Loading...
អាហារ៥ប្រភេទជំនួយដល់សាច់ដុំ
Top 5 foods for building muscle
ថ្ងៃ​ចេញ​ផ្សាយ៖ សីហា 17, 2018
ចំនួន​ទស្សនា៖ 1283 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះគេហទំពរ័របស់យើងខ្ញុំថ្ងៃនេះនិយាយពីប្រធានបទទាក់ទងទៅនិង​ អាហារ៥ប្រភេទធ្វើឲ្យសាច់ដុំរីកលូតលាស់បានល្អនិងសុខភាពសាច់ដុំ អាហារដែលជួយបំប៉នដល់សាច់ដុំសំរាប់បងប្អូនសុភាពបុរសគ្រប់រូបដែលចូលចិត្តហាត់ប្រាណចង់បានរាងកាយស្រស់សង្ហា ​ ចង់បានសាច់ដុំធំរឹងមាំ ការប្រឹងហាត់ប៉ុន្តែមិនដឹងនៅរបបអាហារដែលជំនួយដល់សាច់ដុំ។ ជាអកុសលមនុស្សភាគច្រើនដែលមិនបានយល់ដឹងអំពីអាហាររូបបត្ថម្ភដែលជួយឲ្យរាងកាយពួកគេមានសាច់ដុំល្អ​ ខណះពេលដែលពួកគេកំពុងហាត់ប្រាណចង់បានសាច់ដុំ បើសិនជាមិនបានបរិភោគអាហារដែលអាចជួយដល់រាងកាយទេនោះការហាត់ប្រាណរបស់អ្នកក្លាយជាអាសាបង់ ទាំងអស់នេះវាគ្រាន់តែជាក្តីស្រម៉ៃប៉ុន្នោះ​ បើសិនជាអ្នកទាំងអស់គ្នាហាត់ប្រាណចង់បាននៅសាច់ដុំឡើងក្នុងរយះពេលខ្លីគួរបរិភោគអាហារដែលមានវីតាមីន​ ប្រូតេអ៊ីន និងកាឡូរី កាលស្យូម ដែលអាចជួយទ្រទ្រង់រាងកាយយើងបានល្អ ពេលដែលអ្នកទាំងអស់គ្នា​ហាត់ប្រាណបញ្ចេញនៅថាមពលជាច្រើន ដូច្នេះអាហារដែលយើងគួរបរិភោគដើម្បីស្រូបយកសារធាតុបំពេញដល់សាច់ដុំនិងរាងកាយវិញ។

១) ស៊ុតសត្វ​ ពងម៉ាន់ ពងម៉ាន់គឺជាអាហារដែលមានប្រ៉ូតេអ៊ីនខ្ពស់មានផ្ទុកនៅវីតាមីនជាច្រើនដូចជាវីតាមីន B1 B2 B5 B6 B12 វីតាមីនD និងជាតិដែក។ពងម៉ាន់ជាអាហារជីវសាស្ត្រដែលជួយឲ្យរាងកាយស្រូបយកថាមពលច្រើននិងកាឡូរីទៀបបំផុតដែលជួយឲ្យសាច់ដុំរីកលូតលាស់បានល្អហើយកាឡូរីទៀបមិនធ្វើឲ្យយើងធាត់។

 

 

២) ត្រីសាម៉ុង ត្រីសាម៉ុងបានផ្ទុក Omega-3ដែលអាចជួយកាត់បន្ថយជាតិខ្លាញ់និងជាតិអាស៊ីតមិនឲ្យលើសបានជួយប្រពន្ធ័សរសៃប្រសាទក្នុងរាងកាយងើបឡើង និងប្រឆាំងទៅនិងការរលាកនៃសាច់ដុំ ធ្វើឲ្យរាងកាយមិនខ្ជិលច្រអូស ធ្វើឲ្យសាច់ដុំមានកំលាំងក្នហាត់ប្រាណ។

 

 

៣) សាច់គោ​ សាច់គោផ្ទុកនៅសារធាតុសំខាន់ៗ ដូចជាជាតិរ៉ែ​ សង្ក័សី​ ដែក បរិភោគសាច់គោ១ខាំក្នុងមួយថ្ងៃជំនួយដល់សាច់ដុំនៅគ្រប់រាងកាយនិងមានភាពរឹងមាំងក្នុងការហាត់ប្រាណជួយដុតបំផ្លាញជាតិខ្លាញ់អាក្រក់នៅក្នុងរាងកាយធ្វើឲ្យសាច់ដុំរីកលូតលាស់ធ្វេដង។

 

 

៤) ទឹកដោះគោស្រស់​ ទឹកដោះគោស្រស់​គឺជាប្រភពបន្ដំនៃថាមពលជាច្រើនដែលមានវីតាមីន B2 A D E K​ កាលស្យូម រ៉ែ និងផូស្វរ័​  ដែលជួយទ្រទ្រង់រាងកាយ​និងឆ្អឹងឲ្យបានរឹងមាំកាត់បំផ្លាញខ្លាញ់ជួយឲ្យសាច់រីកលូតលាស់បានល្អនិងមានភាពធូរស្រាលក្នុងពេលហាត់ប្រាណ។

 

 

៥) ផ្លែ Walnuts​ ជាប្រភេទគ្រប់ធុញ្ញជាតិ​ ដែលមានសារធាតុសំខាន់ៗ​ដូចជា សូដ្យូម ប៉ូតាស្យូម កាបូអ៊ីដ្រាត​ ជាតិសរសៃចំណី ប្រូតេអ៊ីន កាលស្យូម  ម៉ាញ៉េស្យូម ដែក វីតាមីន A D C B6 B12 ដែលជួយឲ្យសាច់ដុំ ឆ្អឹង កែងដៃ កន្លាក់ដៃ កន្លាក់ជើង មិនមានកាឈឺចាប់ពេលហាត់ប្រាណនិងជួយឲ្យសាច់ដុំរីកលូតលាស់បានល្អ៕

 


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes