Loading...
មក​ដឹង​អត្តចរិត​តាម​រយៈ​រស​និយម​ក្នុង​ការ​ជ្រើសរើស​ស្បែក​ជើង​ប៉ាតា​របស់​អ្នក
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ កក្កដា 11, 2017
ចំនួន​ទស្សនា៖ 1066 លើក

តោះថ្ងៃ​នេះ ​​ សូម​បង្វែរ​អារម្មណ៍​ប្រិយមិត្ត អោយ​មក​លេង​ល្បែង​កំសាន្ដ​មួយ​ជា​មួយ​គ្នា។ នោះ​គឺ​ការ​ទស្សន៍​ទាយ​ អត្តចរិត​ទៅ​តាម​ការ​ជ្រើស​រើស​រូប​ភាព​ ស្បែក​ជើង​ប៉ាតា​ដែល​ប្រិយ​មិត្ត​ស្រលាញ់។ ចង់​ដឹង​ថា​ចំណង់​ចំណូល​ចិត្ត​ អាច​បង្ហាញ​អ្វី​ខ្លះពី​អត្តចរិតរបស់​ប្រិយ​មិត្ត​បាន​នោះ តោះ​សាក​ល្បង​មើល​រូប ហើយ​ជ្រើសរើស​ស្បែក​ជើង ដែល​ប្រិយ​មិត្ត​ចូល​ចិត្ត​ជាង​គេ ហើយ​បន្ត​អាន​ការ​បក​ស្រាយ​ខាង​ក្រោម​ដូច​តទៅ៖

 

 

១) ប្រិយមិត្ត​គឺ​ជា​មនុស្ស​ដែល​មានភាពប្រាកដ​ប្រជា

អ្នក​គឺ​ជា​មនុស្ស​ដែល​គ្មាន​កល​ល្បិច និង​ជា​មនុស្ស​ប្រាកដ​ប្រជា។ អ្នក​ជា​មនុស្ស​ដែល​មិន​ចូល​ចិត្ត​ការ​សម្ដែង​ ឬ​ការ​បន្លំ​ខុស​ពី​ធាតុ​ពិត​របស់​ខ្លួន។ ​តាម​ពិត​អ្នក​ក៏​ជា​មនុស្ស​ដែល​ងាយ​នឹង​រំជើប​រំជួល ឬ​មាន​ភាព​ចលាចល​ពេល​ជួប​នឹង​បញ្ហា​អ្វី​មួយ​ដូច​អ្នក​ដទៃ​ដែរ ក៏​ប៉ុន្តែអ្នក​ជា​មនុស្ស​ដែល​ព្យាយាម​រក្សា​ស្ថិរភាពចំពោះ​ខ្លួន​ឯង ទោះ​បី​ជា​អ្នក​ជួប​នឹង​បញ្ហា​ធំ​ប៉ុណ្ណា​ក៏ដោយ។

ទោះ​បី​ជា​អ្នក​ជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​ និង​អាច​ពឹង​ពាក់​បាន ក៏​ប៉ុន្តែ​នេះ​មិន​មែន​មាន​ន័យ​ថា អ្នក​ចូល​ចិត្ត​ចូល​ខ្លួន​ទៅ​ដោះ​ស្រាយ​បញ្ហា​អោយ​នរណា​ម្នាក់​ដែរ។ អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ភាព​សប្បាយ​រីក​រាយ និង​ជា​មនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​ថាមពល​វិជ្ជមាន ដែល​ជា​កត្តា​រុញ​ច្រាន​ខ្លួន​អ្នក​អោយ​សំរេច​បំណង​ នៅក្នុង​ជីវិត​បាន។

អ្នក​ជា​មនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​ថាមពល​ទាក់​ទង​នឹង​អារម្មណ៍ ហើយ​ក៏​ជា​មនុស្ស​ពូកែ​លាក់​អារម្មណ៍​ម្នាក់ដែរ។ ពេល​ដែល​អ្នក​មាន​អាយុ​កាន់​តែ​ច្រើន អ្នក​កាន់​តែ​ពូកែ​អត់​ធន់​នឹង​បញ្ហា។ អ្នក​ជឿជាក់​ថា​ខ្លួន​ឯង​អាច​គ្រប់​គ្រង​គ្រប់​បញ្ហា​បាន​យ៉ាង​ល្អ ហើយ​អ្នក​គ្មាន​ផ្លូវ​បោះបង់​ខ្លួន​ឯង ឬក៏​នរណា​ម្នាក់​ដែល​អ្នក​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ឡើយ។

 

២) ប្រិយមិត្ត​គឺ​ជា​មនុស្សដែល​ស្រលាញ់​សន្តិភាព

អ្នក​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ស្វែង​រក​ភាព​ស្ងប់ស្ងាត់​ ទោះ​បី​ជា​ស្ថិត​ក្នុង​សស្ថាន​ភាព​រញ៉េរញ៉ៃ​បែប​ណា​ក៏ដោយ។ អ្នក​ជា​មនុស្ស​ដែល​មាន​គំនិត​ផ្ទាល់​ខ្លួន​ ហើយ​អ្នក​ជឿ​លើ​គំនិត​របស់​អ្នក​ខ្លាំង។ អ្នក​ជា​មនុស្ស​ដែល​យល់​ច្បាស់​ពី តុល្យភាព​ធម្មជាតិ នៅ​ក្នុង​ជីវិត​ខ្លួន​ឯង។ នៅ​ពេល​ដែល​ជីវិត​របស់​អ្នក​ជួប​នឹង​ភាព​ រញ៉េរញ៉ៃ​ខ្លាំង អ្នក​នឹង​ត្រលប់​ទៅ​រក​ តុល្យភាព​ដែល​អ្នក​ជឿ​ជាក់​ថា​ល្អបំផុត​សំរាប់​អ្នក។

អ្នក​ជឿជាក់​ថា អ្នក​មិន​អាច​ដឹង​ពី​បំណង ឬ​អ្វី​ដែល​អ្នក​ចង់​បាន​ បាន​នោះទេ ប្រសិន​បើ​អ្នក​មិន​មាន​អារម្មណ៍​ស្ងប់​ក្នុង​ចិត្ត។ អ្នក​យល់​ថា​ ភាព​ស្ងប់ស្ងាត់នឹង​ធ្វើ​អោយ​អ្នក​យល់​ច្បាស់​ពីបញ្ហា​អ្វី​មួយ។ ស្ថានភាព​ដើម​របស់​អ្នក​គឺ​ភាព​ស្ងប់​នៅ​ក្នុង​អារម្មណ៍។ អ្នក​មិន​ចូល​ចិត្ត​បញ្ចេញ​ថាមពល​របស់​ខ្លួន​ចំពោះ​អ្វី​មួយ​ដោយ​ ឥត​ប្រយោជន៍​នោះ​ទេ ពីព្រោះ​អ្នក​យល់​ថា នៅ​ក្នុង​ជីវិត​គឺ​មាន​រឿង​រ៉ាវ​ច្រើន​គ្រប់​គ្រាន់​ហើយ។

ទោះ​អ្នក​មិន​មែន​ជា​មនុស្ស​ដែល​ចូល​ចិត្ត​លេង​កីឡា​ក៏​ពិត​មែន ប៉ុន្តែ​អ្នក​ក៏​នៅ​តែ​រក្សា​សុខភាព​អោយ​បានល្អ ដោយ​ធ្វើ​ទៅ​តាម​ការ​ចង់​បាន​របស់​រាង​កាយ​របស់​អ្នក។ នៅ​ពេល​ដែល​អ្នក​យល់​ថា គួរ​តែ​ហាត់​ប្រាណ នោះ​អ្នក​នឹង​ហាត់ ហើយ​នៅ​ពេល​ដែល​អ្នក​យល់​ថាគួរ​តែ​សំរាក នោះ​អ្នក​នឹង​សំរាក។ នេះ​ជា​តុល្យភាព​ដែល​អ្នក​ត្រូវ​ការ។

 

៣) ប្រិយមិត្ត​គឺ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ភាព​សប្បាយ​រីក​រាយ

អ្នក​គឺ​ជា​មនុស្ស​ដែលសកម្ម​ខ្លាំង ហើយ​អ្នក​មិន​ចូល​ចិត្ត​នៅ​មួយ​កន្លែង​នោះ​ទេ នៅ​ពេល​ដែល​អ្នក​ដឹង​ថា មាន​ទី​កន្លែង​និង​របស់​ជា​ច្រើន​នៅ​លើ​លោក​នេះ ដែល​អ្នក​ត្រូវ​ដឹង​ត្រូវ​ស្គាល់។ អ្នក​គឺ​ជា​ប្រភេទ​មនុស្ស​ដែលសកម្ម​ក្នុង​ការ​ងារ​ពេញ​មួយ​ថ្ងៃ ហើយ​នឹង​ធ្វើ​សកម្មភាព​បំពេញ​ថាមពល​អោយ​ខ្លួន​ឯង​វិញ​នៅ​ពេល​ដែល​អ្នក​សំរាក។ ការ​អង្គុយ​មួយ​កន្លែង​ពិត​ជា​ធ្វើ​អោយ​អ្នក​អផ្សុក។

អ្នក​ជា​មនុស្ស​ដែល​កក់ក្ដៅ​ និង ពោរ​ពេញ​ដោយ​មនោសញ្ចេតនា។ អ្នក​គឺ​ជា​មនុស្ស​ដែល​ធ្វើ​អោយ​មនុស្ស​គ្រប់​គ្នា​ចាប់​អារម្មណ៍ ចំពោះ​គ្រប់​រឿង​រ៉ាវ​ដែល​អ្នក​កំពុង​ធ្វើ ហើយ​អ្នក​គឺ​ជា​មនុស្ស​ដែល​ពោរពេញ ទៅ​ដោយ​គំនិត​ច្នៃ​ប្រឌិត។ អ្នក​ជា​មនុស្ស​ដែល​មើល​ជីវិត​ក្នុង​ន័យ​សុទិដ្ឋនិយម ហើយ​ចូល​ចិត្ត​ស្វែង​រក​អ្វី​ដែល​ថ្មី​សំរាប់​ខ្លួន​ឯង។

ការ​ហាត់​ប្រាណ​ដើម្បី​ទទួល​បាន​សុខភាព​ល្អ មិន​មែន​ជា​អ្វី​ដែល​អ្នក​ត្រូវ​បារម្ភ​នោះ​ទេ ពី​ព្រោះ​អ្នក​ជា​មនុស្ស​ដែល​មាន​ការ​ទាក់ទាញ​ចំពោះ​សកម្មភាព​នានា។ ការ​សំរាក​គឺ​ជា​រឿង​ពិបាកបំផុត​មួយ​សំរាប់​អ្នក។ ទោះ​បី​ជា​អ្នក​ហត់​នឿយ​ ប៉ុន្តែ​អ្នក​នៅ​តែ​ជ្រើសរើស​បញ្ចេញ​សកម្មភាព​ដដែល។

 

៤) ប្រិយមិត្ត​គឺ​ជា​មនុស្ស​ដែល​ពូកែ​សម្រប​ខ្លួន​ជា​មួយ​អ្នក​ដទៃ

 

អ្នក​មិន​មែន​ជា​ប្រភេទ​មនុស្ស​ដែល​ចូល​ចិត្ត ផ្លាស់​ប្ដូរ​នោះទេ ពីព្រោះ​អ្នក​ជា​មនុស្ស​ចូល​ចិត្ត​រស់​នៅ​ក្នុង​ជីវភាព​សាមញ្ញៗ។ អ្នក​ចូល​ចិត្ត​ចំណាយ​ពេល គិត​ពី​រឿង​ដែល​ ចាំបាច់​បំផុត​សំរាប់​ខ្លួន​អ្នក។ ហើយ​អ្នក​នឹង​ផ្ដោត​អារម្មណ៍​ខ្លាំង ចំពោះ​រឿង​នេះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ ថែទាំ​រាងកាយ​និង​សុខភាព​របស់​ខ្លួន​ទាំង​មូល។ អ្នក​ជឿថា​ជម្រើស​តូច​តាច និង ទម្លាប់​គឺ​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់។ អ្នក​មិន​ចូល​ចិត្ត​បង្ខំ​ខ្លួន​ឯង​ពេក​នោះទេ ហើយ​អ្នក​នឹង​ធ្វើ​អ្វី​មួយ​ល្មមៗ​តាម​ដំណើរ។ អ្នក​ជឿថា ការ​ធ្វើ​អ្វី​មួយ​ខ្លាំ​ងពេក គឺប្រៀប​ដូច​ជា​ការ​ខ្ជិល​ដូច្នោះ​ដែរ។

ទោះ​បី​ជា​អ្នក​ជា​មនុស្ស​ធម្មតា តែ​អ្នក​ក៏​ត្រូវ​ការ​ជីវិត ដែល​មាន​គុណភាព និង ភាព​ឆើត​ឆាយ។ អ្នក​ចង់​បាន​របស់​តិចតួច ប៉ុន្តែ​ត្រូវ​តែ​ជា​របស់​ដែល​ល្អ។ អ្នក​ជា​មនុស្ស​ដែល​យល់​ថា​មិន​ចាំ​បាច់​ត្រូវ​ពន្យល់​ប្រាប់​មនុស្ស​គ្រប់​គ្នា ពី​មូល​ហេតុ​របស់​អ្នក​ឡើយ។

 

បន្ទាប់​ពី​បាន​អាន​អត្ថបទ​នេះ​ហើយ តើ​ប្រិយមិត្ត​យល់​បែបណា​ដែរ? តើ​ជម្រើស​របស់​ប្រិយមិត្ត​ពិត​ជា​បាន​ឆ្លុះ​បញ្ចាំងពី អត្តចរិត​របស់​ខ្លួន​ពិត​មែន​ឬ​មួយ​យ៉ាង​ណា? បើ​សិន​ជា​ពិត​ដូច​អ្វី​ដែល​ប្រិយ​មិត្ត​បាន​គិត​មែន​នោះ កុំ​ភ្លេច​ធ្វើ​ការ​ចែក​រំលែក អត្ថបទ​នេះ​ដល់​មិត្តភក្ដ ក៏​ដូច​ជា​បង​ប្អូន​ដទៃ​ទៀត​ផង​។ ហើយ​សូម​ចុច Like ទំព័រ ​ - JomNes ឬ​ចូល​ទៅ​កាន់​គេហទំព័រ www.jomnes.com ដើម្បី​ទទួល​បាន​អត្ថបទ​ល្អៗ​បែប​នេះ​ទៀត​ណា​បាទ សូម​អរគុណ៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes