានបានការ។  

 

 

១២) អ្នកមិនងាយនិងទទួលបានពីដៃគូច្រើន សូម្បីតែពេលអ្នកធ្វើវាឲ្យអស្ចារ្យសំរាប់ដៃគូររបស់អ្នក អ្នកជាមនុស្សសកម្មក្នុងរឿងផ្លូវភេទដែលមានសុខភាពល្អ ហើយអ្នកតែងតែចំណាយពេលវេលារបស់អ្នកច្រើន​ទៅលើចំណង់ផ្លូវភេទច្រើន ជាហេតុធ្វើឲ្យដៃគូររបស់មិនអាចទទួលយកបានសូម្បីពេលដែលអ្នកកំពង់តែធ្វើរឿងល្អសំរាបដៃគូរ។

 

 

  ១៣)​ មានភាពជឿជាក់លើខ្លួនឯងជ្រុល ប៉ុន្តែមិនចេះគ្រប់គ្រងខ្លួនឯង  ប្រសិនបើអ្នកគិតថាអ្នកមានភាពអស្ចារ្យហើយមានអំនួតលើខ្លួនឯងជ្រុលពេកគិតថាខ្លួនជោគជយ័ប្រសើរជាងអ្នកដទៃ ប៉ុន្តែរឿងទាំងនេះវាមិនមែនជាការពិតដូចអ្វីដែលអ្នកគិតនោះទេ ត្រូវចេះគ្រប់គ្រងអំនួតខ្លួនឯងជាជាងបញ្ចេញមក ប៉ុន្តែវាជារឿងធម្មតាដែលបុរសប្រភេទBETA តែងតែចង់លើតំកើនខ្លួនឯងហើយចូលចិត្តទំលាក់តំលៃអ្នកដ៏ទៃនៅជុំវិញខ្លួនអ្នកព្រោះមានការច្រណែននិងខ្លាចនាក់ដ៏ទៃដែលនាក់ទៃមានភាពលេចធ្លោជាងរូបនាក់។ 

 

 

 ១៤) អ្នកជាមនុស្សចូលចិត្តដើរតាមនាក់ដទៃនិងធ្វើតាមនាក់ដ៏ទៃ គ្មានភាពជានាក់ដឹកនាំហើយចាំតែស្ដាប់តាមតែគេបញ្ជា អ្នកជាមនុស្សគ្មានភាពជាដឹកនាំនិងមិនអាចជោគជយ័បានដោយសារតែអ្នកជាមនុស្សដែលគ្មានគំនិតការគិតនៅអ្វីដែលថ្មី ចេះតែចង់ដើរតាមផ្លូវដែរនាក់ដ៏ទៃជោគជយ័ទៅហើយ​ទាំងដែរខ្លួនអ្នកគ្មាន​​ដឹងនិងបទពិសោធន៍ដូចអ្នកដែលជោគជយ័ ប្រសិនបើអ្នកគ្មាន​​ដឹងគ្រាប់គ្រាន់ទេអ្នកអាចបរាជយ័បានយ៉ាងងាយស្រួល។ 

 

 

 ១៥)​ អ្នកនិងអាក់អន់ចិត្តខឹងខ្លះ ពេលដែលបានអានអត្ថបទនេះ អ្នកដែលបានមើលអត្ថបទនេះនិងយល់ថាខ្លួនឯងមិនមែនជាប្រភេទបុរសBETA ដែលមាននៅក្នុងចំណុចទាំងអស់នេះទេ


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes