Loading...
មក​ស្គាល់​សមាជិក​ទាំង​ ៤រូប​ របស់​ក្រុម​ចម្រៀង BLACKPINK ទាំង​អស់​គ្នា
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ សីហា 25, 2017
ចំនួន​ទស្សនា៖ 4946 លើក

នាំ​មក​ជូន​ដោយ​៖ ផ្ដល់​ភាព​​ស្រស់​ស្អាត​ប្រកប​ដោយ​ការ​ជឿ​ជាក់​សំរាប់​អ្នក Mey GlutaShop

ក្រុម​ចម្រៀង BLACKPINK គឺ​រួម​មាន​សមាជិក​ទាំង​អស់​ចំនួន​ ៤​នាក់​គឺ ជេនី(Jennie) លីហ្សា(Lisa) ជីហ៊្សូ(Jisoo) និង រ៉ូស(Rosé)។ ក្រុម​ចម្រៀង​មួយ​នេះ​បាន​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​កូរ៉េ​ ក្នុង​ថ្ងៃ​ទី ៨ ខែ​សីហា ឆ្នាំ​២០១៦ ហើយ​ជ្រក​នៅ​ក្រោម​ផលិតកម្ម YG Entertainment។

សំរាប់​ថ្ងៃ​នេះ ​​ សូម​ធ្វើ​ការ​ណែនាំ​ និង​បង្ហាញ​ពត៌មាន​មួយ​ចំនួន​ទាក់​ទង​នឹង​សមាជិក​ទាំង​ ៤នាក់ របស់​ក្រុម​ចម្រៀង​មួយ​នេះ អោយ​ប្រិយ​មិត្ត​បាន​ដឹង​ដូច​ខាង​ក្រោម៖

 

១) ជីហ៊្សូ(Jisoo)

ពត៌មាន​ផ្ទាល់​ខ្លួន

  • ឈ្មោះសិល្បៈ៖ ជីហ៊្សូ / Jisoo / 지수
  • ឈ្មោះកំណើត៖ គីម ជីហ៊្សូ / Kim Ji Soo / 김지수
  • តួនាទីក្នុងក្រុម៖ អ្នកច្រៀង និង អ្នក​តំណាង​ក្រុម
  • ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​១៩៩៥
  • ទីកន្លែង​កំណើត៖ ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង
  • កម្ពស់៖ ១,៦២ ម៉ែត្រ
  • ទម្ងន់៖ ៤៥ គ.ក
  • ក្រុម​ឈាម៖ A

ពត៌មាន​ផ្សេង​ទៀត

  • នាង​ជាកូន​ស្រី​ពៅ​ ហើយ​មាន​បងស្រី​ម្នាក់ និង​បង​ប្រុស​ម្នាក់
  • មុន​ក្លាយ​ជា​តារា​ចម្រៀង​អាជីព នាង​បាន​ធ្វើ​ការ​ហ្វឹក​ហាត់​អស់​រយៈ​ពេល​ ៥​ឆ្នាំ (ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០១១)
  • នាង​ជា​សមាជិក​ទី​ ៣ ​នៅ​ក្នុង​ក្រុម​ដែល​ផលិតកម្ម​ធ្វើ​ការ​ផ្សព្វផ្សាយ
  • នាង​អាច​និយាយ​ភាសា កូរ៉េ ចិន និង​ជប៉ុន
  • នាង​អាច​ស្ដាប់​ និង​យល់​ភាស​អង់គ្លេស​បាន ប៉ុន្តែ​នាង​មាន​ភាព​អៀន​ខ្មាស់ ​និង​ភ័យ​ខ្លាច​ក្នុង​ការ​និយាយ​
  • ឆ្នាំ​កំណើត​របស់​នាង​ក្នុង​ហោរាសាស្ដ្រ​ចិន​គឺ ​នាង​មាន​ឆ្នាំ​ ច
  • នាង​អាច​លេង​ស្គរ និង​ព្យ៉ាណូ​បាន
  • យោង​តាម​សមាជិក​នៅ​ក្នុង​ក្រុម នាង​ជា​មនុស្ស​ដែល​តែង​តែ​លើក​ទឹក​ចិត្ត​ និង​បង្ក​ភាព​សប្បាយ​រីករាយ​ដល់​សមាជិក​ដទៃ​ទៀត
  • នាង​ចូល​ចិត្ត​តុក្កតា Pikachu
  • នាង​ចេះ​តៃក្វាន់​ដូ (កម្រិត​ដំបូង)
  • នាង​ចូល​ចិត្ត​អាហារ​គ្រប់​ប្រភេទ លើក​លែង​តែ​គ្រឿង​ក្នុង
  • មនុស្ស​ប្រុស​ដែល​នាង​ចូល​ចិត្តគឺ​ជា​បុរស ដែល​គួរ​ស្រលាញ់ និង​ស្លូតបូត ហើយ​ជាពិសេស​អាច​មើល​ថែ​នាង​បាន

 

២) ជេនី(Jennie)

ពត៌មាន​ផ្ទាល់​ខ្លួន

  • ឈ្មោះសិល្បៈ៖ ជេនី / Jennie
  • ឈ្មោះកំណើត៖ គីម ជេនី / Jennie Kim / 제니김
  • តួនាទីក្នុងក្រុម៖ អ្នករ៉េប និង ច្រៀង
  • ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​១៩៩៦
  • ទីកន្លែង​កំណើត៖ ប្រទេស​កូរ៉េ​ខាង​ត្បូង
  • កម្ពស់៖ ១,៦៣ ម៉ែត្រ
  • ទម្ងន់៖ ៥០ គ.ក
  • ក្រុម​ឈាម៖ B

ពត៌មាន​ផ្សេង​ទៀត

  • នាង​បាន​បញ្ចប់​ការ​សិក្សា​ពី​សាកល​វិទ្យាល័យ ACG Parnell ក្នុង​ប្រទេស​នូវែលសេឡង់
  • នាង​ជា​កូន​ស្រី​ទោល
  • មុន​ក្លាយ​ជា​តារា​ចម្រៀង​អាជីព នាង​បាន​ធ្វើ​ការ​ហ្វឹក​ហាត់​អស់​រយៈ​ពេល​ជិត​ ៦​ឆ្នាំ (ចាប់​ពី​ខែ​សីហា ឆ្នាំ​២០១០)
  • នាង​ជា​សមាជិក​ទី​ ១ ​នៅ​ក្នុង​ក្រុម​ដែល​ផលិតកម្ម​ធ្វើ​ការ​ផ្សព្វផ្សាយ
  • ឈ្មោះ​ក្រៅ​របស់​នាង​នៅ​ក្នុង​ក្រុមហ៊ុន​គឺ ព្រះនាង​របស់​ផលិតកម្ម YG
  • ឈ្មោះ​ក្រៅ​របស់​នាង​មួយ​ទៀត​គឺ "Human Gucci" ពី​ព្រោះ​នាង​ចូល​ចិត្ត​ប្រើ​ប្រាស់​ផលិតផល​ដែល​មាន​ម៉ាក Gucci
  • នាង​អាច​និយាយ​ភាសា កូរ៉េ ជប៉ុន និង​អង់គ្លេស
  • ឆ្នាំ​កំណើត​របស់​នាង​ក្នុង​ហោរាសាស្ដ្រ​ចិន​គឺ ​នាង​មាន​ឆ្នាំ​ កុរ
  • ឧបករណ៍​តន្ដ្រី​ដែល​នាង​អាច​លេង​បាន​មាន ​ព្យ៉ាណូ និង​ខ្លុយ
  • នាង​ចូល​ចិត្ត​ការ៉េម​រសជាតិ​ទឹកដោះ​គោ​បំផុត
  • អាហារ​ដែល​នាង​ចូល​ចិត្ត​គឺ អាហារ​កូរ៉េ
  • បុរស​ដែល​នាង​ចូល​ចិត្ត​គឺ​ជា​បុរស​ដែល​មាន​ភាព​ស៊ិចស៊ី និង​ជា​បុរស​ដែល​ឧស្សាហ៍​ព្យាយាម​នៅ​ក្នុង​ការ​ងារ

 

៣) រ៉ូស(Rosé)

ពត៌មាន​ផ្ទាល់​ខ្លួន

  • ឈ្មោះសិល្បៈ៖ រ៉ូស / ROSÉ
  • ឈ្មោះកំណើត៖ ផាក ឈែយ៉ង់ / Park Chae Young / 박채영
  • ឈ្មោះ​អង់គ្លេស៖ Roseanne Park
  • តួនាទីក្នុងក្រុម៖ អ្នកច្រៀង និង​ រាំ
  • ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​១៩៩៧
  • ទីកន្លែង​កំណើត៖ ប្រទេស​នូវែលសេឡង់
  • កម្ពស់៖ ១,៦៨ ម៉ែត្រ
  • ទម្ងន់៖ ៤៦ គ.ក
  • ក្រុម​ឈាម៖ B

ពត៌មាន​ផ្សេង​ទៀត

  • នាង​មាន​ដើម​កំណើត​កូរ៉េ ក៏​ប៉ុន្តែ​នាង​បាន​ចាប់​កំណើត​ក្នុង​ទីក្រុង Aucklan ប្រទេស​នូវែល​សេឡង់ ហើយ​ក្រោយ​មក​បាន​ផ្លាស់​ទៅ​រស់​នៅ​ក្នុង​ទី​ក្រុង Melbourne ប្រទេស​អូស្ដ្រាលី និង​បាន​ចូល​រៀន​ក្នុង​សាកល​វិទ្យាល័យ Canterbury Girls Secondary College
  • នាង​បង​ស្រី​ម្នាក់​ឈ្មោះ Alice
  • នាង​បាន​ត្រលប់​ចូល​មក​ប្រទេស​កូរ៉េ​ ក្នុង​ឆ្នាំ​២០១២
  • នាង​ជា​សមាជិក​ចុង​ក្រោយ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ក្រុមហ៊ុន
  • ពេល​ដែល​ផលិតកម្ម​ YG ទៅ​ធ្វើ​ការ​ជ្រើសរើស​អ្នក​សិល្បៈ​ក្នុង​ប្រទេស អូស្ដ្រាលី នាង​ក៏​បាន​ចូល​ប្រលង ហើយ​ជាប់​ចំណាត់​ថ្នាក់​ទី​មួយ
  • នាង​អាច​និយាយ​ភាសា កូរ៉េ អង់គ្លេស និង​ជប៉ុន
  • ឆ្នាំ​កំណើត​របស់​នាង​ក្នុង​ហោរាសាស្ដ្រ​ចិន​គឺ ​នាង​មាន​ឆ្នាំ​ ឆ្លូវ
  • មុន​ក្លាយ​ជា​តារា​ចម្រៀង​អាជីព នាង​បាន​ធ្វើ​ការ​ហ្វឹក​ហាត់​អស់​រយៈ​ពេល​ ៤​ឆ្នាំ ២​ខែ (ចាប់​ពី​ខែ​ឧសភា ឆ្នាំ​២០១២)
  • មុន​ក្លាយ​ជា​តារាចម្រៀង នាង​ធ្លាប់​ធ្វើ​ជា​អ្នក​លើក​ទឹក​ចិត្ត​កីឡា (cheerleader) នៅ​ក្នុង​ប្រទេស​ អូស្ដ្រាលី
  • នាង​អាច​លេង​ហ្គីតា និង​ ព្យ៉ាណូ​បាន
  • នាង​ជា​មនុស្ស​ដែល​ប្រើ​ដៃ​ឆ្វេង
  • ម្ហូប​កូរ៉េ​ដែល​នាង​ចូល​ចិត្ត​គឺ ស៊ុបគីមឈី ប៉ុន្តែ​នាង​មិន​ចូល​ចិត្ត​ ខ ជើង​ជ្រូកទេ
  • ទម្លាប់​ដែល​នាង​ចូល​ចិត្ត​គឺ ការ​លេង​ហ្គីតា គូររូប និង​ជិះកង់
  • នាង​ចូល​ចិត្ត​អោយ​គេ​ហៅ​ឈ្មោះ​ពិត ជាជាង​ឈ្មោះ​សិល្បៈ​របស់​នាង
  • បុរស​ដែល​នាង​ចូល​ចិត្ត​គឺ​ជា​បុរស​ដែល​គួរ​អោយ​ស្រលាញ់ មាន​ចិត្ត​ល្អ និង​សំលេង​ពិរោះ

 

៤) លីហ្សា(Lisa)

ពត៌មាន​ផ្ទាល់​ខ្លួន

  • ឈ្មោះសិល្បៈ៖ លីហ្សា / Lisa
  • ឈ្មោះកំណើត៖ ប៉្រានប៉រិយា មនោបាន / Pranpriya Manoban / ปราณปริยา มโนบาล
  • តួនាទីក្នុងក្រុម៖ អ្នក​ច្រៀង រាំ និង​រ៉េប
  • ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ថ្ងៃ​ទី​២៧ ខែ​មិនា ឆ្នាំ​១៩៩៧
  • ទីកន្លែង​កំណើត៖ ទីក្រុង​បាកកក ប្រទេស​ថៃ
  • កម្ពស់៖ ១,៦៧ ម៉ែត្រ
  • ទម្ងន់៖ ៤៦ គ.ក
  • ក្រុម​ឈាម៖ O

ពត៌មាន​ផ្សេង​ទៀត

  • នាង​ជា​កូន​ស្រី​ទោល
  • នាង​មាន​ឪពុក​ក្រោយ​ ដែល​ជា​ចុងភៅ​ជនជាតិ​ស្វីស​ក្នុង​ប្រទេស​ថៃ គាត់​មាន​ឈ្មោះ​ថា Marco Brueschweiler
  • ឈ្មោះពី​កំណើត​របស់​នាង​គឺ ប៉្រានប៉រិយា ដែល​ក្រោយ​មក​ត្រូវ​បាន​ប្ដូរ​ទៅ​ជា ឡាលីហ្សា តាម​ការ​ណែនាំ​របស់​គ្រូ​ទាយ​មួយ​រូប
  • នាង​ជា​ជន​ជាតិ​ថៃ​តែ​ម្នាក់​គត់​ដែល​ត្រូវ​បាន​ជ្រើស​រើស​ក្នុង​ប្រទេស​ថៃ តាម​រយៈ​កម្មវិធី YG Auditon ក្នុង​ឆ្នាំ​២០១០
  • នាង​ជា​មិត្តភក្ដ​ពី​ក្មេង​របស់​ Bambam សមាជិក​ក្រុម GOT7 ពី​ព្រោះ​ពួក​គេ​ជា​សមាជិក​របស់​ក្រុម​រាំ We Zaa Cool ក្នុង​ប្រទេស​ថៃ
  • មុន​ក្លាយ​ជា​តារា​ចម្រៀង​អាជីព នាង​បាន​ធ្វើ​ការ​ហ្វឹក​ហាត់​អស់​រយៈ​ពេល​ ៥​ឆ្នាំ ៣​ខែ (ចាប់​ពី​ខែ​មេសា ឆ្នាំ​២០១១)
  • នាង​បាន​ក្លាយ​ជា​អ្នក​ហ្វឹក​ហាត់​ កំឡុង​ពេល​នាង​រៀន​ថ្នាក់​វិទ្យាល័យ ហើយ​បាន​ផ្លាស់​ប្ដូរ​មក​រស់​នៅ​ក្នុង​ ប្រទេស​កូរ៉េ​ចាប់​តាំង​ពី​ពេល​នោះ​មក
  • នាង​ជា​សមាជិក​ទី​ ២ ​នៅ​ក្នុង​ក្រុម​ដែល​ផលិតកម្ម​ធ្វើ​ការ​ផ្សព្វផ្សាយ
  • នាង​អាច​និយាយ​ភាសា កូរ៉េ អង់គ្លេស ជប៉ុន និង​ថៃ
  • ឆ្នាំ​កំណើត​របស់​នាង​ក្នុង​ហោរាសាស្ដ្រ​ចិន​គឺ ​នាង​មាន​ឆ្នាំ​ ឆ្លូវ
  • ឈ្មោះ​ក្រៅ​របស់​នាង​ក្នុង​ប្រទេស​ថៃ​គឺ "ព្រះនាង​របស់​ថៃ"
  • សមាជិក​ក្នុង​ក្រុម​របស់​នាង​និយាយ​ថា នាង​ជា​មនុស្ស​ដែល​ចូល​ចិត្ត​លេង​ច្រើន ហើយ​រពឹស​ណាស់​នៅ​ខាង​ក្រៅ​ឆាក
  • អាហារ​ដែល​នាង​ចូល​ចិត្ត​បំផុត​គឺ ដំឡូង​បំពង
  • នាង​ចូល​ចិត្ត​គ្រឿង​សំអាង​បំផុត
  • នាង​អាច​លេង​ Ukulele បាន
  • ម្ហូប​កូរ៉េ​ដែល​នាង​ចូល​ចិត្ត​គឺ Gamjatang (សម្ល​ឆ្អឹង​ជំនីហឹរ)
  • បុរស​ដែល​នាង​ចូល​ចិត្ត​គឺ​ជា​មនុស្ស​ប្រុស​ដែល​គួរ​អោយ​ស្រលាញ់ និង​ជា​មនុស្ស​ប្រុស​ដែល​ចាស់​ជាង​រូប​នាង តែ​ក៏​មិន​មែន​ចាស់​ជាង​ខ្លាំង​ពេក​នោះ​ដែរ។ មូល​ហេតុ​ដែល​នាង​ចូល​ចិត្ត​បុរស​មាន​វ័យ​ច្រើន​ជាង​នាង ព្រោះ​នាង​គិត​ថា បុរស​ប្រភេទ​នោះ​អាច​មើល​ថែ​នាង​បាន៕

 


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes