Loading...
សញ្ញា ៨ យ៉ាង​បញ្ជាក់​ថា​អ្នក​គឺ​ជា​មនុស្ស​ដែល​ឆ្លាត​ជាង​អ្វី​​ដែល​អ្នក​ធ្លាប់​​បាន​គិត
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ កក្កដា 08, 2017
ចំនួន​ទស្សនា៖ 1144 លើក

មាន​ការជឿជាក់​ទូទៅ​ជាច្រើន​អំពី​មនុស្សដែល​ឆ្លាត​ឬ​ឈ្លាសវៃ ហើយ​ដែល​បាន​លើក​ឡើង​ថា ពួកគេ​មិន​ចូលចិត​ភាព​ខ្ជិល​ច្រអូស មាន​ការចងចាំ​ល្អ និង​មិន​ចូល​ចិត្ត​ធ្វើ​រឿង​មិន​ល្អ។ ក៏​ប៉ុន្តែ​ការ​ពិសោធន៍​មួយ​បាន​លើក​ឡើង​ថា មនុស្ស​ដែល​មាន​កំរិត​ IQ ខ្ពស់ ជារឿយៗតែង​តែ​មាន​ទំលាប់​ប្លែក​ៗ​ដែល​មិន​នឹក​ស្មាន​ដល់។

ថ្ងៃនេះ ​​ សូម​អញ្ជើញ​ប្រិយមិត្ត​ទាំង​អស់​មក​អាន​អត្ថបទ​ខាង​ក្រោម​នេះ ទាំង​អស់​គ្នា ហើយ​ប្រិយ​មិត្ត​ប្រាកដ​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ ពីព្រោះ​ប្រហែល​ជា​អ្នក​ខ្លះ គឺ​ជា​មនុស្ស​ដែល​ឈ្លាសវៃ​ដែល​ខ្លួន​ឯង​ផ្ទាល់​ ក៏​មិន​បាន​ដឹង​ផង!

 

១) អ្នក​គឺ​ជា​មនុស្ស​ដែល​ឆាប់​ខ្ជិល

ការ​ដក​ពិសោធន៍​មួយ​បាន​បង្ហាញ​ថា មនុស្ស​ដែល​មាន​ IQ ខ្ពស់គឺ​ចូល​ចិត្ត​កប់​ខ្លួន​ឯង​ទៅ​ក្នុង​ការ​គិត​ និង​ក្ដី​ស្រមើ​ស្រមៃ​របស់​ខ្លួន ហើយ​នឹង​មិន​សូវ​ជា​ស្វាហាប់ ខណៈ​ពេល​ដែល​មនុស្ស​ធម្មតា គឺ​តែងតែ​មាន​អារម្មណ៍​អផ្សុក ហើយ​ចូល​ចិត្តធ្វើ​ខ្លួន​អោយ​រវល់។ ទោះ​បី​ជា​បែប​នេះ​ក្ដី​អ្នក​ត្រូវ​តែ​ បែង​ចែក​អោយ​បាន​ត្រឹម​ត្រូវ​ រវាង​ភាព ខ្ជិល​ច្រអូស និង ភាពឈ្លាសវៃ

 

២) អ្នក​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រឿង​តូចតាច

ការ​ចងចាំ​ដែល​ល្អ​ឥត​ខ្ចោះ​គឺ​តែង​តែ​បង្ហាញ​ពី​សញ្ញា​នៃ​ភាព​ឈ្លាសវៃ ក៏​ប៉ុន្តែ​យោង​តាម​ការ​ស្រាវជ្រាវ​ចុង​ក្រោយ​បំផុត បាន​បង្ហាញ​ថា ការភ្លេចភ្លាំង​ខ្លះៗ​នោះ​ទេ ដែល​ជា​សញ្ញា​បង្ហាញ​ពី​កំរិត​នៃ​ភាព​ឆ្លាតវៃ។ ខួរ​ក្បាល​របស់​យើង​បំភ្លេច​រឿង​ដែល​តូច​តាច​ដោយ​សារ​ហេតុ​ផល​ពីរ៖ ទី​មួយ ជួយ​ធ្វើ​អោយ​យើង​សម្រប​ខ្លួន​ទៅ​តាម​លក្ខ័ណ្ឌថ្មីៗ និង​ទីពីរ ការ​បោះ​ចោល​រឿង​តូច​តាច​ឥត​ប្រយោជន៍ និង​ជួយ​យើង​អោយ​មើល​ឃើញ​ពី​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ទាំង​មូល។ សូម​កុំ​ខឹង​នឹង​ខ្លួន​ឯង នៅ​ពេល​ដែល​អ្នក​បាន​ភ្លេច​រឿង​រ៉ាវ​ដែល​មិន​គួរ​អោយ​ចាប់​អារម្មណ៍​ណាមួយ នេះ​ប្រហែល​មក​ពី​ខួរ​ក្បាល​របស់​អ្នក ធ្វើ​ការ​បោស​សំអាត​វា​ដើម្បី​ទុក​ចន្លោះ​អោយ​រឿង​ដែល​មាន​សារៈ​សំខាន់​ប៉ុណ្ណោះ

 

៣) ​មាន​ម្ដង​ម្កាល​អ្នក​ចូល​ចិត្ត​ជេរ​ ឬ​ប្រើ​ពាក្យ​អសុរោះ

តាម​ការ​ពិត​ការ​ប្រើពាក្យ​មិន​សមរម្យ​វា​មិន​បាន​បង្ហាញ​ថា​ អ្នក​ជា​មនុស្ស​ដែល​មាន​បញ្ញា​ទាប​នោះ​ទេ។ ការសិក្សា​កាន់តែ​ច្រើន​បាន​ធ្វើ​ការ​បង្ហាញ​ថា អ្នក​ដែល​ជា​រឿយៗ​ចូល​ចិត្ត​ប្រើ​ពាក្យ​អសុរោះ គឺ​ពួក​គេ​ស្គាល់​ពាក្យ​បាន​ច្រើន ដែល​ជា​សញ្ញានៃ IQ ខ្ពស់។ ប៉ុន្តែ​ទោះ​បី​ជា​បែប​នេះ​ក្ដី អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​សំដី​របស់​ខ្លួន​ឯង ហើយ​វា​ពិត​ជា​អាច​ធ្វើ​អោយ​អ្នក​ដទៃ អាច​វាយ​តម្លៃ​អ្នក​បាន​ថា អ្នក​គឺ​ជា​មនុស្ស​ដែល​គ្មាន​សីលធម៌​ម្នាក់​ ប្រសិន​បើ​អ្នក​ប្រើ​ពាក្យ​អសុរោះ ទាំង​នោះ​ជ្រុល​ពេក

 

៤) អ្នក​ជឿ​ជាក់​លើ​អ្នក​ដទៃ

មនុស្ស​ដែល​ឆ្លាត​ត្រូវ​បាន​ជឿថា​ ជា​មនុស្ស​ដែល​មិន​ទុក​ចិត្ត​នរណា​ម្នាក់​ឡើយ។ ទោះ​បី​ជា​បែប​នេះ​ក្ដី អ្នក​វិទ្យាសាស្ដ្រ​ជាច្រើន បាន​បង្ហាញ​ថា មនុស្ស​ដែល​ឈ្លាស​វៃ គឺ​ជា​មនុស្ស​ដែល​ចេះ​ជឿជាក់​ទៅ​លើ​អ្នក​ដទៃ។ ហើយ​នេះ​ក៏​ប្រហែល​ជា​មក​ពី​ពួកគេ​ជា​មនុស្ស​ដែល​មើល​ពិភពលោក​ក្នុង​ផ្លូវ​ល្អ។ អ្នក​ស្រាវជ្រាវ​ក៏​បាន​និយាយ​ដែរ​ថា មនុស្ស​ដែល​មាន​ទំនុក​ចិត្ត​ចំពោះ​អ្នក​ដទៃ គឺ​មាន​ចិត្ត​រឹង​មាំ ហើយ​នឹង​មាន​បញ្ហា​ផ្លូវ​ចិត្ត​តិចតួច​បំផុត។ ដូច្នេះ​ការ​ជឿជាក់​មិន​ត្រឹម​តែ​ធ្វើ​អោយ​អ្នក សប្បាយ​រីករាយ​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ល្អ​សំរាប់​សុខភាព​របស់​អ្នក​ផងដែរ។

 

៥) អ្នក​មិន​ចូល​ចិត្ត​សាច់​ដែល​មាន​ពណ៌​ក្រហម (សាច់​គោ -ល-)

ការ​ស្ទាប់​ស្ទង់​មតិ​មួយ​បាន​បង្ហាញ​ការ​ពិត​ដ៏​គួរ​អោយ​ចាប់​អារម្មណ៍​មួយ​ នោះ​គឺ៖ មនុស្ស​ដែល​មាន​ IQ ខ្ពស់​ជា​មនុស្ស​ដែល​ចូល​ចិត្ត​បរិភោគ សាច់បក្សី (មាន់​ ទា) សាច់​ត្រី និង​បន្លែ ជាជាង​សាច់​ដែល​មាន​ពណ៌​ក្រហម។ ក៏​ប៉ុន្តែ​សូម​កុំ​ប្រញាប់បោះ​សាច់​គោ​របស់​អ្នក​ចោល​អី ចំណង់​ចំណូល​ចិត្ត​ចំពោះ​ចំណី​អាហារ គឺ​បាន​ទទួល​មក​ពី លក្ខ័ណ្ឌ​ខុសៗ​គ្នា ដូច​ជា​គ្រួសារ សុខភាព ជំនឿ ហើយ​និង​ទីកន្លែង​ដែល​អ្នក​រស់​នៅ។

 

៦) អ្នក​ជា​មនុស្ស​ពូកែ​ក្នុង​ការ​ផ្ដល់​គំនិត

វា​ហាក់​បី​ដូច​ជា​បង្ហាញ​យ៉ាង​ច្បាស់​ថា មនុស្ស​ដែល​ឈ្លាសវៃ ជារឿយៗ​តែង​តែ​បង្កើត​អ្វី​ដែល​ថ្មី។ ក៏​ប៉ុន្តែ​នេះ​សុទ្ធតែ​មិន​មែន​ជា​ការ​ពិត​នោះ​ទេ។ ជារឿយៗ​មនុស្ស​ដែល​មាន​ IQ ខ្ពស់​គឺ​ជា​មនុស្ស​ដែល​មាន​គំនិត​ច្រើន​សំរាប់​បញ្ហា​ណា​មួយ ក៏​ប៉ុន្តែ​មិន​ចូល​ចិត្តប្រើវា​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ — នេះ​ក៏​ដោយ​សារ​តែ​នៅ​ពេល​ដែល​ពួកគេ​បំរុង​នឹង​ យក​គំនិត​ណា​មួយ​មក​ប្រើ គំនិត​មួយ​ទៀត​គឺ​ផុស​ឡើង​ក្នុង​ខួរ​ក្បាល​របស់​គេ​ថែម​ទៀត ដែល​ធ្វើ​អោយ​ពួកគេ​ពិបាក​ក្នុង​ការ​ជ្រើសរើស។

 

៧) អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​សត្វ​ឆ្មា ឬកំពុង​តែ​ចិញ្ចឹម​សត្វឆ្មា

ការ​សិក្សា​មួ​យ​ចំនួន​បាន​បង្ហាញ​ថា មនុស្ស​ដែល​ចូល​ចិត្ត​សត្វ​ឆ្មា គឺ​ជា​មនុស្ស​ដែល​ស្ងៀម​ស្ងាត់ ឆាប់​មាន​រំញោច និងមាន​ IQ ខ្ពស់។

 

៨) អ្នក​គេង​តិចតួច​ប៉ុណ្ណោះ

តាម​ពិត​មិន​មែន​អ្នក​គេង​តិច​នោះ​ទេ ក៏​ប៉ុន្តែ​សំរាប់​មនុស្ស​ដែល​ឆ្លាត​ពួកគេ​ចូល​ចិត្ត​នៅ​ដល់​យប់​ជ្រៅ ដែល​ទោះ​ជា​ចង់​ឬ​មិន​ចង់​ពួកគេ​ត្រូវ​តែ​ក្រោក​ពី​ព្រឹក​ ដែល​បណ្ដាល​អោយ​ពួកគេ​ត្រូវ​គេង​បាន​តិចតួច។ ដូច្នេះ​ប្រសិន​បើ​អ្នក​ដឹង​ខ្លួន​ឯង​ថា ​អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​នៅ​ដល់​យប់​ជ្រៅ ហើយ​មិន​អាច​កែ​ទម្លាប់​នេះ​បាន នោះ​ប្រហែល​មក​ពី​អ្នក​ជា​មនុស្ស​ដែល​ឆ្លាត​តែ​ប៉ុណ្ណោះ៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes