Loading...
អច្ឆរិយៈវត្ថុទាំង១០នៅលើពិភពលោក
5
ថ្ងៃ​ចេញ​ផ្សាយ៖ សីហា 21, 2018
ចំនួន​ទស្សនា៖ 1361 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាដែលតែងតែតាមដាននៅគេហរ័ទំពរ័របស់យើងខ្ញុំ លើកនេះជួបគ្នាសាជាថ្មីជាមួយ អត្ថបទដែលទាក់ទងទៅនិងកំពូលអច្ឆរិយះវត្ថុទាំង១០នៅលើពិភពលោក ស្ថិតនៅក្នុងតំបន់អាថ៏កំបាំង ដែលអ្នកស្រាវជ្រាវបានរុករកនិងគាស់ករកាយយកមកបង្ហាញដល់មនុស្សក្នុងពិភពលោកបានស្គាល់នៅការសាងសង់ដ៏អស្ចារ្យនៃសតវត្សមុន ដោយមិនមាននៅគ្រឿងចក្រជំនួយព្រមទាំងក្បូរក្បាច់រចនាយ៉ាងប្រណិត។

 

១) Chartres Cathedral ជាប់ចំណាត់ថ្នាក់លេខ១០ នៅទីក្រុងប៉ារីសប្រទេសបារាំង វិហារនេះត្រូវបានសាងសង់ឡើងនៅសតវត្សទី ១២ ចប់នៅសតវត្សទី១៣ នៅលើកំពូលភ្នំដ៏ខ្ពស់ដែលមានកំពស់ប្រមាណ១០៥M(៣៤៩Ft)ដល់១១៣M(៣៣៧Ft) នៅប្រទេសបារាំងដែលបានរចនាដោយស្ថាបត្យករដ៏ជំនាញដោយមិនអាចមើលរំលងបានពេលទៅកាន់ទីក្រុងប៉ារីស វិហារនេះមានចំងាយ៨០Kmពីទីក្រុងប៉ារីស។

២) Angkor Wat ជាប់ចំណាត់ថ្នាក់លេខ៩ នៅប្រទេសកម្ពុជា ខេត្តសៀមរាប ត្រូវបានសាងសង់ឡើងនៅសតវត្សទី១២ ដោយស្តេចខ្មែរគឺព្រះបាទសូរ្យវរ្ម័នទី២ ដែលមានផ្ទៃដីប្រមាណ ១៦២.៦ហិចតា(១,៦២៦,០០០ម) ជាវិហារសាសនាព្រាហ្ម៏ធ្វើឡើងសំរាប់គោរពបូជាដល់ព្រះវិស្ណុ ជាងរៀងរាល់ឆ្នាំ Angkor Wat បានទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណ២លាននាក់ក្នុង១ឆ្នាំ។

 

 

៣) Ajanta Caves ជាប់ចំណាត់ថ្នាក់លេខ៨ នៅប្រទេសឥណ្ឌា​ នៅរដ្ឋម៉ាហិនដ្រ៉ា ត្រូវបានសាងសង់ឡើងនៅសតវត្សទី២ ដែលត្រូវបានការពារ​ដោយក្រុមបុរាណវិទ្យា របស់ប្រទេសឥណ្ឌា​នៅឆ្នាំ១៩៨៣ ដែលបានរាប់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកអង្គការយូណេស្កូ​ រ៉ូងភ្នំនេះស្ថិតនៅក្នុងព្រៃយ៉ាងក្រាស់​ត្រូវបានរកឃើញឡើងដោយមន្ត្រីជនជាតិអង់គ្លេសម្នាក់នៅឆ្នាំ១៨១៩។

 

៤) Sigiriya Rock Fortress ជាប់ចំណាត់ថ្នាក់លេខ៧ នៅប្រទេសសិរីលង្កា​ នៅចំកណ្តាលខេត្ត ដាមប៊ូឡ៉ា ដែលកន្លែងនេះត្រូវបានគ្របដណ្តប់ជួរថ្មធំខ្ពស់ដែលមានកំពស់ប្រមាណ២០០ម ដែលបានសាងសង់នៅឆ្នាំ ៤៧៧ដល់៤៩៥ មុនគ សដោយស្តេច kasyapa នៃប្រទេសសិរីលង្កាបើយ៉ោងតាមប្រវត្តិសាស្ត្ររបស់ប្រទេសសិរីលង្កា។ Sigiriya Rock Fortress សព្វថ្ងៃនេះគឺជាបេតិកភណ្ឌ័ពិភពលោកដែលត្រូវបានចុះបញ្ជីជាអង្គការយូណេស្កូ។

 

៥)​ Wave Rock ជាប់ចំណាត់ថ្នាក់លេខ៦ នៅ Arizona ប្រទេសអូស្ត្រាលី ដែលកន្លែងនេះគឺជាការបង្កើតថ្មធម្មជាតិ​ ដែលមានរាងដូចរលកសមុទ្រដែលមានកំពស់ខ្ពស់​១៥មនិងប្រវែងជុំវិញ១១០ម វាបង្កើតជាផ្នែកខាងជើងនៃភ្នំឯកកោមួយដែលត្រូវបានគេស្គាល់ថាភ្នំនេះដែលជាថ្ម  Granite ចំងាយ២៩៦Km នៅភាគខាងកើតនៃទីក្រុងតូច Hyden នៅខាងលិចអូស្ត្រាលី។

 

៦) Ancient city of Bagan ជាប់ចំណាត់ថ្នាក់លេខ៥នៅ ប្រទេសមីយ៉ាន់ម៉ា ជាអតីតរាជធានីនៃនគរ Pagan គឺជាទីក្រុងបុរាណមួយដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ត្រូវបានសាងសង់ឡើងចាប់ពីសតវត្សទី 9 ដល់ទី 13 ជានគរទីមួយដែលបង្រួបបង្រួមទឹកដី ក្រោយមកក៏បង្កើតបានប្រទេសមីយ៉ាន់ម៉ាមកដល់សព្វថ្ងៃ ក្នុងអំឡុងពេលសតវត្សទី 11 ដល់ទី 13 ប្រទេសមីយ៉ាន់ម៉ាបានបង្កើតនៅប្រាសាទពុទ្ធសាសនាចំនួន 10.000​ប្រាសាទនាសមយ័នោះ ដែរធ្វើឲ្យអង្គការយូណេស្កូ ចុះបញ្ជីតំបន់នេះជាបេតិកភណ្ឌ័ ពិភពលោក។

 

៧) Meteora Suspended Rock Monasteries ជាប់ចំណាត់ថ្នាក់លេខ៤ នៅប្រទេសក្រិករ៉ូងភ្នំដែលបានកើតឡើងដោយសារអាច៍ផ្កាយធ្លាក់ ជាមួយឈ្មោះ ក្រោមការប៉ាន់ស្មាននៅកន្លែងមិនគួរឲ្យជឿ ដែលរ៉ូងភ្នំដ៏អាថកំបាំងនេះ ត្រូវបានគេសាងសងដោយសសរថ្មតែមួយគត់ដែលមានដើមកំណើតនៅសតវត្សទី 9 ដែលត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាបេតិកភណ្ឌ័ ពិភពលោក។

 

៨) The white temple (វត្តរង់ឃុន)ជាប់ចំណាត់ថ្នាក់លេខ៣ នៅខេត្តឈៀងរ៉ាយនៅប្រទេសថៃ វត្តនេះត្រូវបានរចនាម៉ូតឡើងជាមួយនិងពណ៍សរ វត្តនេះជាវត្តឯកជន ដែលបានសាងសង់ឡើងដោយសិល្បះក៏ថៃឈ្មោះថា​  ឆលើមឆៃ​ គីសតិភីផ៉ាត់
ដែលបានរចនានិងសាងសង់សរេចជាស្ថាពរបាន បើកវាឱ្យភ្ញៀវទេសចរណ៍ចូលទស្សនានៅឆ្នាំ ១៩៩៧ ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌ័ ពិភពលោក។

 

៩) Meenakshi amman temple ជាប់ចំណាត់ថ្នាក់លេខ២ នៅប្រទេសឥណ្ឌាជាប្រាសាទ
នេះធ្វើឡើងសំរាប់ឧទ្ទិសដល់ព្រះដែលមានឈ្មោះថាព្រះ Meennashiនិងព្រះ Parvati ជាព្រះសិវះ របស់សាសនាព្រាហ្ម៏ដែលមានទីតាំងស្ថិតនៅខាងត្បូងនៃទន្លេVaigai
ប្រាសាទព្រះវិហារដែលបានសាងសង់នៅសតវត្សទី ៦  ទោះបីជាប្រាសាទនេះមានប្រវត្តិឫសគល់តាំងពីសតវត្សទី ៦ តែត្រូវបានជួសជុលនិងរចនាឡើងវិញខ្លះៗនៅសតវត្សទី១៤ថែមទៀត ប៉ុន្តែទោះជាយ៉ាងណាក៏ប្រាសាទនេះនៅតែរក្សាបាននូវភាពអស្ចារ្យរបស់ខ្លួន។

 

១០) Angel Falls ជាប់ចំណាត់ថ្នាក់លេខ១នៅប្រទេសវេណេហ្ស៊ុអេឡា ជាទឹកជ្រោះដែលមានកំពស់៩៧៩ម ប្រវែងនៃទឹកធ្លាក់មានប្រវែង៨០៧ម មានទឹកធ្លាក់ពីខ្សែរ ដែលជាតំបន់ឧទ្យានជាតិ Canaima នៃរដ្ឋ Bolivar ជនជាតិអ៊ឺរ៉ុបជាអ្នកដំបូងគេបង្អស់ដែលបានរកឃើញទឹកធ្លាក់នេះនៅឆ្នាំ១៩៤៦ដែលត្រូវបានគេរាប់ចូលជាសម្បត្តិបេតិកភណ្ឌ័ ពិភពលោក៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes