Loading...
ប្រទេស​កម្ពុជា​​នឹង​ក្លាយ​ជា​ប្រទេស​​ដែល​ផលិត​ប្រេង​បាន​​ដោយ​ខ្លួន​ឯង
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ សីហា 25, 2017
ចំនួន​ទស្សនា៖ 1102 លើក

នាំ​មក​ជូន​ដោយ​៖ ផ្ដល់​ភាព​​ស្រស់​ស្អាត​ប្រកប​ដោយ​ការ​ជឿ​ជាក់​សំរាប់​អ្នក Mey GlutaShop

កាល​ពី​ថ្ងៃ​ទី២៣​ ខែ​សីហា រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​ហត្ថលេខា លើ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​នឹង​ក្រុមហ៊ុន KrisEnergy Ltd របស់​សាំង​ហ្គាពួរ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍​នូវ​ស្ថានីយ​រុក​រក​ប្រេង​ឆៅ​លើក​ដំបូង​ នៅ​ក្នុង​ដែន​ទឹក​របស់​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​អោយ​កម្ពុជា​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​មានលទ្ធភាព​ផលិត​ប្រេង​របស់​ខ្លួន​បាន​ដោយ​ខ្លួន​ឯង ក្នុង​រយៈ​ពេល​ ២៤​ខែទៅ​មុខ​ទៀត​ បន្ទាប់​ពី​គម្រោង​មួយ​នេះ​ត្រូវ​បាន​ចាប់​ផ្ដើម។

ស្ថានីយ​មួយ​នេះ គឺ​ស្ថិត​ក្នុង​ដែន​ទឹក​ប្រទេស​កម្ពុជា ហើយ​ស្ថិត​ក្នុង​ប្លុក A ក្នុង​ឈូង​សមុទ្រ​ថៃ ជា​ទី​តាំង​ដែល​ក្រុមហ៊ុន KrisEnergy មាន​គម្រោង​ក្នុង​ការ​អភិវឌ្ឍន៍​នូវ​តំបន់​ដែល​មាន​ឈ្មោះ​ថា តំបន់​អប្សរា ដែល​ស្ថិត​ក្នុង​ភាគឦសាន​នៃ​តំបន់​អភិរក្ស​មួយ​នេះ។ ហើយ​វា​គឺ​ជា​ស្ថានីយ​ដំបូង​ ក្នុង​ចំណោម​ស្ថានីយ​ដែល​មាន​សក្ដានុពល​ទាំង​ប្រាំពីរ ដែល​នឹង​ត្រូវ​សាង​សង់​ឡើង​ជា​បន្ត​បន្ទាប់។

មុន​មាន​ការ​សិក្សា​លើ​គម្រោង​មួយ​នេះ ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​គ្មាន​ផលិតកម្ម ទាក់​ទង​នឹង​ប្រេង​ឆៅ ហើយ​និង​ឧស្ម័ន​ធម្មជាតិ​ទាល់​តែ​សោះ។ កាល​ពី​ចុង​ឆ្នាំ ១៩៦៩ រដ្ឋាភិបាល​កម្ពុជា​ក្នុង​សម័យ​នោះ ​ក៏​ធ្លាប់​បាន​ផ្ដល់​សិទ្ធ​អនុញ្ញាតិ​អោយ​ក្រុមហ៊ុន​បារាំង​មួយ ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​ពី​ឱកាស​ក្នុង​ការ​សាង​សង់​ស្ថានីយ​បូម​ប្រេង​ឆៅ​នេះ​ផង​ដែរ ដែល​ស្ថិត​នៅ​ក្នុង​ដែន​ទឹក​របស់​ខ្លួន ក្នុង​ឈូង​សមុទ្រ​ថៃ។ រហូត​មក​ដល់​ឆ្នាំ ១៩៧២ គ្មាន​ទី​តាំង​ប្រេង​ឆៅ​ណា​មួយ​ត្រូវ​បាន​រក​ឃើញ​នោះ​ទេ ហើយ​ការ​រុក​រក​ប្រេង​ក៏​ត្រូវ​បាន​រំសាយ​ចោល នៅ​ពេល​ដែល​សាធារណរដ្ឋ​ខ្មែរ ត្រូវ​បាន​ធ្លាក់​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្មែរ​ក្រហម​នៅ​ក្នុង​ឆ្នាំ ១៩៧៥។

ទោះ​បី​ជា​បែប​ណា របក​គំឃើញ​ថ្មី​ពី​ប្រភព​ប្រេង​ឆៅ និង​ឧស្ម័ន​ធម្មជាតិ​នៅ​ក្នុង​ឈូង​សមុទ្រ​ថៃ និង​សមុទ្រ​ចិន​ខាង​ត្បូង បាន​បំផុស​នូវ​ការ​ចាប់​អារម្មណ៍​ជា​ថ្មី ក្នុង​ការ​រុក​រក​ប្រេង​ក្នុង​ដែន​ទឹក​របស់​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​ពេល​ដែល​ដែន​ទឹក​របស់​ប្រទេស​កម្ពុជា​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ដែន​ទឹក របស់​ប្រទេស​ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ដែល​ត្រូវ​បាន​គេ​ដឹង​ថា សុទ្ធតែ​ជា​ប្រភព​ដែល​សម្បូរ​ទៅ​ដោយ​ប្រេង។

ទោះ​បី​ជា​បែប​ណា ប្រភព​របស់​ប្រេង​ដែល​ស្ថិត​ក្នុង​ប្លុក​ A គឺ​មាន​ចំនួន​តិចតួច ហើយ​មាន​នៅ​តាម​ទីតាំង​ឆ្ងាយៗ​ពី​គ្នា ដែល​តម្រូវ​អោយ​មាន​នូវ​ការ​ចំណាយ​ពេល​វេលា ក៏​ដូច​ជា​ថវិកា​ច្រើន​ដើម្បី​ធ្វើ​ការ​សាង​សង់​អោយ​បាន​ពេញ​លេញ នេះ​បើ​យោង​តាម​សំដី​របស់​អ្នក​នាំពាក្យ​របស់ក្រុមហ៊ុន KrisEnergy។ មូល​ហេតុ​នេះ​បាន​តម្រូវ​អោយ​ក្រុមហ៊ុន ត្រូវ​ធ្វើ​ការ​អនុវត្ត​នូវ​ការ​សាង​សង់​ជា​ដំណាក់​កាល និង​ដោយ​ប្រុង​ប្រយ័ត្ន ហើយ​បាន​ធ្វើ​ការ​កត់​សម្គាល់ថា "វា​គឺ​ពិត​ជា​មិន​អាច​បញ្ជាក់​បាន​ច្បាស់​លាស់​នោះ​ទេ ពី​ស្ថេរភាព​នៃ​ការ​ផលិត​ ការ​ស្ដុក​ទុក ក៏​ដូច​ជា​លទ្ធភាព​ពាណិជ្ជកម្ម​ ក្នុង​រយៈ​ពេល​យូរ​បាន​ឡើយ"។

បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​ក៏​កំពុង​តែ​ធ្វើ​ការ​ស្វែង​រក នូវ​ដៃគូ​ដើម្បី​ធ្វើ​ការ​បណ្ដាក់​ទុននៅ​ក្នុង​គម្រោង​មួយ​នេះ​ផង​ដែរ ខណៈ​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​បាន​រំពឹង​ថា នឹង​អាច​ស្វែង​រក​ថវិកា​បាន​ចំនួន​ប្រមាណ​ជាង ៥០០​លាន​ដុល្លា ពី​តម្លៃ​ពន្ធ និង​ភាគ​រយ​ពី​គម្រោង​មួយ​នេះ​ផង​ដែរ។

បើ​យោង​ទៅ​តាម​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​កម្ពុជា ឯកឧត្ដម អូន​ ពន្ធមុន្នីរ័ត្ន បាន​មាន​ប្រសាសន៍​ថា តំបន់​ដែល​ត្រូវ​បាន​សិក្សា​និង​រុក​រក​ក្នុង​ដំណាក់​កាល​ដំបូង នឹង​អាច​ផ្គត់​ផ្គង់​ប្រេង​បាន​ប្រហែល ៣០លាន​បារ៉ែល ក្នុង​រយៈ​ពេល​ ៩​ឆ្នាំ។ ឯកឧត្ដម ក៏​បាន​សន្យា​ដែរ​ថា ​នឹង​មិន​ព្រម​អោយ​ប្រទេស​កម្ពុជា​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​ពឹង​ផ្អែក​ទាំង​ស្រុង​តែ​ទៅ​លើ​សេដ្ឋកិច្ច​ដែល​បាន​ពី​ការ​ផលិត​ប្រេង​តែ​មួយ​មុខ​នោះ​ទេ ហើយ​ក៏​បាន​បញ្ជាក់​ដែរ​ថា ចំណូល​ដែល​បាន​មក​ពី​ការ​រុក​រក​ប្រេង នឹង​ត្រូវ​យក​ទៅ​វិនិយោគ​ក្នុង​ ការ​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ជម្រុញ​ដល់​ការ​រីក​ចម្រើន​ក្នុង​ប្រទេស​កម្ពុជា៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes