Loading...
ជម្រើស​បន្ថែម និង​បច្ចេកវិទ្យា​ថ្មី ដើម្បី​ការ​ទូទាត់​ដោយ​មិន​ប្រើ​សាច់​ប្រាក់​ពី​ធនាគារ​ PPCBank
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ សីហា 28, 2017
ចំនួន​ទស្សនា៖ 1017 លើក

នាពេល​បច្ចុប្បន្ននេះ មាន​ស្ថាប័ន​ហិរញ្ញវត្ថុ​ជាច្រើន ដែល​បាន​ធ្វើ​ការ​បំពាក់​នូវ​ដំណោះ​ស្រាយបញ្ហា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ចុង​ក្រោយ​បំផុត (Fintech) ហើយ​នឹង​បាន​ចូល​រួម​ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង​ នៅ​ក្នុង​ការ​ផ្ដល់​ជា​ការ​ទូទាត់​តាម​រយៈ​ឌីជីថល ដោយ​មិន​ប្រើ​សាច់​ប្រាក់​ នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា។ ធនាគារ​ភ្នំពេញ​ពាណិជ្ជ (PPCBank) រួម​ជាមួយ​នឹង​មហិច្ឆតា នៅ​ក្នុង​ការ​ចាប់​យក​តំណែង​កំពូល ក្នុង​ការ​ផ្ដល់​សេវាកម្ម​ទូទាត់ ដើម្បី​ធ្វើ​ជា​មែកធាង​មួយ​ក្នុង​ផ្នែក​ប្រតិបត្តិការ​របស់​ខ្លួន គឺ​កំពុង​តែ​ស្វែង​រក​វិធី​នៅ​ក្នុង​ការ​ពង្រឹង ពាណិជ្ជកម្ម​ទាក់​ទង​នឹង​ កាត​ឥណ្ឌទាន។ ធនាគារ PPCBank បច្ចុប្បន្ន​នេះ​បាន​រៀប​ចំ​ខ្លួន​រួច​រាល់ ដើម្បី​ផ្ដល់​នូវ​ឧបករណ៍ POS Terminals របស់​ខ្លួន​ជូន​ទៅ​ដល់​ហាង​ទំនិញ​នានា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ក៏​ដូច​ជា​ទីក្រុង​ធំៗ​ដទៃទៀត ដើម្បី​ធ្វើ​ការ​ពង្រីក​វិសាល​ភាព​នៃ​ការ​ប្រើប្រាស់​កាត​ឥណ្ឌទាន ហើយ​ថ្មី​ៗ​នេះ​ក៏​បាន​បើក​បង្ហាញ​នូវ​សេវាកម្ម ប័ណ្ណបង់​ប្រាក់​ជាមុន​របស់​ខ្លួន​ជាមួយ​នឹង​ សេវាកម្ម PayOn ដែល​ទើប​តែ​ចាប់​ដំណើរ​ការ​នា​ថ្ងៃ​នេះ​តែ​ម្ដង។

ធនាគារ PPCBank គឺ​ជា​ធនាគារ​មួយ​ដែល​ស្ថិត​ក្នុង​ចំណោម​ធនាគារ​ទាំង​ឡាយ ដែល​បាន​ធ្វើ​ការ​ផ្ដល់​ជូន​អតិថិជន​របស់​ខ្លួន​ ទាំង​ប័ណ្ណ​ឥណ្ឌទាន និង​ឥណ្ឌពន្ធ ហើយ​ក៏​បាន​បង្កើត​នូវ​ប្រព័ន្ធ ទិញលក់ POS ដើម្បី​ធ្វើ​ការ​ប្រើ​ប្រាស់​ជាមួយ​នឹង​សេវាកម្ម​ទូទាត់​តាម​ប័ណ្ណ​ផង​ដែរ។ លោក​ Shin Chang Moo អគ្គនាយក​របស់​ធនាគារ PPCBank បាន​មាន​ប្រសាសន៍​ថា "យើង​បាន​ធ្វើ​ការ​ច្របាច់​រួម​បញ្ចូល​គ្នា​ រវាង​បទពិសោធន៍​ដ៏​យូរ​អង្វែង​របស់​យើង ជាមួយ​នឹង​ជំនាញ​នៅ​ក្នុង​ពាណិជ្ជកម្ម​ទាក់​ទង​នឹង​ប័ណ្ណ​ឥណ្ឌទាន នៅ​ក្នុង​ប្រទេស​កូរ៉េ ក៏​ដូច​ជា​ប្រទេស​ដទៃ​ទៀត ដាក់​បញ្ចូល​នៅ​ក្នុង​ទី​ផ្សារ​ប្រទេស​កម្ពុជា ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​សេវាកម្ម​ដែល​ផ្ដោត​សំខាន់​លើ​អតិថិជន ហើយ​យើង​ជឿជាក់​ថា ការ​អភិវឌ្ឍន៍​នូវ​ប្រព័ន្ធ POS សំរាប់​អ្នក​លក់​នេះ នឹង​ក្លាយ​ទៅ​ជា​ជំហាន​ដំបូង នៅ​ក្នុង​ការ​ពង្រីក​សក្ដានុពល​ ដើម្បី​ផ្ដល់​ជូន​នូវ​សេវាកម្ម​ដែល​ឈាន​មុខ​គេ ក្នុង​ការ​ច្នៃ​បង្កើត​ថ្មី ក្នុង​ចំណោម​ធនាគារ​ដទៃ​ទៀត​ក្នុង​ប្រទេស។ ឥលូវ​នេះ​យើង​ក៏​កំពុង​តែ​នឹង​រៀប​ចំគម្រោង​ នៅ​ក្នុង​ការ​សហការ​ជាមួយ​នឹង ស្ថាប័ន​ប័ណ្ណ​ឥណ្ឌទាន​កំពូល​ៗ​របស់​អន្តរជាតិ​ដទៃ​ទៀត ដើម្បី​ធ្វើ​ការ​ផ្ដល់​ជូន​នូវ​ជម្រើស​បន្ថែម​ជា​ច្រើន​ទៀត យោង​ទៅ​តាម​តម្រូវ​ការ​របស់​អតិថិជន ក៏​ដូច​ជា​អ្នក​លក់​ទាំង​អស់​ដែល​ជា​ដៃគូ​របស់​យើង​ផង​ដែរ។"

 

 

ចំណែក​ឯ ប័ណ្ណ​ PayOn គឺ​ជា​ប័ណ្ណ​ទឹក​ប្រាក់​ ​ដែល​អតិថិជន​អាច​ធ្វើ​ការ​បញ្ចូល​ទឹក​ប្រាក់​បាន​ទុក​ជាមុន ដើម្បី​ធ្វើ​ការ​ទូទាត់ និង​ចាយ​វាយ​ក្នុង​ពេល​ក្រោយ ដែល​មាន​បំពាក់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា ដែល​ចាំ​បាច់​នានា ដើម្បី​ធ្វើ​ការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល។ អតិថិជន​ទាំង​អស់​ អាច​មាន​លទ្ធភាព​ទិញ និង​ធ្វើ​ការ​បញ្ចូល​ទឹក​ប្រាក់​ទៅ​ក្នុង​ប័ណ្ណ PayOn របស់​ខ្លួន​នៅ​តាម​គ្រប់​សាខា​របស់​ធនាគារ PPCBank ទាំង​អស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ ប័ណ្ណ PayOn អាច​ប្រើ​ប្រាស់​ក្នុង​ការ​ទូទាត់​ប្រាក់​បាន​ជាមួយ​គ្រប់​ភ្នាក់​ងារ​លក់ ដែល​ជា​ដៃគូ​របស់​ធនាគារ PPCBank រួម​ទាំង​ធ្វើ​ការ​បង់​ប្រាក់​ជាមួយ​នឹង​សេវាកម្ម Choice Taxi ផង​ដែរ។ ដោយ​គ្រាន់​តែ​យក​ប័ណ្ណ PayOn របស់​ខ្លួន​ដាក់​ពី​លើ​ម៉ាស៊ីន POS របស់​ធនាគារ PPCBank នៅ​រាល់​ពេល​អតិថិជន​ត្រូវ​ការ​បង់​ប្រាក់​នោះ ពួក​គេ​នឹង​ទទួល​បាន​នូវ​បទពិសោធន៍​ដែល​ថ្មី និង​មាន​ភាព​ងាយ​ស្រួល​បំផុត​ក្នុង​ការ​ទូទាត់​ដោយ​មិន​ចាំ​បាច់​រាប់​សាច់​ប្រាក់។

លោក Lee Jin Young នាយក​របស់​ធនាគារ PPCBank ទទួល​បន្ទុក​ក្នុង​ការ​គ្រប់​គ្រង​វិធីសាស្ដ្រ​ពាណិជ្ជកម្ម បាន​គូស​បញ្ជាក់​ថា "សេវាកម្ម PayOn នឹង​ជួយ​សម្រួល​ដល់​ការ​រស់​នៅ របស់​ប្រជាជន​កម្ពុជា អោយ​កាន់​តែ​សាមញ្ញ និង​មាន​ភាព​ងាយ​ស្រួល។ ហើយ​បូក​រួម​ជាមួយ​នឹង​បច្ចេកវិទ្យា NFC និង QR របស់​យើង អតិថិជន​គ្រប់​រូប​និង​ទទួល​បាន​អារម្មណ៍​រីករាយ នៅ​ក្នុង​ការ​ទិញ​ទំនិញ​ និង​សេវាកម្ម​ផ្សេងៗ ដោយ​មិន​ចាំ​បាច់​ចំណាយ​ពេល​យូរ។ លើស​ពី​នេះ​ទៅ​ទៀត នៅ​ពេល​ដែល​សេវាកម្ម PayOn ត្រូវ​បាន​ធ្វើ​ការ​រួម​បញ្ចូល​ជាមួយ​នឹង​ គណនីធនាគារ អតិថិជន​នឹង​កាន់​តែ​មាន​អារម្មណ៍​រីករាយ​ចំពោះ​ ​ផលប្រយោជន៍​ដែល​ពួក​គេ​ទទួល​បាន​ពី​ បរិស្ថាន​ដែល​ទូទាត់​ប្រាក់​តាម​ឌីជីថល និង​មិន​ចាំ​បាច់​ចាយ​ប្រាក់​សុទ្ធពិតៗ សំរាប់​ប្រតិបត្តិការ​ផ្សេងៗ​ដូច​ជា ការ​បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ ការ​ទូទាត់​ថ្លៃ​ទំនិញ និង​ការ​ប្ដូរ​ទំនិញ​ដើម្បី​ដូរ​យក​ប្រាក់វិញ​តាម​រយៈ​សេវាកម្ម PayOn និង​ទូរស័ព្ទដៃ​ដោយ​ផ្ទាល់។ អ្វី​ដែល​កាន់​តែ​អស្ចារ្យ និងពិសេស​លើស​ពី​នេះ​ទៅ​ទៀត​នោះ សេវាកម្ម PayOn ​នឹង​អាច​អនុញ្ញាតិ​អោយ​អតិថិជន ធ្វើ​ការ​ទិញ​ទំនិញតាម​ Online បាន​ដោយ​ងាយ​ស្រួល​ តាមរយៈ​កម្មវិធី​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​បាន​ដោយ​ផ្ទាល់​ថែម​ទៀត​ផង"។

ថ្មី​ៗ​នេះ​នៅ​ក្នុង​ខែ ឧសភា ធនាគារ PPCBank បាន​ដាក់​អោយ​ដំណើរ​ការ​នូវ​កម្មវិធី​ទូរស័ព្ទ​ដៃ​ដំបូង​របស់​ខ្លួន ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ការ​ធានា​នៃ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ថ្មី​ចុង​ក្រោយ​បំផុត ហើយ​ដែល​បាន​ទទួល​បាន​នូវ​មតិ​គាំទ្រ​យ៉ាង​ច្រើន​ពី​ទីផ្សារ​របស់​អ្នក​ប្រើ​ប្រាស់ ចំពោះ​លក្ខណៈ​ខុស​ប្លែក​ពី​គេ នឹង​ផ្ដល់​ភាព​ងាយ​ស្រួល​ចំពោះ​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន​។ ធនាគារ PPCBank បាន​ធ្វើ​ការ​បន្ត​នូវ​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​ខ្លួន​ជា​បន្ត​បន្ទាប់ និង​បាន​កំពុង​ធ្វើ​ការ​អភិវឌ្ឍន៍ នូវ​ឧបករណ៍​ផ្ដល់​សេវាកម្ម​ដែល​មាន​ភាព​ងាយ​ស្រួល ជូន​ដល់​អតិថិជន ទាំង​ជា​អ្នក​លក់​រាយ និង​សាជីវកម្ម​ធំៗ របស់​ខ្លួន ដោយ​មាន​ជំនឿ​ចិត្ត​យ៉ាង​មុត​មាំ​ថា នឹង​ធ្វើ​អោយ​មាន​ការ​ប្រែ​ប្រួល​ជា​វិជ្ជមាន​យ៉ាង​ខ្លាំង​ក្លា​មួយ​ ទាក់​ទង​នឹង​វិស័យ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes