Loading...
វិធី​សាស្ដ្រ​​​បដិសេធ​​ទៅ​កាន់​ពាក្យ​​ "ខ្ញុំ​ស្រលាញ់​អ្នក​"​ របស់​បុរស​ម្នាក់ នៅ​ពេល​ដែល​អ្នក​មិន​បាន​គិត​ដូច​​ជា​គាត់
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ កក្កដា 19, 2017
ចំនួន​ទស្សនា៖ 1164 លើក

នាំ​មក​ជូន​ដោយ​៖ ផ្ដល់​ភាព​​ស្រស់​ស្អាត​ប្រកប​ដោយ​ការ​ជឿ​ជាក់​សំរាប់​អ្នក Mey GlutaShop

វា​គឺ​ពិត​ជា​អារម្មណ៍​មួយ​ដែល​ពិបាក នៅ​ពេល​ដែល​មាន​បុរស​ណា​ម្នាក់​បាន​ប្រកាស​ពី​ជម្រៅ​ចិត្ត​របស់​ខ្លួន​ ហើយ​បង្ហាញ​ប្រាប់​យើង​ថារូប​គេ​ស្រលាញ់​យើង ខណៈ​ពេល​ដែល​ខ្លួន​យើង​មិន​បាន​គិត​បែប​នោះ​ជា​មួយ​នឹង​គេ​វិញ​ផង​។ អត្ថបទ​មួយ​នេះ​នឹង​បង្ហាញ​ដល់​សុភាព​នារី​ ដែល​ជា​ប្រិយមិត្ត​របស់​ ​​ ទាំង​អស់​ពី​វិធី​ក្នុង​ការ​ឆ្លើយ​តប​ទៅ​កាន់​ពាក្យ​សារភាព​ថា "ខ្ញុំ​ស្រលាញ់​អ្នក​" របស់​បុរស​ម្នាក់​នៅ​ពេល​ដែល​ អ្នក​នាង​កញ្ញា​មិន​បាន​គិត​អ្វី​លើស​ពី​មិត្ត​ភាព​ជាមួយ​នឹង​គាត់​។

ស្នេហា​គឺ​ពិត​ជា​រឿង​ដែល​ស្មុគស្មាញ​មួយ​នៅ​ក្នុង​ជីវិត​ពិត​ ហើយ​មិន​ងាយ​ស្រួល​ដូច​ជា​នៅ​ក្នុង​ខ្សែ​ភាព​យន្ដ​នោះ​ទេ។ មនុស្ស​យើង​ម្នាក់​ៗ​ធំ​ធាត់​ឡើង​ជា​មួយ​នឹង​ការ​មាន​គំនិត​ថា យើង​នឹង​បាន​ជួប​មនុស្ស​ជា​ទី​ស្រលាញ់​ណា​ម្នាក់​នៅ​ក្នុង​ជីវិត ហើយ​យើង​ពិត​ជា​អាច​សារភាព​ប្រាប់​ទៅ​ពួក​គេ​បាន​ដោយ​ងាយ​ស្រួល។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ពិត​នោះ​គឺ រឿង​អ្វី​ៗ​នៅ​ក្នុង​លោក​នេះ​ គឺ​មិន​អាច​ធម្មតា​របៀប​នេះ​បាន​ទេ ពី​ព្រោះ​ពេល​ខ្លះ​យើង​អាច​មាន​អារម្មណ៍​មិន​ដូច​នឹង​មនុស្ស​ដែល​ស្រលាញ់​យើង។ ដូច្នេះ​ការ​ស្វែង​យល់​ពី វិធីសាស្ដ្រ​នៅ​ក្នុង​ការ​បដិសេធ​អារម្មណ៍​ល្អៗ​របស់​មនុស្ស​ម្នាក់ ដោយ​មិន​ធ្វើ​អោយ​ភាគី​ម្ខាង​ទៀត​មាន​អារម្មណ៍​ថា​អាក្រក់​ខ្លាំង គឺ​ពិត​ជា​រឿង​ដែល​មាន​សារៈ​សំខាន់​ និង​ចាំបាច់។

 

វិធីសាស្ដ្រ ៩​ចំណុច ដើម្បី​ឆ្លើយ​តប​នឹង​ពាក្យ "បងស្រលាញ់​អូន​" របស់​បុរស​ណា​ម្នាក់ នៅ​ពេល​ដែល​អ្នក​មិន​មាន​អារម្មណ៍​ដូច​គាត់

ចំណុច​ដែល​ត្រូវ​កត់​ចំណាំ​មួយ​នោះ​គឺ ប្រសិន​បើ​អ្នក​មិន​មាន​អារម្មណ៍​ស្រលាញ់​ចំពោះ​គាត់​នៅ​ពេល​នេះ គឺ​មិន​មែន​មាន​ន័យ​ថា​អ្នក​នឹង​មិន​អាច​ស្រលាញ់​គាត់​បាន​នោះ​ទេ​ នៅ​ពេល​ខាង​មុខ​ណា​មួយ​។ ពី​ព្រោះ​ជួន​កាល​អ្នក​ប្រហែល​ជា​ត្រូវ​ការ​ពេល​វេលា​ ដើម្បី​ស្វែង​យល់​ពី​ខ្លួន​ឯង និង​ស្វែង​យល់​ពី​រូប​គាត់​អោយ​បាន​ច្បាស់​លាស់​ជាមុន​សិន​ប៉ុណ្ណោះ។

ប្រសិន​បើ​អ្នក​ធ្លាប់​ជួប​នឹង​កាលៈ​ទេសៈ​របៀប​នេះ​កាល​ពី​មុន​ អ្នក​ប្រាកដ​ជា​អាច​ដឹង​បាន​យ៉ាង​ច្បាស់​ថា វា​គឺ​ពិត​ជា​អារម្មណ៍​មួយ​ដែល​មិន​ស្រួល​សំរាប់​ភាគី​ទាំង​សង​ខាង។ ហើយ​នេះ​ក៏​ជា​មូល​ហេតុ​មួយ​ដែរ ដែល​អ្នក​ចាំ​បាច់​ត្រូវ​ដឹង​ពី​វិធី​សាស្ដ្រ ក្នុង​ការ​និយាយ​ទៅ​កាន់​ភាគី​ម្ខាង​ទៀត ដើម្បី​អនុញ្ញាតិ​អោយ​អ្នក​ទាំង​ពីរ​នៅ​តែ​អាច​រាប់​អាន​គ្នា​បាន នឹង​មិន​មាន​អារម្មណ៍​មិន​ល្អ​ណា​មួយ​ជា​មួយ​នឹង​គ្នា។ ចំណុច​សំខាន់​មួយ​ទៀត​ដែល​ ​​ ចង់​ចែក​រំលែក​ជូន​ផង​ដែរ​នោះ​គឺ អ្នក​ទាំង​ពីរ​គឺ​សុទ្ធ​តែ​ជា​មនុស្ស​ពេញ​វ័យ និង​មិន​មែន​ជា​កូន​ក្មេង​នោះ​ទេ ដូច្នេះ​ទោះ​ជា​មាន​រឿង​អ្វី​ក៏​ដោយ ក៏​អ្វី​ៗ​គឺ​អាច​និយាយ​គ្នា​ស្ដាប់​បាន កុំ​គិត​ច្រើន និង​ផ្ដល់​សម្ពាធ​ដល់​ខ្លួន​ឯង​ច្រើន​ពេក។ OK, អញ្ចឹង​តោះ មក​ដឹង​ពី ៩​ចំណុច​ខាង​ក្រោម​នេះ​ដែល ​​ នឹង​ចែក​រំលែក​ពី វិធីសាស្ដ្រ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​កាន់​ពាក្យ "បង​ស្រលាញ់​អូន​" នៅ​ពេល​ដែល​អ្នក​មិន​មាន​អារម្មណ៍​ដូច​ជា​គាត់៖

 

១) ញញឹម​ហើយ​គ្រាន់​តែ​បង្ហាញ​គាត់​ថា ​អ្នក​អរគុណ​សម្រាប់​អារម្មណ៍​ល្អ​ដែល​គាត់​មាន​ចំពោះ​អ្នក

ជួន​កាល​នៅ​ពេល​ដែល​ បុរស​ណា​ម្នាក់​សារភាព​ប្រាប់​អ្នក​ភ្លាមៗ ដោយ​អ្នក​មិន​បាន​ដឹង​ខ្លួន​ជាមុន​ទាល់​តែសោះ វា​អាច​ជា​អារម្មណ៍​ភ័យ​ខ្លាច​តិចតួច​មួយ​ដែរ ប៉ុន្តែ​ជា​រួម​វា​គឺ​ជា​អារម្មណ៍​ដែល​ល្អមួយ ពី​ព្រោះ​យើង​បាន​ដឹង​ថា​ មាន​បុរស​ម្នាក់​នេះ ដែល​ស្រលាញ់​យើង​។ គាត់​មាន​អារម្មណ៍​រីករាយ​នៅ​ពេល​ដែល​នៅ​ជាមួយ​អ្នក​ ហើយ​គឺ​ពិត​ជា​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​អ្នក​យ៉ាង​ខ្លាំង​ ដូច្នេះ​វា​គួរ​តែ​ជា​រឿង​ដែល​អ្នក​ត្រូវ​តែ​សប្បាយ​ចិត្ត។

ទោះ​បី​ជា​ពេល​នេះ​ អ្នក​មិន​ទាន់​មាន​អារម្មណ៍​គិត​ដូច​ជា​រូប​គាត់​ក៏​ដោយ ក៏​អ្នក​ត្រូវ​គិត​ដល់​អារម្មណ៍​របស់​គាត់​ដូច​គ្នា។ ការ​ពិត​ដែល​មាន​បុរស​ម្នាក់​ ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​អ្នក គឺ​ជា​រឿង​ល្អ​ហើយ​អ្នក​គួរ​តែ​ញញឹម​ចំពោះ​រឿង​នេះ។ ដូច្នេះ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ បង្ហាញ​អោយ​គាត់​បាន​ឃើញ​ពី​ស្នាម​ញញឹម​ដែល​ចេញ​ពី​ចិត្ត និង​អរគុណ​ដល់​រូប​គាត់​ចំពោះ​អារម្មណ៍​ល្អ​ៗ​ ដែល​គាត់​មាន​មក​លើ​ខ្លួន​អ្នក។

 

២) គ្រាន់​តែ​ប្រាប់​គាត់​ថា​ពាក្យ​សារភាព​របស់​គាត់​ធ្វើ​អោយ​អ្នក​សប្បាយ​ចិត្ត

អ្នក​អាច​និយាយ​ទៅ​កាន់​គាត់​ថា "អរគុណ ខ្ញុំ​ពិត​ជា​រីករាយ​ចំពោះ​ទឹក​ចិត្ត​របស់​អ្នក" គឺ​ងាយ​ៗ​បែប​នេះ​ឯង។ វា​ប្រហែល​មិន​មែន​ជា​ពាក្យ​បដិសេធ​ទាំង​ស្រុង​នោះ​ទេ តែ​ពាក្យ​មួយ​ម៉ាត់​នេះ​ នឹង​មិន​ធ្វើ​អោយ​ភាគី​ម្ខាង​ទៀត​ឈឺចាប់​ខ្លាំង ហើយ​ថែម​ទាំង​អាច​បង្ហាញ​ដល់​គាត់​ ថា​អ្នក​រីករាយ​ចំពោះ​អារម្មណ៍​ល្អ​មួយ​នេះ។

 

៣) ប្រាប់​គាត់​ថា​អ្នក​យក​ចិត្ត​ទុក​ដាក់​ និង​យល់​ពី​គាត់​

អ្វី​ដែល​មនុស្ស​ស្រី​ភាគ​ច្រើន​ភ្លេច​ខ្លួន និង​មិន​បាន​ធ្វើ​នៅ​ពេល​ដែល​មាន​មនុស្ស​ប្រុស​ណា​ម្នាក់​បាន​សារភាព​ ប្រាប់​ខ្លួន​នោះ​គឺ ពួក​នាង​មិន​បាន​បញ្ជាក់​អោយ​បាន​ច្បាស់​ជាមួយ​នឹង​បុរស​ម្នាក់​នោះ​ថា ខ្លួន​គឺ​យល់ និង​នៅ​តែ​ខ្វាយ​ខ្វល់​ពីគាត់​ ហើយ​នឹង​នៅ​តែ​ចង់​រក្សា​មិត្ត​ភាព​ជាមួយ​នឹង​គ្នា។

វា​គឺ​ពិត​ជា​មិន​មែន​ជា​រឿង​ដែល​ពិបាក​នោះ​ទេ ក្នុង​ការ​ប្រាប់​ទៅ​មនុស្ស​ប្រុស​ម្នាក់​ដែល​ស្រលាញ់​អ្នក ថា​អ្នក​នៅ​តែ​គិត​គូរ​ពី​រូប​គាត់ ទោះ​បី​ជា​អ្នក​គ្មាន​អារម្មណ៍​ស្រលាញ់​តប​ស្នង​ទៅ​ដល់​គាត់​វិញ​ក៏​ដោយ ហើយ​ដូច​អ្វី​ដែល​ ​​ បាន​លើក​ឡើង​ពី​ខាង​លើ​អញ្ចឹង អ្នក​ទាំង​ពីរ​គឺ​សុទ្ធតែ​ជា​មនុស្ស​ធំ​ពេញវ័យ​ ដូច្នេះ​ត្រឹម​ពាក្យ​សំដី គឺ​ពិត​ជា​អាច​និយាយ​គ្នា​ស្ដាប់​បាន។

 

៤) ប្រាប់​គាត់​ថា​អ្នក​ពិត​ជា​មាន​សំណាង ដែល​គាត់​ជា​មនុស្ស​ម្នាក់​នៅ​ក្នុង​ជីវិត​របស់​ខ្លួន

ចំណុច​នេះ​គឺ​ពិត​ជា​សំខាន់ ប្រសិន​បើ​អ្នក​ពិត​ជា​មិន​ចង់​បាត់​បង់​មិត្ត​ភាព​របស់​អ្នក​ ជាមួយ​នឹង​គាត់ ហើយ​អ្នក​គឺ​ពិត​ជា​រីករាយ​ជាមួយ​នឹង​វត្ត​មាន​របស់​គាត់​នៅ​ក្នុង​ជីវិត អ្នក​អាច​ប្រាប់​គាត់​តាម​ត្រង់​បាន។

ប្រសិន​បើ​អ្នក​មិន​បាន​បញ្ជាក់​ពី​ចំណុច​មួយ​នេះ​ទេ វា​អាច​ធ្វើ​អោយ​គាត់​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត ហើយ​គាត់​នឹង​ព្យាយាម​គេច​វេស​ពី​អ្នក។ ទោះ​ជា​ពេល​ឥលូវ​នេះ អ្នក​មិន​អាច​ប្រាប់​ទៅ​គាត់​ថា​អ្នក​ស្រលាញ់​គាត់ តែ​អ្នក​ក៏​មិន​ចង់​បាត់​បង់​មិត្ត​ភក្ដ​ល្អ​ម្នាក់​ដែរ​ តើ​ពិត​មែន​ទេ?

 

៥) បង្ហាញ​អោយ​គាត់​បាន​ដឹង ថា​អ្នក​ពេញ​ចិត្ត​នឹង​ទទួល​ដឹង​នូវ​អារម្មណ៍​របស់​គាត់

ការ​បាន​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​អោយ​មនុស្ស​ដែល​ ខ្លួន​ស្រលាញ់​បាន​ដឹង​គឺ​ពិត​ជា​អ្វី​ដែល​មនុស្ស​ប្រុស​គ្រប់​រូប​ត្រូវ​ការ។ ដូច្នេះ​ទោះ​ជា​អ្នក​មិន​អាច​និយាយ ពាក្យ​ស្រលាញ់​តប​ទៅ​កាន់​មនុស្ស​ប្រុស​ម្នាក់​បាន អ្នក​គ្រាន់​តែ​ប្រាប់​គាត់​ថា អ្នក​បាន​ទទួល​ដឹង​ពី​អារម្មណ៍​របស់​គាត់​ហើយ។

ការ​ធ្វើ​បែប​នេះ​ទោះ​បី​ជា​គាត់​មិន​សូវ​សប្បាយ​ចិត្ត តែ​ក៏​មិន​ធ្វើ​អោយ​គាត់​ឈឺចាប់​ខ្លាំង ហើយ​គិត​ច្រើន​ពេក​នោះ​ដែរ។

 

៦) សួរ​គាត់​ "តើ​គាត់​ស្រលាញ់​អ្នក​កម្រិត​ណា?"

ចំណុច​នេះ​ប្រហែល​ជា​រៀង​ចម្លែក​បន្តិច (ហើយ​អាច​ធ្វើ​អោយ​គាត់​យល់​ច្រលំ) ប៉ុន្តែ​សូម​ស្ដាប់​ ​​ សិន។ នៅ​ពេល​ដែល​បុរស​ម្នាក់​ សារភាព​ប្រាប់​អ្នក​ថា​គាត់​ស្រលាញ់​អ្នក សូម​សួរ​គាត់​បែប cuteៗ បន្តិច​ថា​ តើ​គាត់​ស្រលាញ់​អ្នក​ប៉ុណ្ណា?

ពី​ព្រោះ​ការ​ធ្វើ​របៀប​នេះ គឺ​ពិត​ជា​អាច​កំចាត់​នូវ​អារម្មណ៍​តាន​តឹង សំរាប់​ភាគី​ទាំង​ពីរ​បាន ហើយ​បន្ទាប់​ពី​នោះ អ្នក​ទាំង​ពីរ​អាច​សើច​លេង​ជាមួយ​នឹង​សំណួរ​មួយ​នេះ​បាន។ បន្ទាប់​ពី​នោះ គាត់​នឹង​ប្រាប់​អ្នក​ពី​ទំហំ​ទឹក​ចិត្ត​របស់​គាត់​ដល់​អ្នក ហើយ​អ្នក​អាច​ធ្វើ​ការ​ពិចារណា​ពី​គាត់ ឬ​ប្រាប់​គាត់​ពី​អារម្មណ៍​ពិត​របស់​អ្នក​ តាម​ចំណុច​ទាំង​៥ ដែល​ ​​ បាន​រ៉ាយ​រ៉ាប់​ពី​ខាង​លើ​មក​បាន។

 

៧) ប្រសិន​បើ​អ្នក​ចាប់​អារម្មណ៍​លើ​គាត់​ដែរ ត្រូវ​តែ​ប្រាប់​គាត់​អោយ​បាន​ច្បាស់ ​ថា​អ្នក​គ្រាន់​តែ​ត្រូវ​ការ​ពេល​វេលា​ប៉ុណ្ណោះ

ប្រសិន​បើ​អ្នក​នាង​កញ្ញា​គិត​ថា ក្នុង​ខណៈ​ពេល​នេះ​គឺ​វា​លឿន​ពេក​សំរាប់​ខ្លួន​ឯង​ និង​គាត់​ក្នុង​ការ​ចាប់​ផ្ដើម​ទំនាក់​ទំនង​ជាមួយ​គ្នា អ្នក​នាង​អាច​ប្រាប់​គាត់​តាម​ត្រង់​បាន ហើយ​ប្រសិន​បើ​អ្នក​លួច​មាន​ចិត្ត​លើ​រូប​គាត់​ដែរ គ្រាន់​តែ​បញ្ជាក់​អោយ​គាត់​បាន​ដឹង​ទៅ​ថា អ្នក​ត្រូវ​ការ​ពេល​វេលា​ក្នុង​ការ​ពិចារណា​ជាមុន​សិន។

អ្នក​អាច​និយាយ​ប្រាប់​គាត់​ថា "ឥលូវ​នេះ​ខ្ញុំ​មិន​ទាន់​ចង់​គិត​ពី​រឿង​នេះ​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​នឹង​ពិចារណា​ពី​រឿង​ពួក​យើង សូម​ទុក​ពេល​អោយ​ខ្ញុំ​សិន"។ បែប​នេះ​វា​នឹង​ធ្វើ​អោយ​គាត់​មាន​ក្ដី​សង្ឃឹម ហើយ​បង្ហាញ​ថា​អ្នក​គ្រាន់​តែ​ត្រូវ​ការ​ពេល​វេលា ដើម្បី​មើល​គាត់​ និង​ច្បាស់​ខ្លួន​ឯង​ប៉ុណ្ណោះ។

 

៨) បង្ហាញ​ការ​ភ្ញាក់​ផ្អើល​បន្តិច ហើយ​សួរ​គាត់​ថា​គាត់​ស្រលាញ់​អ្នក​តាំង​ពី​ពេល​ណា?

នេះ​គឺ​ពិត​ជា​វិធី​សាស្ដ្រ​ដ៏​អស្ចារ្យ​មួយ​ ដើម្បី​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​កាន់​ពាក្យ​សារភាព ដើម្បី​អ្នក​អាច​ផ្លាស់​ប្ដូរ​ប្រធាន​បទ និង​គេច​វេស​មិន​ឆ្លើយ​នូវ​ពាក្យ​សំដី តប​ទៅ​កាន់​គាត់​វិញ​បាន។ ​​ សូម​បញ្ជាក់​ម្ដង​ទៀត ចំពោះ​សំណួរ​មួយ​នេះ អ្នក​នាង​កញ្ញា​អាច​ធ្វើ​ជា​សួររបៀប​កំប្លែង ឬ cuteៗ ដើម្បី​កុំ​ធ្វើ​អោយ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​គាត់។

អ្នក​គ្រាន់​តែ​ញញឺម ហើយ​សួរ​គាត់​តែ​ម្ដង។ អ្នក​មិន​អាច​ដឹង​មុន​សំរាប់​ចំលើយ​បាន​ទេ ពី​ព្រោះ​ជួន​កាល​ការ​សួរ​បែប​នេះ នឹង​ធ្វើ​អោយ​អ្នក​នឹង​គាត់​អាច​ សន្ទនា​គ្នា​បាន​ទៅ​លើ​ប្រធាន​បទ​ និង​បាន​ដឹង​ពី​មូលហេតុ​ដែល​គាត់​ស្រលាញ់​អ្នក​ជាដើម ហើយ​វា​នឹង​មិន​ធ្វើ​អោយ​អ្នក​ទាំង​ពីរ​ មិន​អាច​មើល​មុខ​គ្នា​បាន​ទៅ​ថ្ងៃ​ក្រោយ។

 

៩) ប្រាប់​គាត់​ថា​ អ្នក​ពិត​ជា​រីករាយ និង​សប្បាយ​ចិត្ត

សំរាប់​ចំណុច​នេះ ​ប្រសិន​ជា​អ្នក​ពិត​ជា​រីករាយ​មែន ចាំ​អ្នក​និយាយ​ប្រាប់​គាត់។ ពីព្រោះ​ប្រសិន​បើ​អ្នក​មិន​មាន​អារម្មណ៍​ល្អ​ជាមួយ​នឹង​គាត់​ទេ តែ​អ្នក​នៅ​តែ​និយាយ​ពាក្យ​នេះ​ នោះ​នឹង​ធ្វើ​អោយ​អ្នក​ទាំង​ពីរ​មាន​អារម្មណ៍​មិន​ស្រណុក​ក្នុង​ចិត្ត អ្នក​ត្រូវ​តែ​និយាយ​ដោយ​ចេញ​ពី​ចិត្ត។ គ្រាន់​តែ​ញញឺម​ ហើយ​ប្រាប់​ថា​អ្នក​រីក​រាយ គឺ​ពិត​ជា​វិធី​សាស្ដ្រ ដ៏​ល្អ​មួយ​ជា​ការ​ឆ្លើយ​តប​នឹង ពាក្យ​សារភាព​។

 

​ ដឹង​ថា​វា​គឺ​ពិត​ជា​រឿង​មួយ​ដែល​លំបាក នៅ​ពេល​ដែល​យើង​ត្រូវ​ធ្វើ​ការ​ឆ្លើយ​តប ទៅ​កាន់​មនុស្ស​ណា​ម្នាក់​ដែល​បាន​សារភាព​ នូវ​ក្ដី​ស្រលាញ់​របស់​គេ​ចំពោះ​យើង ហើយ​នៅ​ពេល​ដែល​យើង​គ្មាន​អារម្មណ៍​ដូច​ជា​គេ។ ក៏​ប៉ុន្តែ​ក្រោយ​ពី​បាន​អាន អត្ថបទ​មួយ​នេះ​ចប់ ​​ ជឿជាក់​ថា​ប្រិយ​មិត្ត​នារី និង​បាន​ស្វែង​យល់ពី​វិធីសាស្ដ្រ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​សារភាព​របស់​បុរស​ម្នាក់​បាន ហើយ​ដោយ​មិន​ធ្វើ​អោយ​ខ្លួន​ឯង​ និង​ភាគី​ម្ខាង​ទៀត​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​គ្នា​ទៅ​ថ្ងៃ​មុខ​នោះ​ទេ៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes