Loading...
ការ​ដេញ​តាម​សុភមង្គល និង​មិន​ធ្វើ​អោយ​យើង​រីករាយ​បាន​នោះ​ទេ
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ កក្កដា 19, 2017
ចំនួន​ទស្សនា៖ 1361 លើក

នាំ​មក​ជូន​ដោយ​៖ ផ្ដល់​ភាព​​ស្រស់​ស្អាត​ប្រកប​ដោយ​ការ​ជឿ​ជាក់​សំរាប់​អ្នក Mey GlutaShop

នៅ​ពេល​ដែល​និយាយ​ពី​រឿង​សុភមង្គល មនុស្ស​គ្រប់​រូប​តែង​តែ​គិត​ថា វា​គឺ​ជា​ការ​ដែល​យើង​ទទួល​បាន​នូវ​ភាព​សប្បាយ​រីក​រាយ​គ្រប់​ពេល​វេលា ហើយ​ជា​រៀង​រាល់​ថ្ងៃ និង​រៀង​រាល់​វិនាទី ដោយ​មិន​មាន​ភាព​អវិជ្ជមាន​ណា​មួយ​ឡើយ។ ហើយ​មនុស្ស​គ្រប់​ៗ​រូប​តែង​តែ​ធ្វើ​ការ ដេញ​តាម​នូវ​និយម​ន័យ​នៃ​ពាក្យ​សុភមង្គល​មួយ​នេះ នឹង​ចាត់​ទុក​វា​ធ្វើ​ជា​ គោល​ដៅ​ថែម​ទៀត​ផង ហើយ​ជានិច្ច​កាល​តែង​តែង​ព្យាយាម​គេច និង​ជៀស​វាង​ពី​អ្វី​គ្រប់​បែប​យ៉ាង​ដែល​ព្យាយាម​ចូល​មក​បំផ្លាញ​អត្ថន័យ​នៃ​ពាក្យ​សុភមង្គល​មួយ​នេះ។

ក៏​ប៉ុន្តែ​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ទៅ​ ដែល​ធ្លាប់​បាន​សួរ​ខ្លួន​ឯង​ទេ​ថា តើ​ពាក្យ​ សុភមង្គល ដែល​គ្រប់​គ្នា​តែង​តែ​ចង់​បាន​នេះ​ តើ​អត្ថន័យ​ពិត​របស់​វា​គឺ​ជា​អ្វី? តាម​ពិត​វា​ប្រៀប​បី​ដូច​ជា​មុខ​ម្ហូប​ដែល​អ្នក តែង​តែ​ចូល​ចិត្ត​ញ៉ាំ​អញ្ចឹង មិន​ប្រាកដ​ថា​នៅ​ពេល​ដែល​អ្នក​ទទួល​ទាន​វា​ច្រើន​ពេក វា​នឹង​កាន់​តែ​ធ្វើ​អោយ​អ្នក​ចូល​ចិត្ត​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ ប្រសិន​បើ​យូរ​ៗម្ដង ទើប​អ្នក​មាន​ឱកាស​បាន​ញ៉ាំ​វា​វិញ​ នោះ​ទើប​ធ្វើ​អោយ​អ្នក​កាន់​តែ​ចូល​ចិត្ត​ នឹង​ខំ​ញ៉ាំ​វា​អោយ​ទាល់​តែ​អស់។ ដូច្នេះ​អ្វី​ដែល​ ​​ ចង់​និយាយ​នោះ​គឺ អាហារ​ដែល​អ្នក​ចូល​ចិត្ត​មិន​បាន​ធ្វើ​អោយ​អ្នក​រីករាយ​នោះទេ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​អោយ​អ្នក​រីករាយ​ពិត​ប្រាកដ​នោះ​គឺ ​ជា​តម្លៃ​ដែល​អ្នក​គិត​ថា​ខ្លួន​ឯង​នឹង​ទទួល​បាន នៅ​ពេល​ដែល​បាន​ញ៉ាំ​វា​តែ​ប៉ុណ្ណោះ។ ហើយ​សំរាប់​សុភមង្គល​ ក៏​មាន​ន័យ​ដូច​គ្នា។

សូម​ចង​ចាំ​ថា មាន​តែ​បទ​ពិសោធន៍​ពី​ការ​ទទួល​បាន​នូវ​ទុក្ខសោក​ប៉ុណ្ណោះ ទើប​ធ្វើ​អោយ​ខ្លួន​យើង​យល់​ច្បាស់​ពី​អ្វី​ទៅ​ដែល​ជា​សុភមង្គល និង​ភាព​រីក​រាយ​ពិត​ប្រាកដ។ ខាង​ក្រោម​នេះ​ ​​ មាន​៤​ចំណុច​ ចង់​ចែក​រំលែក​ទៅ​ដល់​ប្រិយមិត្ត ដើម្បី​ធ្វើ​ការ​ស្វែង​យល់​ពី​ពាក្យ​សុភមង្គល និង​ភាព​រីករាយ​ទាំង​អស់​គ្នា៖

 

១) ការ​សន្មត​ថា​ មនុស្ស​គ្រប់​គ្នា​គឺ​តែង​តែ​រីក​រាយ​ជានិច្ច​ និង​មិន​ចេះ​មាន​បញ្ហា​សោះ​នោះ គឺ​ជា​ការ​យល់​ច្រឡំ​ដ៏​ធំ​បំផុត​ពាក់ព័ន្ធ​នឹង អត្ថន័យ​របស់​ពាក្យ​សុភមង្គល

មាន​មនុស្ស​ខ្លះ​បាន​មើល​ឃើញ​ពី​មនុស្ស​ជា​ច្រើន​ ដែល​មាន​ជីវិត​ដ៏​ល្អ​អស្ចារ្យ ហើយ​ក៏​សន្មត​ថា​ពួកគេ​ទាំង​នោះ​គឺ​មាន​ភាព​សប្បាយ​រីក​រាយ​គ្រប់​ពេល​វេលា (ជា​ពិសេស​សម្រាប់​អ្នក​សិល្បៈ)។ ចំណុច​នេះ​ ​​ ហ៊ាន​អះអាង​ថា គ្មាន​មនុស្ស​ណា​ម្នាក់​ដែល​អាច​រីក​រាយ​បាន​រៀង​រាល់​ថ្ងៃ ហើយ​មិន​ចេះ​មាន​បញ្ហា​នោះ​ទេ គ្រាន់​តែ​ពេល​ខ្លះ​មនុស្ស​ទាំង​អស់​នោះ ព្យាយាម​សម្ដែង​នូវ​ភាព​រីក​រាយ​ក្លែង​ក្លាយ​ចេញ​មក​ ក៏​ព្រោះ​តែ​ដើម្បី​ការ​ងារ​របស់​ពួកគេ​តែ​ប៉ុណ្ណោះ ​ហើយ​ជួន​កាល​ក្នុង​ជីវិត​របស់​ពួកគេ​ គឺ​ជួប​ប្រទះ​នូវ​បញ្ហា​ដែល​ធ្ងន់​ធ្ងរ​ជាង​មនុស្ស​ទូ​ទៅ​ផង​ក៏​មិន​ដឹង។ ការ​យល់​ច្រឡំ​បែប​នេះ គឺ​កើត​ឡើង​មក​បាន​ក៏​ដោយ​សារ​តែ ចាប់​តាំង​ពី​កុមារភាព​របស់​មនុស្ស​ម្នាក់ៗ ពួក​គេ​ត្រូវ​បាន​បង្រៀន​អោយ​មាន​គំនិត​ក្នុង​ការ ស្វែង​រក​នូវ​សុភមង្គល​ដែល​មិន​ចេះ​សាបសូន្យ ចេញ​ពី​សៀវភៅ​រឿង​ព្រេង និង​ខ្សែ​ភាព​យន្ដ​នានា។ ហើយ​សម្រាប់​នៅ​លើ​បណ្ដាញ​សង្គម​វិញ យើង​តែង​សង្កេត​ឃើញ​ថា មនុស្ស​ស្ទើរ​តែ​ទាំង​អស់ ​ព្យាយាម​ចែក​រំលែក​តែ​អ្វី​ដែល​ជា​ចំណុច​ល្អ​បំផុត​ ចេញ​ពី​ជីវិត​ពិត​របស់​ពួកគេ​ប៉ុណ្ណោះ។ ហេតុ​ដូច​នេះ​ហើយ ទើប​បាន​ជា​មិន​មាន​មនុស្ស​ច្រើន​ទេ ដែល​បាន​យល់​ច្បាស់​ពី​អត្ថន័យ​ពិត​ប្រាកដ​របស់​ពាក្យ​សុភមង្គល នេះ​ក៏​ដោយ​សារ​តែ​ទស្សនៈ​ខុស​ឆ្គង​ដែល​មាន​នៅ​ជុំវិញ​ខ្លួន​របស់​យើង​បែប​នេះ​ប៉ុណ្ណោះ។

 

២) នៅ​ក្នុង​ជីវិត​ពិត​យើង​ត្រូវ​ដឹង​ថា​ អ្វី​គ្រប់​យ៉ាង​គឺ​មិន​អាច​ ល្អ​អស្ចារ្យ​ ១០០% ឬ​មិន​មាន​ផល​វិបាក​ ហើយ​និង​ ​ត្រូវ​ជួប​ប្រទះ​នូវ​បញ្ហា​ខ្លះ​ជាក់​ជា​មិន​ខាន

នៅ​លើ​លោក​យើង​នេះ​គ្មាន​នរណា​ម្នាក់​ដែល​មាន​ ជីវិត​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ ទោះ​បី​ជា​អ្នក​សិល្បៈ​ដែល​លេច​ធ្លោ ឬ​សូម្បី​តែ​មហាសេដ្ឋី​ពិភព​លោក​ដែល​ ជោគជ័យ​ជាង​គេ​ក៏​ដោយ ពី​ព្រោះ​មនុស្ស​គ្រប់​គ្នា​គឺ តែង​តែ​មាន​នូវ​ការ​ប្រឈម​និង​បញ្ហា​របស់​ពួកគេ​រៀងៗ​ខ្លួន។

នៅ​ពេល​ដែល​យើង​ជួប​ប្រទះ​ ​ជាមួយ​នឹង​បញ្ហា ឬ​ភាព​អវិជ្ជមាន​នៅ​ក្នុង​ជីវិត គួរ​កុំ​ផ្ដោត​អារម្មណ៍​លើ​បញ្ហា​ខ្លាំង​ពេក ហើយ​ត្រូវ​គិត​ថា​គ្រប់​បញ្ហា​គឺ​ជា​ផ្នែក​មួយ​របស់​ជីវិត​យើង ហើយ​បើ​ជីវិត​មិន​ធ្លាប់​ជួប​នឹង​បញ្ហា ក៏​យើង​មិន​អាច​មាន​ការ​អភិវឌ្ឍន៍​ទៅ​មុខ​បាន​ដែរ។

ជាជាង​ការ​ផ្ដោត​អារម្មណ៍​ខ្លាំង​ទៅ​លើ​បញ្ហា អ្នក​គួរ​តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ផ្នែក​វិជ្ជមាន​ផ្សេង​ទៀត​ ដែល​កើត​មាន​ក្នុង​ជីវិត​របស់​អ្នក ទើប​ជា​ការ​ប្រសើរ។ ​សាក​គិត​ពី​រឿងរ៉ាវ​នានា​ដែល​បាន​កើត​ឡើង ក្នុង​ជីវិត​របស់​អ្នក​តាំង​ពី​អតីតកាល​មក អ្នក​ប្រាកដ​ជា​យល់​ថា​ បញ្ហា​ដែល​អ្នក​ធ្លាប់​តែ​គិត​ថា​ជា​រឿង​រ៉ាវ​ធំ ហើយ​មិន​អាច​ដោះ​ស្រាយ​បាន ប៉ុន្តែ​នៅ​ទី​បំផុត​ឆ្លង​តាម​ពេល​វេលា​កន្លង​មក​នេះ អ្នក​នៅ​តែ​អាច​ឆ្លង​ពួក​វា​ផុត ហើយ​បើ​គិត​ឡើង​វិញ​វា​គឺ​សុទ្ធតែ​ជា​បញ្ហា​តូច​តាច​ប៉ុណ្ណោះ។

 

៣) កុំបង្ខំ​ខ្លួន​ឯង ហើយ​ព្យាយាម​ដោយ​ធ្វើ​ខ្លួន​ដូច​សប្បាយចិត្ត

វាគឺ​ជា​រឿង​ធម្មតា​ ដែល​មនុស្ស​យើង​ម្នាក់​ៗ​ តែង​តែ​ចង់​មាន​អារម្មណ៍​រីករាយ​គ្រប់​ពេល​វេលា ដូច្នេះ​តើ​យើង​អាច​ធ្វើ​អ្វី​បាន? ជា​ដំបូង​ត្រូវ​លះបង់​នូវ​ជំនឿ​ដែល​ថា ជីវិត​ដែល​ Perfect គឺ​ជា​ជីវិត​ដែល​មាន​សុភមង្គល។ សម្រាប់​ខ្លួន​ ​​ ​ផ្ទាល់​វិញ ប្រសិន​បើ​អ្វីៗ​គ្រប់​បែប​យ៉ាង​គឺ​សុទ្ធតែ​ល្អ​នោះ វាគឺ​ពិត​ជា​គួរ​អោយ​ធុញ​ទ្រាន់ និង​វេទនា​ផ្លូវ​ចិត្ត​ខ្លាំង​ណាស់។ ការ​ឆ្លង​កាត់​នូវ​បទ​ពិសោធន៍​មិន​ល្អ និង​រឿង​រ៉ាវ​ឈឺ​ចាប់​ផ្សេង​ៗ​នៅ​ក្នុង​ជីវិត​របស់​យើង​ទាំង​អស់​ គឺ​ជា​អ្វី​ដែល​ជម្រុញ​ខ្លួន​យើង អោយ​ធ្វើ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​មនុស្ស​ជុំ​វិញ​ខ្លួន​ និង​អ្នក​ដទៃ​ដែល​ត្រូវ​ឆ្លង​កាត់​បទពិសោធន៍​ឈឺ​ចាប់​បែប​នោះ​ដូច​យើង​ដែរ។ ហើយ​ប្រសិន​បើ​ជីវិត​មនុស្ស​ម្នាក់​ៗ​គឺសុទ្ធ​តែ Perfect នោះ​ នោះ​មនុស្ស​យើង​ម្នាក់​ៗ ​នឹង​មិន​អាច​យល់​ពី​ចិត្ត​គ្នា​បាន​នោះ​ទេ ហើយ​យើង​ក៏​មិន​អាច​រីក​ចំរើន​ និង​អភិវឌ្ឍន៍​ទៅ​មុខ​បាន​ដែរ។

ដើម្បី​ទទួល​បាន​នូវ​ភាព​រីករាយ សូម​បញ្ឈប់​នូវ​ការ​ដេញ​តាម​អ្វី​ដែល​អ្នក​យល់​ថា​ជា​សុភមង្គល​ជា​និរន្ដន៍។ អ្វី​ដែល​ ​​ ចង់​និយាយ​នោះ​គឺ ទទួល​យក​ពាក្យ​ថា ជីវិត​គឺ​តែង​តែ​មាន​ឡើង​មាន​ចុះ មាន​ការ​លំបាក​និង​ការ​សប្បាយ​រីក​រាយ។ ហើយ​ត្រូវ​តែ​ទទួល​ស្គាល់​ថា​សុភមង្គល​ពិត​ប្រាកដ​ គឺ​ត្រូវ​តែ​មាន​ទាំង រឿង​រ៉ាវ អវិជ្ជមាន និង​វិជ្ជមាន នៅ​លាយ​ឡំ​ជា​មួយ​គ្នា។

ដើម្បី​ទទួល​បាន​នូវ​ភាព​រីក​រាយ ត្រូវ​ស្វែង​យល់​ពី​សារៈ​សំខាន់​នៃ​ការ​ដឹង​គុណ​ ចំពោះ​រឿង​ល្អៗ​ដែល​កើត​មាន​ចំពោះ​ជីវិត​យើង ពី​ព្រោះ​ទាល់​តែ​យើង​ជួប​នឹង​រឿង​ដែល​អាក្រក់​ ទើប​យើង​អាច​មាន​លទ្ធភាព​ដឹង​ពី​គុណ​តម្លៃ ​របស់​ហេតុ​ការណ៍​ល្អៗ​ដែល​កើត​មាន​ក្នុង​ជីវិត​របស់​យើង។

 

៤) សុភមង្គល​ និង ទុក្ខសោកគឺ​ស្ថិត​នៅ​ជា​មួយ​គ្នា

សូម​ចង​ចាំ​ថា ជីវិត​របស់​មនុស្ស​ម្នាក់​ៗ​គឺ​តែង​តែ​មាន​នូវ​រឿង​រ៉ាវ​ល្អ ភាព​រីករាយ និង​ពេល​វេលា​ដ៏​អស្ចារ្យ ប៉ុន្តែ​ក៏​ត្រូវ​តែ​ដឹង​ដែរ​ថា ជីវិត​មាន​ពេល​ខ្លះ​ក៏​ត្រូវ​ជួប​ប្រទះ​នូវ​ព្យុះ​ភ្លៀង និង​រឿង​ដែល​មិន​ល្អ​មួយ​ចំនួន​ដែរ។

ក៏​ប៉ុន្តែ​រឿង​ដែល​សំខាន់​ នៅ​ពេល​ដែល​យើង​ជួប​នូវ​ហេតុ​ការណ៍​ណា​មួយ ទោះ​វា​ជា​រឿង​ល្អ ឬ​ក៏​ជា​រឿង​មិន​ល្អ​ក្ដី យើង​ត្រូវ​រៀន​ប្រាប់​ខ្លួន​ឯង​ជា​និច្ច​ថា រឿង​រ៉ាវ​ទាំង​អស់​នេះ​គឺ​សុទ្ធ​តែ​ជា​ផ្នែក​មួយ​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​គ្រប់​រូប មិន​ថា​ជា​អ្នក​មាន ឬ​ជា​អ្នក​ក្រ​ក៏​ដោយ។ ​ហើយ​សូម​កុំ​ព្យាយាម​គេច​វេស​ពី រឿង​រ៉ាវ​ដែល​មិន​ល្អ ឬ​អវិជ្ជមាន​អោយ​សោះ ត្រូវ​រក្សា​ជំហរ​អោយ​រឹង​មាំ​ ហើយ​ប្រឈម​មុខ​ជា​មួយ​នឹង​វា ដោយ​ភាព​ក្លាហាន ពីព្រោះ​បន្ទាប់​ពី​អ្នក​អាច​ឆ្លង​កាត់​រឿង​រ៉ាវ​ទាំង​អស់​នោះ​បាន នោះ​អ្នក​ប្រាកដ​ជា​អាច​ ស្វែង​រក​នូវ​សុភមង្គល​ពិត​ប្រាកដ និង​ភាព​រីក​រាយ​ដែល​អ្នក​តែង​តែ​ចង់​បាន។ ហើយ​នេះ​ហើយ​គឺ​ជា​អត្ថន័យ​ពិត​របស់​ពាក្យ​ថា​សុភមង្គល៕

 

​...


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes